ប្រេសិត​ពិសេស អ.ស.ប. ថា សន្តិភាព​មិន​អាច​កាត់​ផ្តាច់​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) ធ្វើសេចក្តីថ្លែងការណ៍ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៦ខែសីហា ឆ្នាំ២០២២ ជុំវិញដំណើរទស្សនកិច្ចរបស់លោករយៈពេល១១ថ្ងៃ និងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ (ហ៊ាន រង្សី)

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) បាន​បញ្ចប់​ដំណើរ​ទស្សន​កិច្ចមក​កាន់​កម្ពុជា​ចំនួន ១១ថ្ងៃ កាលពីថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២កន្លងទៅ។ ក្នុងដំណើរ​ទស្សនកិច្ច​​នេះ លោក បាន​ជួប​ភាគី​ពាក់ព័ន្ធ​ជាច្រើន រួមទាំង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។

លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) លើកឡើងថា បញ្ហា​នៃ​ការគោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅតែ​ជា​បញ្ហា​ប្រឈម​របស់​កម្ពុជា​ដែល​គេ​ត្រូវ​រួមគ្នា​ដោះស្រាយ ហើយ​លោក​ចង់​ឃើញ​រដ្ឋាភិបាល​បើក​លំហ​សេរីភាព​ពលរដ្ឋ​និង​នយោបាយ​ឱ្យកាន់តែ​ទូលំទូលាយ​សម្រាប់​ពលរដ្ឋខ្មែរ​ទូទៅ​។

សូម​លោកអ្នកនាងទស្សនា​បទសម្ភាសន៍រវាងលោក យាង សុជាមេត្តា និងលោក វីទិត មុនតាប៊ន (Vitit Muntarbhorn) ដូចតទៅ៖

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ