រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​-១៩​ជិត​៣០​នាក់​​ ​ខណៈ​ជា​សះ​ស្បើយ​៤០​នាក់​

អាវុធហត្ថធ្វើការត្រួតពិនិត្យមុននឹងអនុញ្ញាតឱ្យចូលមន្ទីរពេទ្យហ្លួងម៉ែ អំឡុងពេលដាក់អ្នកជំងឺកូវីដ-១៩ សម្រាកនិងព្យាបាល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Phnom Penh Gendarmerie)

ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួនជិត ៣០នាក់បន្ថែមទៀត ដែលជាប្រភេទអូមីក្រុង និងឆ្លងក្នុងសហគមន៍​ទាំងអស់ ​ ស្របពេលអ្នកជាសះស្បើយថ្មីមានចំនួន ៤០នាក់។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការ​រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ២៨នាក់បន្ថែមទៀតកាលពីម្សិលមិញ ដែលជាការ​ឆ្លងក្នុងសហគមន៍ទាំងអស់។ ក្នុងចំណោមអ្នកឆ្លងទាំងនោះ គឺមាន១៥នាក់ ជាករណីស្នើសុំវិញ្ញាបនបត្របញ្ជាក់ពីជំងឺកូវីដ-១៩ ដើម្បីចេញទៅក្រៅប្រទេស។

ក្រសួងបន្តថា សម្រាប់អ្នកជាសះស្បើយថ្មី គឺមានចំនួន៤០នាក់ ​ ស្របពេលអ្នកស្លាប់ថ្មីដោយសារជំងឺនេះគឺមិនមាននោះឡើយ។

គិតត្រឹម​ព្រឹកថ្ងៃសៅរ៍នេះ ​ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ​សរុបចំនួន ១៣៧ ​២០៧នាក់ ហើយអ្នកជាសះស្បើយសរុបចំនួន ១៣៣ ​​៨៩០នាក់ និងស្លាប់សរុបចំនួន ៣ ០៥៦នាក់។

ជាមួយការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ជាបន្តបន្ទាប់ រាជរដ្ឋាភិបាល ពិសេសតាមរយៈក្រសួងសុខាភិបាលបន្តអំពាវនាវទៅកាន់ពលរដ្ឋឱ្យនាំគ្នាទៅចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា និងទៅទទួលវ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ចំនួន ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍បន្ថែមទៀត៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ