បក្ស​ក្រៅ​រដ្ឋាភិបាល​៤​បន្ត​ជំហាន​រួមគ្នា​ដើម្បី​ជំរុញ​បក្សឈ្នះឆ្នោត​ឱ្យ​មាន​ទំនួលខុសត្រូវ​ចំពោះជាតិ

លោក គង់ មុនីកា ថ្លែងក្នុងសន្និសី​ទ​ស្ដីពី «សំណើកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា» រៀបចំដោយ​​​គ​​​​ណ​បក្សភ្លើងទៀន គណ​​បក្សប្រ​ជាធិ​បតេ​យ្យមូលដ្ឋាន​ គណបក្សឆន្ទៈ​ខ្មែរ ​គណ​បក្សកែ​ទ​ម្រង់​កម្ពុ​ជា និ​ងគ​​​ណ​បក្សកម្ពុជានិ​យម នៅរាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

គ​ណប​ក្ស​ប្រជា​ធិបតេ​យ្យមូលដ្ឋា​ន ​គណ​បក្សភ្លើង​ទៀន​ ប​ក្សកែ​ទម្រង់កម្ពុជា​ និងគណ​ប​ក្សឆន្ទៈ​ខ្មែរ​ បា​​​​​នលើ​​​កឡើងថា​​ ជំហានតស៊ូ​មតិរួ​មគ្នានឹង​បន្តធ្វើនៅសប្ដាហ៍នេះ ​ដើម្បីជំ​រុញការកែ​លម្អ​ប្រព័ន្ធ​បោះឆ្នោត និ​​​​ង​​សិទ្ធិន​​យោបា​​យ ដោយសម្អាង​ថា បើ​គ្មានអ្វី​ប្រែប្រួ​លទេ ប្រ​​​ព័ន្ធបច្ចុ​​ប្បន្ននឹង​បន្តទា​ញទម្លាក់​ការទទួ​ល​​​ខុ​​សត្រូវរបស់រដ្ឋាភិ​បាល​ចំពោះ​មុ​ខម្ចា​ស់ឆ្នោតនិងសង្គមជាតិ​។​

គណ​បក្សក្រៅរដ្ឋាភិបាលទាំង​​៤​នេះ​បា​នប​​​ង្ហាញ​​ជំ​ហរ​រួមគ្នាចំ​នួន៣លើ​ករួ​ច​មកហើយ ​ចាប់ពី​​ក្រោយ​ការ​បោះឆ្នោត​ជ្រើសរើ​សក្រុ​​​​ម​ប្រឹក្សាឃុំ-សង្កាត់ អាណ​ត្តិទី​៥ ​ឆ្នាំ២​០​២២ រួចមក​​។

ជំ​​​​​នួបទាំង៣លើក​​នោះ ពួកគេ​​ធ្វើស​ន្និសីទសារព័ត៌មាន​​រួមគ្នា​​ដាក់ញត្តិ​ទៅរដ្ឋសភាជំ​ទាស់សំណើ​វិសោ​ធន​ក​ម្មរដ្ឋ​ធម្ម​នុញ្ញលើ​កទី​១០​ ​និង​ថ្មី​ៗនេះ​ ​ជួបជាមួយអ្ន​កជំ​នាញកិច្ចការ​បោះឆ្នោ​តនៅអង្គ​ការ​សង្គមស៊ី​វិល លើជំហានបន្តស្នើ​កែ​លម្អ​ប្រ​ព័ន្ធបោះឆ្នោត និងលើកកម្ពស់សេរីភាពនយោបាយនៅកម្ពុជានេះ។

ប្រ​ធា​នគណបក្សឆន្ទៈ​ខ្មែរ​ ​លោក ​គង់​ មុនីកា​ ឱ្យដឹងនៅថ្ងៃចន្ទនេះ​​ថា ​ក្នុងស​ប្ដាហ៍នេះ ​ក្រុម​​គ​ណប​​ក្សក្រៅរដ្ឋាភិបាលទាំង៤នឹ​ងដា​ក់លិខិតទៅ​​​គណៈក​ម្មា​ធិកា​​​រ​ជាតិរៀបចំការបោះឆ្នោត​ រដ្ឋ​ស​ភា ​និង​ក្រសួងម​ហាផ្ទៃ ដើម្បី​​ស្វែងរកការជជែកគ្នាលើយន្តការស្នើកែលម្អប្រព័ន្ធបោះឆ្នោត និងកែច្បាប់គណបក្សនយោបាយ ដែលបើកផ្លូវឱ្យមានការរំលាយឆន្ទៈម្ចាស់ឆ្នោតដូចពេលកន្លងទៅនោះ​។

​​​អ្ន​​ក​ន​យោបាយវ័យ​ក្មេងរូបនេះ​យល់ថា​ ​ការ​​ប្រើ​ប្រាស់​​ច្បាប់​​ដើម្បី​គា​បស​ង្កាត់​​សិទ្ធិ​​សេ​រី​ភាព​​នយោបា​យដែល​ធានា​ដោយ​រដ្ឋធម្ម​នុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាព​ទីក្រុងប៉ារី​ស ​វាជះ​ឥ​ទ្ធិ​ពលអាក្រក់ខ្លាំងដល់ដំណើរការនៃការកសាងប្រជាធិបតេយ្យសេរីពហុបក្សពិតប្រាកដនៅកម្ពុជា។

លោកគូសបញ្ជាក់ថា ក្នុងនាមជាអ្នកនយោបាយ លោកមិនចង់ឃើញបរិបទនយោបាយបន្តរំ​លោភច្បា​​​​ប់កំពូល​ ដើម្បីតែ​ប្រយោជន៍បក្ខ​ពួក​ ហើយ​ធ្វើឱ្យបាត់បង់​ប្រយោជន៍ជា​តិនោះទេ។

​លោកបារម្ភថា បើគ្មានអ្វីប្រែប្រួលទេ បរិបទនេះនឹងបង្កើតរដ្ឋាភិបាលមួយក្រោយការបោះឆ្នោត ខ្វះទំនួលខុសត្រូវចំពោះម្ចាស់ឆ្នោត ខ្វះឆន្ទៈដោះស្រាយបញ្ហាសង្គម វិបត្តិន​​យោ​​​បាយ និងបើកដៃឱ្យឈ្មួញខិ​លខូ​ចដើរតួនា​​ទីជាអ្នកក្ដោ​បសេដ្ឋកិច្ចជាតិទាំងមូល ​បំផ្លាញធន​ធានធម្មជាតិ ហើយពលរដ្ឋជាម្ចាស់ប្រ​ទេសជាអ្នករងគ្រោះ។

លោកថា៖ «ដូច្នេះហើយ យើងមើលឃើញអំពីភាពដែលឈានទៅរកការវិនាសហិនហោចនៃធនធានធ​ម្ម​ជាតិ ភាពដែលបន្តឱ្យពលរដ្ឋបន្តរងគ្រោះ ហើយធ្លាក់ទៅក្នុងភាពក្រីក្រកាន់តែច្រើនឡើងៗ។ ដូច្នេះហើ​​យ​យើ​​ងចង់បានរដ្ឋាភិបាលដែលយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងការពារបូរ​ណភាព​ទឹ​កដី និងការពារធនធានធម្មជាតិរបស់យើង»។

អនុប្រធានគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍ថា សម្រាប់ការតស៊ូមតិជាមួយ គ.ជ.ប គណបក្សនឹងលើកយកបញ្ហាចំនួន១២ចំណុច កែលម្អប្រព័ន្ធបោះឆ្នោត ដើម្បី​ទប់ស្កាត់ការគំរាមកំហែងខាងនយោបាយ ដែ​លរាប់ចាប់ពីអំឡុងនៃការចុះឈ្មោះបេក្ខជន ការចុះបញ្ជីបេក្ខជន រួមទាំងភ្នាក់ងារជាដើម ដំណាក់កាលឃោ​សនាបោះឆ្នោត ការបោះឆ្នោត ដែលបានជួបប្រទះអំឡុងពេលបោះឆ្នោតថ្មីៗនេះ។

លោកបន្តថា ទីលានប្រកួតនយោបាយនឹងមិនឆ្លើយតបទៅនឹងស្មារតីរដ្ឋធម្មនុញ្ញ ពីការអនុវត្តន​យោបា​យ​ប្រ​ជាធិបតេយ្យសេរីពហុប​ក្ស និងជំរុញឱ្យពលរដ្ឋចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយទេ បើកម្ពុជាមា​នច្បាប់រំលាយបក្សនយោបាយ និងរឹបអូសយកឆន្ទៈពលរដ្ឋទៅចែកគណបក្សផ្សេង ចំពេលប្រព័ន្ធយុត្តិធ​ម៌ខ្វះភាពឯករាជ្យនោះ។

លោកថា៖ «យើងដើរតាមខេត្តតាមឃុំមួយចំនួន យើងដឹងហើយ រាស្ត្រ និងសកម្មជន អ្នកនយោបាយជាន់ក្រោមមួយចំនួន​នៅតែយល់ថា ទៅខំធ្វើអី បើសិនធ្វើទៅធំបន្តិចទៅ គេរំលាយដដែល។ នៅតែអ៊ីចឹងដដែលហ្នឹង ដូចជាហានិភ័យរបស់ភ្លើងទៀនអ៊ីចឹង ភ្លើងទៀនរាល់ថ្ងៃក៏នៅតែគិតអ៊ីចឹងដែរ»។

នៅចុងឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងឆ្នោតគាំទ្រជាង៤៣ភាគរយ ត្រូវបានតុលាការកំពូលរំលាយចេញពីឆាកនយោបាយ រហូតបច្ចុប្បន្ន ដោយការរំលាយនេះជំរុញឱ្យមានប្រតិកម្មពីប្លុកលោកសេរី ដែលនាំមុខគេដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប រហូតមានវិធានការមួយចំនួនដល់កម្ពុជា។

​ក្នុងនោះមានការបង្កកទ្រព្យសម្បត្តិមន្ត្រីជាន់ខ្ពស់ផ្នែកកងទ័ព​ចំនួន៤រូប និងមនុស្សស្និទ្ធ​ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មួយរូបទៀត គឺលោក ទ្រី ភាព ពីសំណាក់សហរដ្ឋអាមេរិក ​រួមទាំងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប ២០ភាគរយ ដែលជាអំណោយផលផ្នែកសេដ្ឋកិច្ចសម្រាប់កម្ពុជាផងដែរ។

ដូចគ្នានេះដែរ អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន បញ្ជាក់មូលហេតុថា ជា​បទពិសោធន៍កន្លងទៅ ការបង្កើតច្បាប់មួយ ឱ្យមានភាពងាយស្រួលក្នុងការរំលាយគណបក្សន​យោបាយ​​ចេញពីឆាកនយោបាយ វាបានបង្កើតហេតុផលមិនល្អសម្រាប់ដំណើរការប្រជាធិបតេយ្យ​ក្នុងប្រទេសកម្ពុជា។

បញ្ហានេះជំរុញឱ្យកម្ពុជាខាតបង់ទាំងផ្នែកសេដ្ឋកិច្ច និងមុខមាត់លើឆាកអន្តរជាតិ​ ដែ​លការណ៍នេះ លោកចង់ឃើញរដ្ឋសភាពិចារណា ដើម្បីកុំឱ្យរបត់នយោបាយរំលោភលើឆន្ទៈពលរដ្ឋដូចពេលកន្លងទៅ ដើម្បីបើកផ្លូវឱ្យក្បាលម៉ាស៊ីនដឹកនាំរដ្ឋមានពហុបក្ស ដែលអាចការពារប្រយោជន៍ពល​រដ្ឋនិងប្រទេសជាតិបាន។

វីអូឌី បានព្យាយាមសុំការឆ្លើយតបពីអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ជាច្រើនលើក ប៉ុន្តែមិន​មានការឆ្លើយតបនៅឡើយទេ រហូតដល់ព្រលប់ថ្ងៃទី១៥ ខែសីហានេះ។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង លើកឡើងថា បញ្ហានេះទុកជូនប្រធានគណៈកម្មាធិការជំនាញរបស់រដ្ឋស​​ភា​​ជាអ្នកសម្រេច នៅពេលមានលិខិតនេះជាផ្លូវការ។

ប៉ុន្តែជាទស្សនៈផ្ទាល់ខ្លួន លោកថា រដ្ឋសភាទំនងជាមិន​មានពេលជួបជជែកជាមួយក្រុមអ្នកនយោបាយនៅក្រៅរដ្ឋាភិបាលទាំងនោះទេ។

ដោយឡែក អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ស្ថាប័នមួយនេះនឹងពិចារណាថាតើទទួលឬមិនទទួល នៅក្រោយទទួលបានឯកសារជាផ្លូវការពីក្រុមគណបក្សនយោបាយទាំងនោះ។

លោកថា៖ «យ៉ាងណាក៏ដោយ គ.ជ.ប នឹងធ្វើការពិចារណា។ ក៏ប៉ុន្តែ ក៏មិនអាចនិយាយមុន នៅពេលដែ​លមិនមានលិខិតជាលាយលក្ខណ៍អក្សរទេ ហើយចំណុចទី២ សម្រាប់ការបង្ហើរសូរសៀងតាមប្រព័ន្ធផ្ស​ព្វ​​​ផ្សា​យសង្គមអី អានោះ គ.ជ.ប គ្រាន់តែឮ ប៉ុន្តែ គ.ជ.ប មិនមានលិខិតជាអំណះអំណាង ដើម្បីលើកជាផែ​​នកា​​រ​របស់ខ្លួននោះទេ»។

ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ លើកឡើងថា សំណើ​របស់គណបក្សទាំង៤ ជាការជំរុញដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ប៉ុន្តែលោកគិតថា គណបក្សកាន់អំណាចទំនងជាមិនពិចារណាលើសំណើ​នេះទេ បើសិនពួកគេគិតថា ប្រព័ន្ធចាស់នេះកំពុងមានប្រៀបខាងនយោបាយ ឬឈ្នះការបោះឆ្នោតបន្តបានគ្រប់គ្រងអំណាចនោះ។

ប៉ុន្តែលោកចង់ឃើញទីលានប្រកួតនយោបាយនៅកម្ពុជាវិលទៅតម្កល់ប្រយោជន៍ជាតិជាធំ ដោយមិនចាត់ទុកខ្មែរគ្រប់និន្នាការជាសត្រូវ។

យ៉ាងណា បរិបទនយោបាយនៅកម្ពុជាត្រូវបានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប តាមរយៈតំណាងរបស់ខ្លួន ក្នុងដំណើរមកកាន់កម្ពុជា នាកិច្ចប្រជុំអាស៊ាន កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ បានជំរុញជាថ្មីទៀតឱ្យរដ្ឋាភិបាលកម្ពុជាបើកលំហប្រជាធិបតេយ្យ សិទ្ធិធ្វើនយោបាយរបស់ពលរដ្ឋកម្ពុជា រួមទាំងមេដឹកនាំគណបក្សប្រឆាំង ដើម្បីឱ្យការបោះឆ្នោតជាតិ ឆ្នាំ២០២៣ ខាងមុខ ដំណើរការទៅតាមគន្លងប្រជាធិបតេយ្យ ដោយភាគីទាំងនោះ សម្តែងការព្រួយបារម្ភថា ការវិវត្តស្ថានភាពសិទ្ធិមនុស្ស និងលំហនយោបាយនៅកម្ពុជា កាន់តែរួមតូច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ