រដ្ឋាភិបាល​ថៃ​ថាលោក Rajapaksa មិនបានស្នើសុំ​សិទ្ធិ​ជ្រកកោន​ឡើយ

FILE PHOTO: More than eight months before an economic crisis and mass protests prompted him to flee Sri Lanka, President Gotabaya Rajapaksa presented his national statement during the World Leaders’ Summit at the UN Climate Change Conference (COP26) in Glasgow, Scotland, Britain November 1, 2021. Andy Buchanan/Pool via REUTERS/File Photo

ក្រសួងការបរទេសថៃបាននិយាយកាលពីថ្ងៃពុធថា ប្រទេសថៃបានទទួលសំណើសុំឱ្យអតីតប្រធានាធិបតីស្រីលង្កាលោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa)ដើម្បីទៅលេង នៅប្រទេសថៃ ប៉ុន្តែមិនមានបំណងសុំសិទ្ធិជ្រកកោនផ្នែកនយោបាយឡើយ។ នេះបើតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មាន Reuters

អ្នកនាំពាក្យក្រសួងការបរទេសថៃលោក ថានី សង់រ៉ាត់ (TaneeSangrat) និយាយថាប្រទេសថៃមិនមានបញ្ហាក្នុងការអនុញ្ញាតឱ្យលោក Rajapaksaចូលក្នុងប្រទេសថៃឡើយ ដោយប្រើលិខិតឆ្លងដែនការទូត ដែលលោកអាចស្នាក់នៅចំនួន៩០ថ្ងៃ។ លោក​មិន​បាន​បញ្ជាក់​ថាតើ​លោក Rajapaksaមាន​បំណង​ទៅប្រទេសថៃ​ពេល​ណា​នោះ​ទេ។

បើតាមសារព័ត៌មាន CNA ឱ្យដឹងថា លោក ថានី សង់រ៉ាត់ (TaneeSangrat)បាននិយាយនៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ ថា រដ្ឋាភិបាលស្រីលង្កាបានស្នើសុំប្រទេសថៃ ដើម្បីឱ្យអតីតប្រធានាធិបតីរបស់ខ្លួនលោកហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa)ចូលក្នុងប្រទេសថៃ។

លោក Taneeបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា«ភាគីថៃបានទទួលសំណើសុំឱ្យអតីតប្រធានាធិបតីលោកRajapaksaចូលប្រទេសថៃពីរដ្ឋាភិបាលស្រីលង្កាបច្ចុប្បន្ន។ ការពិចារណាឱ្យលោក Rajapaksaចូលប្រទេសថៃគឺផ្អែកលើទំនាក់ទំនងដ៏យូរអង្វែង និងប្រកបដោយភាពស្និទ្ធស្នាលរវាងប្រទេសទាំងពីរ»។

គួរបញ្ជាក់ថា លោក Rajapaksaបានមកដល់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ មួយថ្ងៃបន្ទាប់ពីបានភៀសខ្លួនចេញពីប្រទេសដែលកំពុងមានវិបត្តិ តាមប្រទេសម៉ាល់ឌីវ និងបន្ទាប់ពីការបះបោរទ្រង់ទ្រាយធំដែលបានបង្ខំឱ្យលោកលាលែងពីតំណែងជាប្រធានាធិបតីនៃប្រទេសដែនកោះមួយនេះ។ លោកក៏បានដាក់លិខិតលាលែងពីតំណែងតែប៉ុន្មានម៉ោងបន្ទាប់ពីមកដល់ប្រទេសសិង្ហបុរី។

នៅ​ពេល​នោះ រដ្ឋាភិបាល​សិង្ហបុរី​បាន​និយាយ​ថា លោក​មិន​​ទទួលបាន​សិទ្ធិ​ជ្រកកោន​ទេ ហើយលោក​កំពុង​នៅ​ក្នុង​ប្រទេសសិង្ហបុរី​ក្នុង​ដំណើរ​ទស្សនកិច្ច​ឯកជនប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ