ប្រទេសលោកខាងលិចសន្យាផ្តល់ជំនួយយោធាជាងមួយពាន់លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន

Danish Minister of Defence Morten Bodskov speaks during a news conference about the support for Ukraine in Copenhagen, Denmark August 10, 2022. The news conference takes place in connection with the upcoming international donation conference, which will take place in Copenhagen on August 11, 2022. The conference will strengthen the long-term support for Ukraine with discussions on how financing, weapons production, training and demining can be strengthened going forward. Ritzau Scanpix/Martin Sylvest via REUTERS ATTENTION EDITORS – THIS IMAGE WAS PROVIDED BY A THIRD PARTY. DENMARK OUT. NO COMMERCIAL OR EDITORIAL SALES IN DENMARK.

បណ្ដាប្រទេសលោកខាងលិចនៅថ្ងៃព្រហស្បតិ៍ម្សិលមិញបានសន្យាថា នឹងផ្តល់ជំនួយជាង ១៥00 លានអឺរ៉ូ (ស្មើនឹងប្រមាណ១៥៥0 លានដុល្លារអាមរិក) ជាសាច់ប្រាក់ សម្ភារៈ និងការបណ្តុះបណ្តាលបន្ថែមទៀតដល់អ៊ុយក្រែន ដើម្បីជួយបង្កើនមត្ថភាពយោធារបស់ប្រទេសមួយនេះក្នុងការតទល់នឹងសង្រ្គាមប្រឆាំងនឹងប្រទេសរុស្ស៊ី។ នេះបើតាមការឱ្យដឹងពីរដ្ឋមន្ត្រី​ការពារជាតិ​ដា​ណឺម៉ា​កលោក ម៉ូធិន បូត​ស្កូវ (Morten Bodskov) ដែលត្រូវបានយកមកចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌​មាន Reuters

កញ្ចប់ថវិកាដែលត្រូវបានសន្យានឹងផ្ដល់ជូនដោយក្រុមប្រទេសចំនួន ២៦នៅក្នុងសន្និសីទមួយដែលធ្វើឡើងនៅ ទីក្រុង ខូផេនហេហ្គិន (Copenhagen) ប្រទេសដាណឺម៉ាកនេះនឹងត្រូវប្រើប្រាស់សម្រាប់ការផ្គត់ផ្គង់អាវុធដែលមានស្រាប់ កាំជ្រួច គ្រាប់រំសេវ បង្កើនការផលិតអាវុធសម្រាប់អ៊ុយក្រែន ការបណ្តុះបណ្តាលដល់ទាហានអ៊ុយក្រែន រួមនឹងការបោសសម្អាតគ្រាប់មីននៅក្នុងតំបន់ដែលមានសង្រ្គាមកើតឡើងផងដែរ។

ការផ្ដល់ជូននេះក៏កើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលអ៊ុយក្រែនបានធ្វើការអំពាវនាវម្តងហើយម្តងទៀតទៅកាន់ប្រទេសលោកខាងលិចឱ្យបញ្ជូនអាវុធបន្ថែមទៀតមកកាន់ខ្លួន រួមទាំងកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយដើម្បីឱ្យខ្លួនអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការតទល់នឹងការឈ្លានពានរបស់រុស្ស៊ីបានផងដែរ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទដែលចូលរូមដោយរដ្ឋមន្ត្រីការពារជាតិអឺរ៉ុបនានាដើម្បីពិភាក្សាអំពីការគាំទ្ររយៈពេលវែងដល់វិស័យការពារជាតិរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលោក ម៉ូធិន បូត​ស្កូវថ្លែងថា៖ «យើងនឹងបន្តជួយដល់អ៊ុយក្រែនសម្រាប់តម្រូវការយោធាទាំងឡាយដែលប្រទេសនេះត្រូវការ»។

ជាមួយគ្នានេះ លោកបន្តថា រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ ស្លូវ៉ាគី និងសាធារណរដ្ឋឆេកក៏បានបង្ហាញពីឆន្ទៈក្នុងការពង្រីកការផលិតប្រព័ន្ធកាំភ្លើងធំ គ្រាប់រំសេវ និងឧបករណ៍យោធាផ្សេងទៀតទៅកាន់ប្រទេសអ៊ុយក្រែនផងដែរ។

គួរម្លឹកថា រុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំរបស់​ខ្លួនមកលើអ៊ុយក្រែន​តាម​ផ្លូវ​គោក ផ្លូវ​អាកាស និង​សមុទ្រកាលពីថ្ងៃទី២៤ ខែកុម្ភៈដែលធ្វើឡើងបន្ទាប់​ពី​ការ​ប្រកាស​សង្រ្គាម​មួយដោយប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន​ ដែលក្នុងនោះក៏បានធ្វើឱ្យបណ្ដាប្រទេសមួយចំនួននៅលើពិភពលោកសម្រេចដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់លើរុស្ស៊ីផងដែរទាក់ទិននឹងករណីនេះ។

ទោះជាយ៉ាងណា រុស្ស៊ីធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថាសកម្មភាពរបស់ខ្លួននេះគឺជាការអនុវត្ត «ប្រតិបត្តិការយោធាពិសេសមួយ» ដើម្បីបញ្ឈប់រដ្ឋាភិបាលអ៊ុយក្រែនពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនរបស់ខ្លួន ខណៈដែលការចោទប្រកាន់នេះត្រូវបានបណ្ដាប្រទេសមួយចំនួន​ចាត់ទុកថាជាការ​លើកឡើងដោយ​គ្មានមូលដ្ឋានច្បាស់លាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ