កម្ពុជា​បន្ត​រកឃើញ​ករណី​ឆ្លង​កូវីដ-១៩​ថ្មី​ចំនួន​២៦នាក់​បន្ថែម​ទៀត

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ទៅព្យាបាលនិងធ្វើចត្តាឡីស័កនៅសណ្ឋាគារ The Great Duke ក្រោយផ្លាស់មកពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

កម្ពុជាបន្ត​រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​ ចំនួន២៦​​ករណី​បន្ថែមទៀត កាលពីថ្ងៃម្សិលមិញ ខណៈអ្នក​ជំងឺ​ចំនួន៣២នាក់បាន​​​​​​​ជា​សះ​ស្បើយ។

សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៧ ខែ​សីហា ឆ្នាំ២០២២ ឱ្យ​ដឹងថា អ្នកជំងឺ​​​​​​កូវីដ-១៩​ថ្មី ដែល​បានរកឃើញទាំង២៦​នាក់​​​នោះជា​​ការ​ឆ្លង​វីរុស​​ប្រភេទអូមីក្រុង ក្នុងនោះមាន៩នាក់ជាករណី​​ដែល​​​​ស្នើ​​សុំ​វិញ្ញាបនបត្រ​ចេញទៅក្រៅប្រទេស។

ចំណែកអ្នកជាសះស្បើយវិញ ក្រសួងថាមានចំនួន​៣២​​នាក់ ខណៈ​​មិនមានករណីស្លាប់នោះទេ។

ជុំវិញករណីនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ នៅថ្ងៃពុធនេះ ក៏បានអំពាវនាវដល់​ប្រជាពលរដ្ឋ​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ជាបន្តទៀត ជាពិសេសអ្នកដែលមិនទាន់បានចាក់វ៉ាក់​សាំង​ដូសមូលដ្ឋាន ត្រូវបន្តទៅចាក់ ហើយអ្នកដែល​ត្រូវ​ចាក់​ដូសជំរុញ ត្រូវបន្តចាក់ដូស​ជំរុញបន្ថែម។

បើតាមក្រសួងសុខាភិបាល គិត​ត្រឹមព្រឹកថ្ងៃពុធ​នេះ កម្ពុជាបាន​រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុប​ចំនួន១៣៧​ ៣២៦នាក់ ក្នុងនោះជាសះស្បើយ ​១៣៤ ០១៤នាក់ និងស្លាប់ចំនួន៣ ០៥៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ