មនុស្ស​៤០នាក់​បន្ថែមទៀត​ត្រូវ​បាន​រកឃើញថា​ឆ្លង​ជំងឺ​កូវីដ-១៩

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ទៅព្យាបាលនិងធ្វើចត្តាឡីស័កនៅសណ្ឋាគារ The Great Duke ក្រោយផ្លាស់មកពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៤០ករណីបន្ថែម​ទៀត​កាលពីថ្ងៃម្សិលមិញ ខណៈអ្នកជាសះស្បើយថ្មីមានចំនួន​៣៩នាក់។

សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ ឱ្យ​ដឹង​​ថា អ្នកឆ្លងកូវីដ-១៩ ដែលបានរកឃើញទាំង៤០នាក់នេះ ជាការឆ្លងវីរុសប្រភេទអូមីក្រុង​ ដែលបញ្ជាក់ដោយម៉ាស៊ីន PCR ក្នុង​នោះមា​ន​១៩នាក់​ជាករណីដែលស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។

ចំណែកអ្នកជាសះស្បើយថ្មីវិញ ក្រសួងថាមានចំនួន៣៩នាក់ និងមិនមានករណីស្លាប់នោះ​ទេ។

បើតាម​ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃពុធនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៣៦ ៩០៨នាក់ ក្នុងនោះជាសះស្បើយសរុបចំនួន១៣៣ ៦០៨នាក់ និងស្លាប់ចំនួន៣ ០៥៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ