អ្នកជំនាញ UN នឹង​ទៅ​កាន់​រោងចក្រ​នុយក្លេអ៊ែរ​នៅ​អ៊ុយក្រែន បើ​ទោះបី​មាន​ការ​ប្រយុទ្ធគ្នា​ក៏ដោយ

Director General of IAEA Rafael Mariano Grossi press briefing at UN Headquarters in New York on August 2, 2022. Mr. Grassi addressed dangerous situation with Ukrainian nuclear facilities occupied by Russian military forces as well as continued negotiations concerning Iranian nuclear development. (Photo by Lev Radin/Sipa USA)No Use Germany.

អ្នកជំនាញនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្ដើមចេញ​ដំណើរ​ពីទី​ក្រុង​ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) ដើម្បីទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរដែលកាន់​កាប់ដោយ​រុស្ស៊ី នៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន បើ​ទោះ​​​បី​ជា​តំបន់​នេះ​ត្រូវ​បាន​រាយ​ការណ៍​ថាមាន​ការ​​ប្រយុទ្ធ​​គ្នា​ក៏​​ដោយ។ នេះបើតាម​ការ​ចុះផ្សាយ​ដោយ​ទីភ្នាក់​ងារសារ​ព័ត៌​​មាន Reuters

ទាក់​ទិន​នឹង​ករណី​នេះ ប្រធានទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (IAEA) លោក Rafael Grossi បាន​ឱ្យដឹង​ថា ក្រុម​ការងារនៃបេសកកម្មបានដឹងអំពី​ការកើនឡើងនៃសកម្មភាពយោធានៅក្នុងតំបន់នោះ ប៉ុន្តែ​ពួកគេ​នៅ​តែ​បន្ត​ទៅ​មុខ​ជាមួយនឹងផែនការរបស់ខ្លួន ដើម្បីទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ និង​ជួបជាមួយបុគ្គលិកនៅទីនោះ។

លោកបន្ត​ថា​៖ «​មក​ដល់​ចំណុច​នេះហើយ គឺយើង​មិនបញ្ឈប់សកម្មភាពរបស់ខ្លួនវិញឡើយ»។

គួរបញ្ជាក់ថា ក្រុមការងារនៃបេសកកម្មរបស់អង្គការសហប្រជាជាតិ បាន​ធ្វើដំណើរ​មក​ដល់​ទីក្រុង​ហ្សាប៉ូរីស​ហ្ស៉ីយ៉ា កាលពីថ្ងៃពុធ ខណៈពួកគេគ្រោងនឹងទៅកាន់រោងចក្រ​នុយក្លេអ៊ែរ​ ដែលស្ថិតនៅចម្ងាយ៥៥​គីឡូ​ម៉ែត្រ​ពីទី​ក្រុង នៅថ្ងៃព្រហស្បតិ៍នេះ ក្នុង​គោលបំណង​ដើម្បីបញ្ចៀសគ្រោះមហន្តរាយនុយក្លេអ៊ែរ។

ភាព​តាន​តឹង​រវា​ង​រុស្ស៊ី និង​អ៊ុយ​ក្រែន ក្នុងរយៈ​ពេល​ចុង​ក្រោយ​នេះ ​បាន​​ចាប់​ផ្ដើម​កើន​ឡើង​ខ្លាំង ​បន្ទាប់ពីរុស្ស៊ី​​បាន​​បើក​​ការ​​ឈ្លាន​​ពាន​​ទ្រង់​ទ្រាយ​ធំ​មកលើ​ប្រទេស​ក្បែរ​ខាង​របស់​ខ្លួន​មួយ​នេះ ដែលធ្វើឡើងបន្ទាប់​​​ពី​ការ​​ប្រកាស​​សង្រ្គាម​​មួយ​ដោយ​ប្រធានាធិបតី លោក ​វ្លាឌីមៀរ ពូទីន​។

ករណីនេះក៏បាន​បង្ក​ឱ្យ​មាន​ជាការព្រួយបារម្ភពីបណ្ដាប្រទេសលោកខាងលិច ដែលថា ការ​ប៉ះ​ទង្គិចរវាង​ប្រទេស​ទាំង​២នេះអាច​នឹង​វិវត្តទៅជាសង្រ្គាមដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ គីមី និង​ជីវសាស្ត្រ ជាដើម។

ទោះជាយ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំងមួយរូបធ្លាប់បានបញ្ជាក់ឱ្យដឹងកាលពីពេលកន្លងទៅថា គោលនយោបាយសន្តិសុខរបស់រុស្ស៊ីកំណត់ថា ប្រទេសរបស់ខ្លួននឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ​សម្រាប់​តែករណីដែលអត្ថិភាពរបស់ខ្លួនត្រូវបានគំរាមកំហែងប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ