កូរ៉េ​ខាងត្បូ​ង​សម្តែង​ការ​សោកស្ដាយ​ចំពោះ​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​របស់​កូរ៉េ​ខាងជើង​ជុំវិញ​ករណី​ចម្លង​ជំងឺ​កូវីដ-១៩

FILE PHOTO: People watch a TV broadcasting a news report on the coronavirus disease (COVID-19) outbreak in North Korea, at a railway station in Seoul, South Korea, May 17, 2022. REUTERS/Kim Hong-Ji/File Photo

ក្រសួង​បង្រួបបង្រួមកូរ៉េខាងត្បូង ដែល​គ្រប់គ្រង​កិច្ចការអន្តរកូរ៉េ បាន​សម្តែង​ការសោកស្ដាយ បន្ទាប់​ពី​ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់​មេដឹកនាំ​កូរ៉េខាងជើង ​បាន​ចោទ​ប្រកាន់​ថា ខិតបណ្ណ​ដែល​កូរ៉េខាងត្បូង​បង្ហោះ​តាមប៉េងប៉ោង​ទៅកាន់​កូរ៉េខាងជើង​ ជា​មូលហេតុនៃការ​ចម្លង​ជំងឺកូវីដ-១៩​ ទៅក្នុង​ប្រទេស​កុម្មុយនិស្តមួយនេះ។ នេះ​បើតាមការ​ចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា នេះ។

ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «​យើង​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​កូរ៉េខាងជើង​ ដែល​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ម្តងហើយ​ម្តងទៀត​នៃការ​ចម្លងជំងឺកូវីដ-១៩ និង​ធ្វើសេចក្តី​ថ្លែងការណ៍​ដោយ​មិ​នមាន​ការគោរព និងជា​ការ​គម្រាមកំហែង»។

គួរបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្រកាសពី​ជ័យ​ជម្នះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយបាន​បញ្ជាឱ្យ​ដកវិធានការ​ទប់ស្កាត់​ការរីករាល​ដែលបានដាក់ចេញកាលពីខែឧសភា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ