ព្រះមហា​ក្សត្រ​និង​ព្រះ​មហាក្សត្រី​យាង​ទៅ​ប្រទេស​ចិន​ដើម្បី​បន្ត​ពិនិត្យ​ព្រះ​រាជ​សុខភាព

ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីយាងចូលរួមពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងា។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ព្រះមហាក្សត្រ និងព្រះមហាក្សត្រី បានចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីបន្តពិនិត្យ និងព្យាបាលព្រះរាជសុខភាពតាមការណាត់ជួបរបស់ក្រុមគ្រូពេទ្យចិន។

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន នៅព្រឹកថ្ងៃអាទិត្យនេះ  ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពតាមការណាត់ជួបរបស់ក្រុមគ្រូពេទ្យចិន។

កាលពីថ្ងៃទី១៦ ខែសីហា កន្លងទៅនេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះរាជបន្ទូលតាម     រយៈព្រះរាជសារជូនប្រជារាស្ត្រខ្មែរថា ព្រះអង្គនឹងព្រះអវត្តមានពីកម្ពុជាទៅប្រទេសចិន ចាប់ពីថ្ងៃទី២១ ខែសីហានេះតទៅ។ ក្នុងកំឡុងពេលនៃព្រះអវត្តមាននេះ ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ នឹងបំពេញភារកិច្ចថ្វាយព្រះអង្គក្នុងឋានៈជាប្រមុខរដ្ឋស្តីទី។

កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២នេះ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះវររាជមាតាជាតិខ្មែរ បានយាងទៅពិនិត្យព្រះរាជសុខភាពរួចម្តងមកហើយ ក្នុងព្រះរាជដំណើរយាងទៅពិនិត្យព្រះរាជសុខភាព កាលលើកទីមួយនោះ ព្រះអង្គទាំងទ្វេ បានគង់ប្រថាប់នៅក្រុងប៉េកាំង អស់រយៈពេលជាងមួយខែ។

ប៉ុន្តែការយាងចាកចេញទៅពិនិត្យព្រះរាជសុខភាពលើក​នេះ មិនទាន់មានការជូនព័ត៌មានថា ព្រះអង្គ និងព្រះវររាជមាតាជាតិខ្មែរ​នឹងយាងត្រឡប់មកកម្ពុជាវិញនៅពេលណានោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ