បទសម្ភាសន៍៖ ប្រសិទ្ធភាព​នៃ​យុទ្ធនាការ​លើ​ហ្វេសប៊ុក​មិន​ប្រើ​ផលិតផល​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ភ្នំ​តាម៉ៅ

លោក វណ្ណ សុផាត អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ចនិងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិកម្ពុជា

ការ​ផ្តល់​សិទ្ធិ​វិនិយោគដី​តំបន់​ភ្នំតាម៉ៅ​ឱ្យ​ក្រុមហ៊ុន​ឡេងណាវ៉ាត្រា និង​ក្រុមហ៊ុន TP Moral Groupsដើម្បី​អភិវឌ្ឍ​រង​ការ​រិះគន់​ថា បាន​រួម​ចំណែក​បំផ្លាញ​បន្ថែម​ទៀត​ធនធាន​ធម្មជា​តិ​ដែល​នៅសេសសល់​ចុងក្រោយ​របស់​ប្រទេសកម្ពុជា។ ទីតាំងភ្នំតាម៉ៅនេះ ក្រៅពី​ជាជម្រកសត្វព្រៃ​ដ៏កម្រ​ជាច្រើន​ប្រភេទ​ហើយ តំបន់នេះ​ក៏បា​ន​ជួ​យផ្តល់​នូវប្រាក់ចំណូល​សម្រាប់​អ្នកភូមិ​នៅជុំវិញតំបន់ភ្នំនេះ​ថែម​ទៀត​ដែរ​។

ស្រប​ពេល​ដែល​គ្រឿង​ចក្រ​មួយ​ចំនួន​ចាប់ផ្តើម​ឈូសឆាយ​អម​ដោយ​កម្លាំង​យោធា​ការពារផង​ គេ​សង្កេត​ឃើញ​នៅលើ​បណ្តាញសង្គម​ហ្វេសប៊ុក​ ពលរដ្ឋ​និង​យុវជន​ក៏​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ប្តេជ្ញា​មិន​ប្រើប្រាស់​រាល់​ផលិតផល​របស់​ក្រុមហ៊ុន​ទាំងនោះវិញ​ដែរ។

ដើម្បី​បាន​ជ្រាប​អំពីរឿងនេះ សូម​ទស្សនា​បទសម្ភាសន៍រវាង​លោក ម៉ម មុនីរតន៍ ជាមួយនិងលោក វណ្ណ សុផាត អ្នកសម្រប​សម្រួល​គម្រោង​ធុរកិច្ចនិង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិកម្ពុជា ដូតតទៅ៖

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ