គ.ជ.ប ចាប់​ទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​អ្នក​សារព័ត៌មាន​សម្រាប់​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២២​ ពីថ្ងៃទី២០ ខែកញ្ញា​

ពិធីបិទវគ្គបណ្ដុះបណ្ដាលជូនគ្រូបង្ហាត់ និងមន្រ្តី គ.ជ.ប ស្ដីពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ រូបភាព៖ (ហ្វេសប៊ុក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) បានចេញសេចក្តីជូនដំណឹងពីការដាក់និងការទទួលពាក្យចុះឈ្មោះអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ សម្រាប់ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២។

សេចក្ដីជូនដំណឹងរបស់ គជប នៅថ្ងៃទី១១ ខែសីហា ឱ្យបានដឹងថា ការយកព័ត៌មានពីដំណើរការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ អ្នកសារព័ត៌មានទាំងអស់ត្រូវមានបណ្ណសម្គាល់ខ្លួនដែលចេញពីគជប។

គ.ជ.ប ឱ្យដឹងថា ដើម្បីទទួលបានបណ្ណសម្គាល់ខ្លួន អ្នកសារព័ត៌មានត្រូវមកដាក់ពាក្យសុំចុះឈ្មោះដែល គជប ផ្តល់ជូនដោយឥតគិតថ្លៃ ហើយពាក្យសុំនិងបែបបទសម្រាប់សុំបណ្ណសម្គាល់ខ្លួននេះ គឺផ្តល់ជូននៅទីស្តីការគ.ជ.ប ឬ ទាញយកពីគេហទំព័ររបស់ គ.ជ.ប។

គជប បញ្ជាក់ថា កាលបរិច្ឆេទនៃការចែកនិងទទួលពាក្យរបស់អ្នកសារព័ត៌មានជាតិ គឺចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២​ ដល់់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ និង ចំពោះអ្នកសារព័ត៌មានអន្តរជាតិ គឺចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។

កម្ពុជាគ្រោងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ចំណែកការពិនិត្យ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ គជប ប្រកាសថា នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២០ ខែតុលាដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ