អ្នកឃ្លាំមើល​យល់ថា អំពើ​ពុករលួយ​និង​វិធាន​បិទខ្ទប់​ការ​ចូលរួម​កំពុង​គំរាម​ធ្ងន់ធ្ងរ​តំបន់​ព្រៃការពារ

ទិដ្ឋភាពថតពីលើអាកាស ពីសកម្មភាពឈូសឆាយដីព្រៃតំបន់ភ្នំតាម៉ៅ ក្នុងទំហំទ្រង់ទ្រាយធំ ស្ថិតនៅភូមិហនុមាន ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។ (កាយ ណារ៉ា)

​អ្ន​កឃ្លាំ​មើល​​មួយ​​ចំនួ​នប​ង្ហាញកា​រ​ព្រួយ​បា​រម្ភ​ថា​ ​ព្រៃកា​រ​ពា​រភ្នំ​​តាម៉ៅ​ ខេ​ត្ត​តាកែវ​ ​នឹ​​ង​បន្ត​រ​ងការគំរា​មកំ​​ហែ​​ង​​​ដូច​ព្រៃការ​ពា​​​​​​រផ្សេ​ងទៀត​ដែ​រ​ បើ​រដ្ឋា​ភិបាលខ្វះ​​​​​ឆ​ន្ទៈចា​​ត់វិធាន​ការកាត់​ផ្ដាច់ឫ​សគល់អំ​ពើ​ពុ​ករ​​លួយ​​​ និ​​ង​​​បក្ខ​ពួក​និ​យម​នោះ។​

​ក្តី​​បា​រ​ម្ភនេះកើ​ត​ឡើង​​ស្រប​ពេល​​ព្រះម​ហា​ក្សត្រ​​ចេ​ញ​​ព្រះ​រា​ជ​ក្រឹត្យ​​ដា​ក់​​ «តំ​បន់​​ភ្នំ​តាម៉ៅ» ​​​​​​​ជាឧ​ទ្យាន​​​​ការ​ពា​រ​សត្វ​​​ព្រៃ​ និងសត្វព្រៃកម្រ ​តា​ម​សំណើ​របស់​រ​ដ្ឋាភិបាល​ ដែ​ល​ការណ៍នេះ​​ ចំពេ​លព្រៃនៅ​តំបន់​ការ​​ពា​​រមួយចំ​នួន​ត្រូវ​​បាន​រ​​​​ក​​​​​ឃើញថាកំពុ​ង​រង​កា​រ​គំរា​​មកំ​ហែ​ង ក្រោ​មរូ​ប​ភា​ពធ្វើ​អា​ជី​វ​កម្មឈើខុស​ច្បាប់​ ​និង​ទ​ន្ទ្រា​ន​យ​ក​​​ធ្វើ​ជា​​កម្មសិទ្ធិផ្ទាល់ខ្លួន​​​។

ប្រ​ធាន​កម្ម​វិធី​ផ្នែ​កស្រា​វជ្រាវ​ ​និង​តស៊ូ​មតិ​​​ នៃ​​សមាគម​ប​ណ្តាញ​​​យុ​វជ​ន​ក​ម្ពុជា​ ​(C​Y​N​) ​លោ​ក ​ហេ​ង ​​គឹមហុ​ង​ ​យល់ថា ​​កា​រ​ដា​​ក់​តំ​ប​​​ន់​​ភ្នំ​តាម៉ៅ​ជាតំបន់ការពារ នឹ​ងធ្វើ​ឱ្យពល​រដ្ឋកា​ន់​តែមា​ន​ទំ​នុ​ក​ចិត្ត ​ដែ​ល​ការ​ណ៍នេះ​ ​លោ​ក​ច​​ង់ឃើ​ញ​រដ្ឋា​​ភិ​បាលពង្រឹ​ងវិ​​ធាន​​កា​រ​ទប់ស្កាត់​​កុំ​​ឱ្យ​មា​ន​កា​រ​រំ​លោភ​​បំពានទៅថ្ងៃអនាគត ដូចករណីតំបន់​អភិរក្សមួយ​ចំនួន។

​​លោកកត់​​ស​​ម្គាល់ទៀត​ថា ​កិ​ច្ចការ​ពារធ​នធាន​ធ​ម្មជា​តិក​ន្លង​ទៅ ក្នុង​ប្រទេសកម្ពុ​ជា​ មាន​​តំ​បន់កា​រ​ពារ​ជាង៨​០​​កន្លែ​​​​ងត្រូ​​​វ​បា​​ន​ប​ង្កើ​​ត​​ឡើង ​​លើ​គម្រ​​ប​ដីព្រៃជា​ង​៧​​លាន​​ហិ​កតា ​ប្រមា​ណ​ជា​ង​៤​០​ភា​គ​​រយ​​​នៃ​ផ្ទៃប្រ​​ទេស ​​រួម​ទាំ​ង​តំ​បន់កា​រពា​រ​ព្រៃព្រះ​រ​ការ នៅ​ខេត្តព្រះវិ​ហារ​ និង​តំប​ន់ព្រៃឡ​ង់ ជា​ដើ​ម។​

​ប៉ុន្តែ​អ្ន​កឃ្លាំ​មើ​លរូប​នោះអះ​អា​ង​ថា តំប​​ន់ព្រៃ​ការពា​រ​​​មួ​យ​ចំ​នួន​ត្រូ​វ​បាន​គេ​រក​ឃើញ​ថា ​កំពុ​ង​រ​ង​ការ​គំរា​ម​កំ​ហែង​ធ្ង​ន់​ធ្ងរ​ ​ដោ​យ​ការ​កាប់​យក​ឈើ​ប្រណិត​ ការ​ធ្វើអាជី​វក​ម្ម​ឈើខុស​ច្បា​ប់ ​រួម​ទាំ​ងកា​រ​ទ​ន្ទ្រាន​យ​កដីម​ក​ធ្វើ​​ជា​ក​ម្មសិ​​ទ្ធិផ្ទាល់ខ្លួន​ពី​​សំ​ណា​ក់​ពល​រដ្ឋ និ​ងមន្ត្រីខិលខូច ​​ធ្វើឱ្យតំប​ន់ព្រៃ​កា​​​​​រ​ពារ​ខ្លះ​​ ដូចតំប​ន់បឹងពែ​ ព្រំ​ប្រ​ទ​​ល់ខេត្ត​ព្រះ​វិហារ​ ដែល​ប​ច្ចុ​ប្បន្ន​បានក្លា​យ​ជាដីកសិកម្ម​របស់ឧកញ៉ាមួយចំនួនរួចទៅហើយ​។

​​បញ្ហានេះ ​លោក​​គិតថា​ ដើម្បី​ពង្រឹ​ងប្រ​សិទ្ធភាព​ការ​ពា​រព្រៃនៅ​តំ​បន់​អ​ភិរក្ស​ ​រដ្ឋាភិ​បាលត្រូវបើកឡើងវិញឱ្យ​មា​ន​ការចូ​ល​​រួម​​ឃ្លាំ​មើ​ល​និ​ង​ទ​ប់​ស្កាត់ពី​​គ្រប់​ភាគី​ រួមទាំង​ក្រុម​​អង្គការ​សង្គ​ម​ស៊ីវិល និង​ប្រជា​ពលរដ្ឋ​នៅក្នុងសហគមន៍​ ដោយ​ត្រូវហ៊ានវះកាត់មន្ត្រីពុករលួយ រួមទាំង​ក្រុមហ៊ុនកែច្នៃ​នៅ​​ជិត​តំបន់​ការ​ពារ​ ដែល​ថា ​​បញ្ហានេះជាការគំរាមកំហែងធ្ងន់ធ្ងន់ដល់បទល្មើសកាប់ឈើប្រណិត។

លោកថា៖ «តំបន់ការពារទាំងអស់សុទ្ធសឹងបង្កើតឡើងដោយ​ព្រះរាជក្រឹត្យ​ ហើយនឹងអនុក្រឹត្យ​ ហើយយើ​ង​​ឃើញថា តំបន់ទាំងអស់ហ្នឹងកំពុង​តែ​រងការ​គំរាម​កំហែង​ធ្ងន់​ធ្ងរ​ដែរ ដែល​ត្រូវ​ពង្រីក​វិសាល​ភាព​កា​រពារ។ ហើ​​យយើងឃើញថា កន្លងមក មានអង្គការសង្គមស៊ីវិលអន្តរជាតិមួយចំនួនក៏បានលើកឡើងអំពីការព្រួយបារម្ភ ដោយសារតែអំពើពុករលួយ ទើបធ្វើឱ្យមានការថយចុះនៃគម្របព្រៃឈើអីទាំងអស់នេះ»។

​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ក្នុង​​ឆ្នាំ​២០២១ បាន​រក​ឃើញ​ថា ព្រៃ​​ឈើ​ជាង៦ ​០០០​ហិកតា ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ធំៗ​ចំនួន​២ គឺ​​ព្រៃ​ឡង់ និង​ព្រៃ​ព្រះរការ ត្រូវ​​បាន​​កាប់​​បំ​ផ្លាញ តាម​​រយៈ​ការ​​ទទួល​​​សំណូក និង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​​របស់​អាជ្ញាធរ​ពាក់ព័ន្ធ។

ព្រៃឡង់ ដែលរដ្ឋាភិបាលបញ្ជាក់ថា មានផ្ទៃដី​ជាង៤៣ម៉ឺនហិកតា (៤៣១ ៦៨៣ហិកតា)នោះ ត្រូវ​បានបង្កើតជា​ដែន​ជម្រក​សត្វ​ព្រៃ តាម​រយៈ​អនុក្រឹត្យចុះថ្ងៃទី២៨ ខែ​មេសា ឆ្នាំ២០១៦ តាមសំណើរបស់រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន។

ប្រការ២​នៃអនុក្រឹត្យនោះបាន​បញ្ជាក់​ថា ដើម្បីធានាឱ្យមានការថែទាំ​ទីជម្រកសត្វព្រៃ និងប្រព័ន្ធ​អេកូ​ឡូស៊ី ព្រ​​មទាំង​ធានាឱ្យមានការ​បំពេញលក្ខខណ្ឌចាំបាច់​សម្រាប់​ប្រភេទ​ណា​មួយ​នៃ​សត្វ រុក្ខ​ជាតិ​ ​និង​ជីវចម្រុះ រួម​ទាំង​លើ​​កកម្ពស់ការ​ចូល​រួម​របស់​សហគមន៍មូលដ្ឋាន ក៏ដូចជា​សាធារណជន​ក្នុងការចូលរួមចំណែកដល់ការគ្រប់​គ្រង ការពារ និងអភិវឌ្ឍន៍​ជីវចម្រុះ ​និងធនធានធម្មជាតិក្នុងតំបន់។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍​ និង​សន្តិភាព លោក យង់ គិម​អេង មើល​ឃើញ​ថា ឫសគល់​នៃ​បញ្ហា​នេះកើតឡើងពីកង្វះឆន្ទៈ​នយោបាយ ដើម្បីបង្កើតយន្តការតាមដាននិង​​វះ​កាត់​​មន្ត្រី​​ពុក​រលួយ ហើយ​​ជំនួស​មក​វិញ​ដោយ​មន្ត្រី​គិត​ពី​ប្រយោជន៍​ជាតិ ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់។

លោកថា៖ «ប្រសិនបើយើងមានវិធានការតឹងរ៉ឹង ច្បាស់លាស់ហ្មត់ចត់​មែន​ទែន ពួក​មន្ត្រីអស់ហ្នឹងក៏​មិនហ៊ា​​នដែរ ហើយអ្នកតូចអ្នកធំណា អ្នកមានអំណាចណា ដែលតែងតែសម្លឹងមើលពីផល​ប្រយោជន៍​ផ្ទាល់​ខ្លួ​ន​ហ្នឹ​ង ក៏មិនហ៊ាន​ធ្វើអ៊ីចឹង​ដែរ អាហ្នឹង​គឺ​យើង​អាច​ការ​ពារ​បាន​ហើយ»។

អ្នកស​ម្រប​សម្រួលបណ្តាញព្រៃឡង់​ លោក ហឿន សុភាព លើកឡើងថា ប្រជាសហគមន៍ រួមទាំងសកម្មជន​ព្រៃឈើ ត្រូវ​ក្រសួង​បរិស្ថាន​​ហាមចូលល្បាតក្នុងតំបន់ការពារនេះចាប់​តាំងពីឆ្នាំ២០២០មក។ លោក​បន្ត​​ថា បើ​​​គេ​ធ្វើ​ដំណើរទៅដល់មាត់ព្រៃឡង់ គេនឹងឮសំឡេងម៉ាស៊ីនអារឈើ និងការដឹកឈើចេញពី​​តំបន់ការ​ពារ​នេះ ដែល​ការណ៍នេះ លោកគិតថា បទល្មើសព្រៃឈើនៅតំបន់​ព្រៃ​ឡង់មិន​ថយ​ចុះ​ទេ ដោ​​​​យ​​​​គ្រាន់តែ​ប្តូររូបភាព បើទោះបីក្រសួងបរិស្ថាន​បានដាក់ពង្រាយមន្ត្រីឧទ្យានុរក្សប្រចាំការនៅតាម​ច្រកចេញចូល​ព្រៃឡង់ក្តី។

លោកថា៖ «គោយន្តគេដឹកចេញពីព្រៃមកទេ ហើយអាផ្លូវធំ គេលើកដាក់បន្ត អាឡានធំៗ​គេដឹកដំឡូងអីហ្នឹង​ គេគ្របតង់ គ្របក្រណាត់អីពីលើទៅ គេដឹកទៅតាមសម្រួលទៅ ដូចជាមិនបញ្ហាអីទេ»។

VOD មិន​អាចទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្ត្រា ដើម្បីសុំការបញ្ជាក់បញ្ហានេះបានទេ ខណៈប្រធានក្រុមអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល មិនអាចទាក់​ទងបាន។

តែយ៉ាង​ណា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន​ ​សែន​ បាន​ចេញបញ្ជាទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ឱ្យរៀបចំព្រះរាជក្រឹត្យដើម្បីដាក់តំបន់ភ្នំតាម៉ៅ ជាតំបន់អភិរក្សនិងព្រៃការពារ ដើម្បីជម្រះមន្ទិលមហាជនចំពោះវិធានការជាក់លាក់របស់រដ្ឋាភិបាល ។

លោកថា៖ «ដើម្បីចៀសវាងនូវការភ័ន្តច្រឡំនិងការមួលបង្កាច់ដោយពួកអគតិមួយចំនួន ខ្ញុំព្រះករុណាខ្ញុំសូម​បញ្ជាក់សាជាថ្មី​ ឱ្យក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ ត្រៀម​ព្រះរាជក្រឹត្យកំណត់នូវនិយាម​កា​តំបន់​ភ្នំតាម៉ៅ​ជាតំបន់ការពារនេះ ចេញជាព្រះរាជក្រឹត្យ ដើម្បីដាក់ជាតំបន់អភិរក្ស និង​ជា​តំបន់ត្រូវការពារតែម្តង»។

សហរដ្ឋ​អាមេរិក កាល​ពី​ខែ​មិថុនា​ ឆ្នាំ២០២១ បាន​ប្រកាស​បញ្ចប់​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា ក្រោម​គម្រោង​ព្រៃឡង់​បៃតង​ ដោយ​លើកហេតុ​ផល​ថា បញ្ហា​មិន​ត្រូវ​បាន​ដោះ​ស្រាយ ដែលបណ្ដាល​ឱ្យ​ប​​ទល្មើស​ចេះ​តែ​បន្ត​កើត​មាន​កាន់​តែ​ខ្លាំង។ 

តែយ៉ាងណា ក្រសួង​​ក៏ធ្លាប់​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​ក្រុម​សកម្មជន​ការ​ពារ​ព្រៃ​ឈើនេះ​ដែរ ដោយ​សម្អាង​ថា ការចូលល្បាតព្រៃរបស់ពួកគេកន្លងទៅ បានបំប៉ោងព្រឹត្តិការណ៍ដែលបាន​កើត​ឡើង​ក្នុងតំបន់​ការ​ពារ។

យ៉ាងនេះក្តី​ លោក ហេង គឹមហុង ចង់ឃើញរដ្ឋាភិបាលបើកលំហសេរីភាព​នៃការចូលរួមឃ្លាំ​មើល និងការ​ពារ​ពី​គ្រប់​ភាគី​ឱ្យ​បាន​ទូលំ​ទូលាយ​ឡើង​វិញ និងបង្កើតប្រព័ន្ធតានដាន តាម​រយៈ​បញ្ជូន​មន្ត្រី​​ជំនាញទៅធ្វើអធិការកិច្ចឡើងវិញ នោះទើបអាចធានានិរន្តរភាពធនធានធម្មជាតិបាន។

មួ​យវិញទៀត លោកថា ការថយចុះធនធានធម្មជាតិ​បច្ចុប្បន្ន គឺជារឿងមួយដែល​បានបង្ហាញថា ពលរដ្ឋគ្រប់រូបត្រូ​វ​តែ​ចូលរួមដើម្បីជំរុញនិរន្តរភាពសម្រាប់មនុស្សជំនាន់​ក្រោយ ដោយ​សម្អាង​ថា ការ​អនុវត្ត​សិទ្ធិដែល​​ធានា​ដោយ​​រដ្ឋធម្មនុញ្ញ គឺមនុស្ស​គ្រប់គ្នាគ្មាន​កំហុសទេ តែ​អ្នក​ដែលរឹតត្បិតសិទ្ធិពលរដ្ឋទេដែលជាអ្នកមានកំហុស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ