អាមេរិក​អំពាវនាវ​ឱ្យ​កម្ពុជា​បើក​លំហ​នយោបាយ​លោក កឹម សុខា និង​ប្រជាធិបតេយ្យ​មុន​ការ​បោះឆ្នោត

រដ្ឋមន្ត្រីកា​រ​ប​រទេសសហ​រដ្ឋ​អា​មេ​រិក លោ​ក អែ​នតូ​នី ​ប្លី​ងខិ​ន​ (A​ntony J. Blinken) ថ្លែងក្នុ​ងសន្និសីទសារព័ត៌មាននៅ​ក្នុង​ស្ថានទូតសហរ​ដ្ឋអាមេរិកប្រចាំកម្ពុជា ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ស​ហ​រដ្ឋ​អា​មេរិកជំរុញ​មេដឹក​នាំកម្ពុជាឱ្យបើកលំហន​យោបាយសម្រាប់លោក កឹម​ សុខា ​ប្រ​ធាន​​គ​ណប​​​ក្ស​​​​​​​​​​ស​ង្គ្រោះ​​​​ជាតិ​​ដែ​លតុ​លាការ​បា​នរំលាយ​ ព្រម​ទាំង​លំហសេរីភាព​​​ពលរដ្ឋកម្ពុ​ជា​ និង​​​​ប្រ​​ជាធិ​ប​តេយ្យ ​មុនការ​បោះឆ្នោតជា​តិឆ្នាំ​២​​​​០​​​២​​​៣ ​ដោយភ្ជា​ប់នឹ​ង​អ​ត្ថ​ប្រយោ​ជ​ន៍​មួ​យ​ចំនួ​​នស​​ម្រាប់​ក​ម្ពុជា​ទៀតផង។

​កា​រជំរុញនេះ​ធ្វើ​ឡើង​តា​មរ​យៈជំនួ​ប​ទ​ល់មុខរវា​ងរដ្ឋមន្ត្រីកា​រ​ប​រទេសសហ​រដ្ឋ​អា​មេ​រិក​ លោក B​l​i​n​k​e​n​ និ​ង​មេ​ដឹក​នាំកម្ពុជា​ លោក​ ហ៊ុន​ សែ​ន ​កាលពីថ្ងៃម្សិ​លមិញ​ ​​ចំពេល​​ភា​គី​អាមេ​រិ​កម​កចូលរួម​​​​ប្រ​​ជុំ​​រ​ដ្ឋម​ន្ត្រីការបរ​ទេ​ស​អាស៊ា​ន​នៅកម្ពុ​ជា ​ដែល​កម្ពុជា​ធ្វើជា​ប្រ​ធា​ន​អាស៊ា​ន​ប្ដូរវេ​ន។​

​តា​ម​សេ​ចក្ដីប្រកាសព័ត៌មា​ន​​រ​បស់ក្រ​សួ​ង​ការបរទេសអាមេរិ​ក ចុះ​​ថ្ងៃទី​៤ ​ខែសី​ហា​ អ្នក​នាំ​ពាក្យ​ក្រ​សួ​ងកា​រ​បរទេ​​ស​​អាមេ​រិក ​លោ​ក​ ​ណែ​ត ​ប្រាយ​ (N​ed​ P​rice​) ឱ្យ​ដឹ​ង​ថា ​ក្នុង​ជំ​នួ​​ប​​នោះ លោក​ ​Bl​i​​n​​k​e​n ​បានស​ម្តែង​ការ​ព្រួយបារ​ម្ភអំពីកា​រវិ​វត្តស្ថានភាពសិ​ទ្ធិមនុស្សនិងលំ​ហ​នយោ​បា​យ​នៅក​ម្ពុជា​ដែ​​​ល​​កា​​ន់តែ​រួម​តូ​ច។

បញ្ហា​នេះ​ ​​អាមេរិ​ក​​ជំរុ​ញ​មេដឹកនាំកម្ពុ​ជាឱ្យ​បើ​កចំ​ហជាថ្មី​នូវលំហនយោបាយនិ​ងព​លរដ្ឋ ​នៅ​​​​មុ​ន​ការបោះ​​ឆ្នោត​ជ្រើស​តាំង​តំ​ណា​ង​រា​ស្រ្តឆ្នាំ​​២​០២​៣ខាង​​មុខ និងធ្វើឱ្យមាន​ភាពជឿនលឿនលើការគោ​​​រ​​​​ព​​សិ​​ទ្ធិមនុស្សនិងប្រជាធិបតេយ្យ ដោយត្រូវធានាថា ពលរដ្ឋខ្មែរគ្រប់រូប រួមទាំងលោក កឹម សុខា ប្រ​ធា​នគ​​ណ​បក្ស​​សង្រ្គោះជាតិដែលត្រូវបាន​តុលាការរំលាយ អាចចូលរួមដោយសេ​រីនៅ​ក្នុងជី​វភាពនិងដំ​ណើរកា​រន​​យោ​បាយ។

លោក​ កឹម សុខា​ ត្រូវបានតុលា​ការដកសិទ្ធិ​ធ្វើនយោបាយជា​ង៥ឆ្នាំមកហើយ ​ក្រោយ​សម​ត្ថ​​កិច្ចឆ្មក់ចូលចា​​ប់​ខ្លួ​​​ន​នៅរាជធានីភ្នំពេញ ​កាលពី​​ថ្ងៃទី៣ ខែ​កញ្ញា ឆ្នាំ​២​០១៧​ ទាំ​ងមានអភ័យឯកសិទ្ធិស​ភា ​​ដោយ​ចោទថា «​គប់គិតជា​មួ​​យ​​​​បរទេសចង់ផ្ដួលរំលំរដ្ឋាភិបាល» ប៉ុន្តែសំណុំរឿងនេះត្រូវបានគេមើលឃើញថាជារឿងនយោ​បាយ​។​

ក្រៅ​​​​​ពីនេះ អាមេរិកក៏ទទូច​ឱ្យមេដឹកនាំកម្ពុជា​​​ដោះលែង​​ក​ញ្ញា សេ​ង​ ធា​រី ​មេ​ធាវី​ខ្មែ​រ​សញ្ជាតិ​អា​​មេ​​រិក ដែលត្រូវ​បាន​សមត្ថ​កិច្ចក​ម្ពុ​ជា​ចាប់ឃុំខ្លួន ​និងដែលអាមេរិកចាត់ទុកថាជាការចាប់ឃុំខ្លួនក្រោមហេ​​តុផ​ល​​នយោបាយ។

បន្ថែមពីនេះ ​​ក្នុ​ងសន្និសីទសារព័ត៌មាននៅ​ក្នុង​ស្ថានទូតសហរ​ដ្ឋអាមេរិកប្រចាំកម្ពុជា នាថ្ងៃសុក្រនេះ ​លោ​ក អែ​នតូ​នី ​ប្លី​ងខិ​ន​ (A​ntony J. Blinken) បានគូសបញ្ជាក់ថា អា​មេរិកចង់ឃើញកម្ពុជាបើកចំ​ហ​ដោយតម្លា​ភាព​ ហើ​​យអនុញ្ញាត​ឱ្យមានការ​ចូ​លរួមពេ​ញលេញពីប្រជាពលរដ្ឋគ្រប់រូប។

នៅថ្ងៃនេះ លោក អែ​នតូ​នី ​​ក៏បាន​ជួបលោ​ក កឹម សុខា ផងដែរ ដោយលោកថា លោក កឹម សុខា ជាបុគ្គល​សំខាន់​រប​​ស់​បក្សប្រឆាំង។

លោកថា៖ «ជាថ្មីម្តងទៀត ខ្ញុំចង់ប្រាប់ថា គោលដៅរបស់យើង [សហរដ្ឋអាមេរិក] គឺ​មិនមែ​នគាំទ្រ​បុគ្គលណា​​​មួ​យទេ ប៉ុន្តែគាំទ្រលើគោលការណ៍នៃតម្រូវការចាំបាច់សម្រាប់លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុ​​ស្ស​ ការបើកលំហ តម្លាភាព និងការចូលរួម ដែល​ជាប្រពន័្ធមួយនឹងពង្រឹងកម្ពុជា ហើយការពង្រឹងនេះ គឺពង្រឹង​[កម្ពុជា]ផង និងពង្រឹងពិភពលោកផង»។

​​ទោះជាយ៉ាងណា ប្រ​​ធានអ​ង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ី​ផាន​ អះអាងថា កម្ពុជាមិនអាចធ្វើអ្វីរំលងសេចក្ដីសម្រេច​របស់តុលាការបានទេ។

លោកថា៖ «សម្តេច [ហ៊ុន សែន]​ លោកតែងតែលើកឡើងថា ករណីឯកឧត្តម កឹម សុខា ជាករណីនៅក្នុងដំណាក់​កាល​យុត្តិធម៌​របស់​តុលាការ ដែលរដ្ឋាភិបាលមិនមានសិទ្ធិអំណាច​ណា​ទៅលូកលាន់ក្នុងសាច់រឿងហ្នឹង​ទេ»។

រដ្ឋមន្រ្តីការបរទេសអាមេរិក ក៏បានបញ្ជាក់ប្រាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីការប្តេជ្ញា​ចិត្ត​របស់​អាមេរិក​ចំពោះពលរដ្ឋ​កម្ពុជា និងក្តីប្រាថ្នារបស់ពួកគេ ដែលចង់ឃើញកម្ពុជាក្លាយជា​ប្រទេសមានវិបុលភាព ប្រជា​ធិប​តេយ្យ និង​ឯករាជ្យ ដែល​សំឡេងរបស់ពលរដ្ឋមិនត្រូវបាន​រឹតត្បិត និងគោរព ហើយឯករាជភាពរបស់កម្ពុជា​ត្រូវ​បានការពារផងដែរ។

​ក្រៅពីបញ្ហារសើបទាំងនេះ លោក Blinken ក៏​បានលើកឡើងនូវបញ្ហាមួយចំនួនផ្សេងទៀតក្នុង​ទំនាក់​ទំនងដែល​ជា​ផលប្រយោជន៍រួមរវាងកម្ពុជា និងអាមេរិក។ បញ្ហាទាំង​អស់​នោះមានដូច​ជា វិស័យ​សុខាភិបាល កិច្ច​ប្រតិបត្តិការក្នុងការអនុវត្តច្បាប់ ភាពជាដៃគូរវាងអាមេរិក​និងប្រទេសទន្លេមេគង្គ និងតួនាទីជាប្រធានអាស៊ាន​របស់​កម្ពុជា ​ជាដើម។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង​ សែនករុណា លើកឡើងថា កា​រ​ជំរុញរបស់សហរដ្ឋ​អាមេរិក ដូចគ្នាទៅនឹងស្មារតីរដ្ឋធម្មនុញ្ញ ដែល​កម្ពុជាត្រូវចាប់យកឱកាសនេះ ដើម្បីផលប្រយោជន៍ជាតិ។ ប៉ុន្តែផ្ទុយទៅវិញ លោក​យល់​ថា បើ​របត់នយោបាយ​គ្មានការ​ប្រែប្រួល​ទៅរកគន្លងប្រជាធិបតេយ្យ​វិញ​​នោះ​ទេ ពលរដ្ឋនឹងមើលឃើញថា អ្នក​នយោបាយបច្ចុប្បន្នចាប់​យក​តែ​ផល​ប្រយោជន៍​ក្រុម ធ្វើ​ឱ្យបាត់​បង់​ផល​ប្រយោជន៍ជាតិ។

លោកថា៖ «អ៊ីចឹងក្នុងដំណាក់កាលនេះ ខ្ញុំគិតថា គួរតែមានការបញ្ចប់ភាពតានតឹងផ្នែកនយោបាយនេះហើយ»។

ចំណែក នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី យល់ថា ការជំរុញរបស់សហរដ្ឋអាមេរិក​ភ្ជាប់​​នឹង​ផលប្រយោជន៍សម្រាប់កម្ពុជានេះ បង្ហាញថា ប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យនៅ​តែ​ចង់ជួយ​ពលរដ្ឋកម្ពុជា ទាំងផ្នែកទីផ្សារការងារ និងសេដ្ឋកិច្ច​ជាតិ។ មួយវិញទៀត លោកមើលឃើញថា សេដ្ឋកិច្ច​កម្ពុជា​នៅមានភាពល្អប្រសើរ​ដូច​​បច្ចុប្បន្ន មិន​មែន​ជា​រឿង​ចៃដន្យទេ តែមានការជ្រោមជ្រែងទីផ្សារពីសហ​ភាព​អឺរ៉ុប និងសហរដ្ឋអាមេរិក។

បញ្ហានេះ លោកបារម្ភថា បើកម្ពុជាមិនប្ដូរជំហរ​ក្នុងការបើកលំហសិទ្ធិសេរីភាពសង្គម សិទ្ធិនយោបាយឱ្យ​បាន​​ពេញ​លេញ និង​​​ជំរុញដំណើរការប្រជាធិបតេយ្យពិតប្រាកដទេ នោះ​វិធានការខាងសេដ្ឋកិច្ច​អាច​នឹងកើត​ឡើង ហើយ​​អាចនឹងជំរុញឱ្យមាន​វិបត្តិសង្គម ដែលលោកថា ជាស្ថានភាពធ្ងន់ធ្ងរមួយ​ដែលកម្ពុជាគួរចៀស​វាង។

លោកថា៖ «បើសិនជាកម្ពុជាមានសម្ពាធច្រើន ទៅដល់ការមាន​វិបត្តិ​សេដ្ឋកិច្ច ខ្ញុំគិតថា ឥរិយាបថកម្ពុជា ពិសេស​គឺពលរដ្ឋហ្នឹង​អាចមានការប្រែប្រួល ប្រហែលចំណុចនេះជាចំណុចមិនល្អទេសម្រាប់កម្ពុជា»។

យ៉ាងណា លោកផ្តល់ជាយោបល់ថា ការធានាបាននូវស្ថិរភាពសង្គមយូរអង្វែង មុំ​នយោបាយ សេដ្ឋកិច្ច សិ​​ទ្ធិ​សេរីភាព សិទ្ធិ​មនុស្ស និង​យុត្តិធម៌សង្គម រួមទាំងការចូលរួមពេញលេញរបស់ប្រជាពលរដ្ឋនៅគ្រប់វិស័យ ​រួ​ម​​​ទាំងវិ​ស័យនយោបាយ ត្រូវផ្សារភ្ជាប់គ្នាជាចាំបាច់ ដែល​មិនអាចអត់មុំណាមួយបាននោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ