បក្ស​​ចំនួន​​​៤​បង្ហាញ​​មោ​ទក​ភា​ព​​​លើ​​យន្តការ​​ជំរុញ​​កំណែ​ទ​ម្រង់​​ប្រព័ន្ធ​​​​បោះឆ្នោត ​ទោះ​គ្មាន​ភ្លើង​ខៀវ​​ពី គ.ជ.ប.

មន្ត្រីជាន់ខ្ពស់ គ.ជ.ប ជួបពិភាក្សាការងារជាមួយមន្ត្រីតំណាងគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ពាក់ព័ន្ធការកែលម្អប្រព័ន្ធបោះឆ្នោត នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប។ (ហ៊ាន រង្សី)

គណប​ក្ស​ក្រៅ​​​រដ្ឋាភិ​បា​ល​​​ចំ​នួ​ន​​​៤ ស​ម្អា​ង​​ពី​​​សញ្ញា​ណ​វិជ្ជមា​​​ន​​​​លើ​យ​ន្តកា​រ​ត​ស៊ូ​​មតិ​រួ​ម​​គ្នា ដើម្បី​​ជំ​​រុ​​ញ​​កា​​​រកែ​ល​ម្អប្រ​​​ព័​​ន្ធ​​​បោះ​ឆ្នោត​​​ដែល​​​គ្រប់​គ្រង​​ដោយ​​គណបក្ស​កាន់​​អំណាច បើទោះ​បី​​​​​​ គ.ជ.ប.​ មិ​ន​​ទា​ន់​​ផ្តល់​​​ច​​​​ម្លើយ​​​​ជាផ្លូ​វ​​កា​រ​ជុំ​វិញ​លទ្ធ​ផល​​​ជំនួ​ប​​​​ក្តី​​។

ការសម្អាង​​​នេះ​ ធ្វើ​ឡើងក្នុង ​សន្និ​សីទសា​រ​ព័ត៌​មាន​មួយ​​​​នៅ​រា​ជធានីភ្នំពេ​ញ នៅ​ថ្ងៃទី​​០២ ​ខែ​ក​​ញ្ញា​​នេះ​ ​ក្រោយ​​​ពីពួក​គេ​បានជួ​ប​​ពិភា​ក្សា​​​ជាមួយ​មន្ត្រី​ ​​គ.ជ.ប កាល​​​ពី​ថ្ងៃ​​​ទី៣១ ​ខែសី​ហា ដែ​ល​ការជួបនោះមាន ស​ម្ព័ន្ធ​ភាពគណបក្សចំនួន៤ គឺ​​​​​​គណប​ក្សភ្លើងទៀ​ន ​គណបក្ស​​ប្រជា​ធិបតេយ្យ​​មូលដ្ឋា​​​ន ​គណ​ប​ក្សកែ​ទ​ម្រង់​កម្ពុ​ជា និង​គ​ណបក្ស​ឆន្ទៈ​ខ្មែ​រ។

ប្រធា​ន​គណបក្សឆន្ទៈ​ខ្មែ​រ ​លោក គង់ ​មុនីកា លើក​ឡើងថា ជំនួបជាមួយ គ.ជ.ប ថ្មីៗនេះ​ ជា​សញ្ញាណ​​​វិជ្ជមាន ដោយ​សារ​ភាគីទាំងពីរ បាន​ពិភាក្សា​លើ​យន្ត​ការជំរុញ​ការកែលម្អ​ប្រព័ន្ធបោះឆ្នោត។ លោកអះអាងថា យន្តការ​ទាម​ទារ​​ឱ្យធ្វើកំណែទម្រង់នោះ គឺ​គណបក្ស​បានលើកយក ១៦ចំនុច ទៅជជែកជាមួយ គ.ជ.ប ជំរុញដល់​​តម្លាភាពនៃការ​ចុះឈ្មោះបោះឆ្នោត​ ​ការ​​​ចុះឈ្មោះភ្នាក់​​ងារគណបក្ស ​ភាពឯករាជ្យរបស់មន្ត្រីរាជការ ការឱ្យ​​ពលរដ្ឋ​អាចបោះឆ្នោតបាន​នៅកន្លែ​ង​ដែលគាត់​ធ្វើ​ការ និង​ទប់ស្កាត់ការគំរាមកំហែង​ខាងនយោបាយ​ ​ដូចករណី​ប្តឹង​អនុប្រធានគណបក្សភ្លើង​ទៀន លោក សុន ឆ័យ​ ជា​ដើម។

លោ​​ក គង់ ​មុនីកា ថ្លែងថា៖ «ខ្ញុំថា មិនមែន​ជាដំណោះស្រាយទេ​ ការប្រឹង​​ដើម្បីគេចថា ខ្លួនដូច​ការចោទប្រកាន់ហ្នឹង មិនមែន​ជា​ដំ​ណោះស្រាយទេ។ ដូច្នេះ​ហើយ​ គណបក្សនយោបាយ​ទាំងអស់ហ្នឹង​​ក៏រំពឹងថា គ.ជ.ប. នឹង​ពិចារណា​ដើម្បីទម្លាក់ចោល​លើការចោទ​ប្រកាន់លើ​ឯកឧត្តម សុន ឆ័យ»។

បន្ថែមពីនេះ លោកថា គ.ជ.ប ត្រូវពិនិត្យឡើងវិញទៅ​លើ​​មន្ត្រីរៀបចំការបោះឆ្នោត​តាំងពី​ថ្នាក់​ជាតិ រហូតដល់​ថ្នាក់​ក្រោម​ជាតិ​ រួមមាន ​ខេត្ត ស្រុក ខណ្ឌ និង​ការិយាល័យបោះឆ្នោតជាដើម​នោះ ដោយ​ត្រូវធានាថា ពួកគេមិនមែន​ជា​មន្ត្រី​បក្ស រួម​ទាំង​ឈ​​ប់​ប្រើ​​ប្រព័ន្ធតុលាការ​គំរាមកំហែងអ្នកនយោបាយ ដើម្បីបិទ​បាំង​កំហុស ដែលទង្វើទាំងនេះ មិនបាន​ធ្វើឱ្យទីលានប្រកួតន​យោបាយមានតម្លាភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ។ តែយ៉ាងណា លោកថា ក្នុងចំណោម ១៦​ចំណុចនោះ គឺមាន​ចំណុច​ខ្លះ គ.ជ.ប ទាត់​ចោល តែ​ចំណុច​ខ្លះ គ.ជ.ប សន្យាផ្តល់​ចម្លើយនៅ​ពេលក្រោយ។

អនុប្រធានគណបក្សភ្លើងទៀន លោក ចេប គឹមអ៊ាង លើកឡើងថា ជំនួបនេះ ជាជំហានវិជ្ជមាន នៃជំហានតស៊ូមតិរួមគ្នា ក្នុងការជំរុញ​ឱ្យកែលម្អ​ប្រព័ន្ធ​បោះឆ្នោតនៅកម្ពុជា។

ប៉ុន្តែនៅពេលសួរ​ថា តើគណបក្សនេះនឹង​ហ៊ានរិះគន់ភាពមិនប្រក្រតីនៃការបោះឆ្នោតទៀតទេ បើ គ.ជ.ប នៅ​តែ​បន្ត​ប្រើ​ប្រព័ន្ធ​តុលាការ ដើម្បីប្តឹងអ្នក​រិះគន់ភាពមិនប្រក្រតីនៃការបោះឆ្នោតនោះ លោក​អះអាង​ថា នឹង​បន្ត​ធ្វើ​ក្រោម​ក្រប​ខណ្ឌ​ច្បាប់។

លោក ចេប គឹមអ៊ាង ថ្លែងថា៖ «បើសិនជាមាន​ភាពអវិជ្ជមានណាមួយ​នៅក្នុងកិច្ចការបោះឆ្នោត ហើយយើង​សម្តែងមតិនៅក្នុងក្របខណ្ឌនេះ វាអត់ខុស​ច្បាប់ទេ នៅក្នុងយន្តការដោះស្រាយរបស់ គ.ជ.ប .»។

បន្ថែមពីនេះ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន​ លោក យ៉េង វីរៈ ក៏បាន​លើក​ឡើងដែរ​​ថា ជំនួបជាមួយ​ គ.ជ.ប កាលពីពេលថ្មីៗនេះ ជាសញ្ញា​​វិជ្ជ​មាន​មួយ​ ដោយ​សារ​តែ​មាន​​ឱកាសជួបត្រង់ទៅត្រង់មក។

ក្រៅពីនោះ លោកថា ក្រុមកា​រ​ងារ​គណបក្សទាំង៤ ក៏​នឹងដាក់​លិខិតជាថ្មីទៀតទៅរដ្ឋ​សភា ដើម្បីស្នើឱ្យមាន​ការ​កែទម្រង់ គ.ជ.ប។

ពាក់ព័ន្ធនឹងករណីនេះដែរ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ គណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន​ចេញ​សេចក្តី​ប្រកាសព័ត៌​មាន​មួយ​ ដោយ​បញ្ជាក់​ថា ចំណុចមួយចំនួន ដែល​​​លើក​ឡើងដោយគណបក្សទាំង​៤​ក្នុងកិច្ចពិភាក្សានោះ មិនស្ថិតក្នុង​សមត្ថកិច្ចរបស់​ គ.ជ.ប ទេ គឺ​ទាក់ទងស្ថាប័ន​រដ្ឋ​សភា ដែលជាស្ថាប័នរៀងចំច្បាប់​ និង​ក្រសួងមហាផ្ទៃពាក់ព័ន្ធរឿង​អាជ្ញាធរដែនដី។

មួយវិញ​ទៀត លោកថា ចំពោះ​សំណើរបស់គណបក្សទាំង៤ បាន​ស្នើ​ឡើងនោះ គ.ជ.ប ទទួល​យកទៅ​ពិនិត្យ និង​​សម្រេច​ថា តើ​គួរយក​ឬមិនគួរយក​ទៅលើចំណុច​​ណាមួយ ដើម្បីកែ​លម្អ​​ទៅតាមច្បាប់។

បន្ថែមពី​នេះ អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា នៅតែមិនទាន់​អាច​កំណត់ថ្ងៃ ដើម្បីឆ្លើយតបទៅនឹងគណបក្សទាំង៤នោះ នៅឡើយដែរ។ ប៉ុន្តែលោក​ថា ការទាមទារឱ្យ​មានការិយាល័យ​សម្រាប់បម្រើឱ្យការបោះឆ្នោ​ត​នៅតាមស្ថានទូត ហើយ​ការស្នើកែរូប​​មន្ត​បែងចែកអាសនៈ គ.ជ.ប មិន​អាចធ្វើបានទេ រួមទាំង​យន្ត​ការ​ជ្រើសរើសមន្ត្រីឯករាជ្យមិនជាប់​និន្នាការន​​យោបាយ​ធ្វើជាមន្ត្រី ទទួល​បន្ទុកកិច្ចការបោះឆ្នោត នៅថ្នាក់​ក្រោម​ជាតិ ដូចជា​ នៅថ្នាក់ខេត្ត ថ្នាក់ឃុំ និងតា​​ម​ការិយាល័យបោះឆ្នោតជាដើម។

លោក ហង្ស ពុទ្ធា ថ្លែងថា៖ «សំណួរទៅវិញ គាត់​អាចពន្យល់បានអត់​ថា ធ្វើម៉េចកុំឱ្យពាក់ព័ន្ធទៅ​នឹងគណបក្សនយោបាយ ពីព្រោះថា ប្រជា​ពលរដ្ឋ​ចាប់ពីអាយុ១៨ឆ្នាំទៅ ទោះបីគាត់មិននៅ​គណបក្សនេះ ក៏គាត់មិននៅគណបក្សនោះ​​​​​ដែរ ហើយយើងត្រូវធ្វើម៉េចដើម្បីកំណត់។ ឧទាហរណ៍ យើង​ប្រកាសជា​​សាធារណៈ​ឱ្យគាត់​មក​ដាក់​ពាក្យ ដល់​​គា​​ត់មកដាក់ពាក្យ យើងក៏អត់ហ៊ានសួរគាត់ថា ពាក់ព័ន្ធនឹងគណបក្សណាដែរ»។

នាយកប្រតិបត្តិ​អង្គការ​​អ្នកឃ្លាំមើលការបោះឆ្នោត​និកហ្វិច លោក សំ គន្ធាមី យល់ថា​ ការរៀបចំសមាសភាពមន្ត្រីទទួលបន្ទុកកិច្ច​ការបោះឆ្នោត​នៅថ្នាក់​ក្រោមជាតិ ដែលមិនរងសម្ពាធនយោបាយ ជាភារកិច្ចរបស់ គ.ជ.ប ហើយ​ថា បើស្ថា​ប័ននេះ​រើសបានមនុស្សឯករាជ្យ នោះ​ជាផ្នែកមួយនៃ​ការធ្វើកំណែ​ទម្រង់ប្រព័ន្ធបោះឆ្នោត។

លោក សំ គន្ធាមី ថ្លែងថា៖ «មាន​តើ​បទបញ្ជានីតិវិធី​ច្បាប់បោះឆ្នោតអីហ្នឹង កុំរើស​អើងអ្នកណា ​ធ្វើតែតាមហ្នឹង ព្រោះច្បាប់វា​កណ្តាលហើយ ឯករាជ្យ​ហើយ»។

លោកបារម្ភថា បើ​ស្ថាប័នរៀប​ចំការ​បោះឆ្នោត មិន​បានជ្រើសរើស​បុគ្គលឯករាជ្យបាន នោះប្រព័ន្ធចាស់នឹងបង្ក​ឱ្យ​មាន​ភាព​ចម្រូងចម្រាស​ខាង​នយោបាយ​ដូចពេលកន្លងទៅ ដែល​មិនឆ្លុះបញ្ចាំង​ពី​ឆន្ទៈពលរដ្ឋ និងធានា​ដល់​ភាព​សេរី​ត្រឹមត្រូវ និងយុត្តិធម៌ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់សកលនោះទេ។

យ៉ាងណា ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ ធ្លាប់លើកឡើងថា កូនសោរនៃ​ការ​ធ្វើកំណែ​ទម្រង់ប្រព័ន្ធ​បោះឆ្នោត​នៅលើដៃមេដឹក​នាំ​បក្សកាន់អំណាចលោក ហ៊ុន សែន។ លោកថា បើប្រព័ន្ធចា​​​ស់នេះ កំពុងផ្តល់ប្រៀបដល់បក្សកាន់អំណាច នោះការធ្វើកំណែ​ទម្រង់ណាមួយពិបាក​នឹងកើតឡើង។

ប៉ុន្តែលោកចង់ឃើញ​ទីលានប្រកួតនយោបាយនៅកម្ពុជា វិលទៅរកគន្លងប្រជាធិបតេយ្យវិញ ដើម្បីតម្កល់ប្រយោជន៍​ជាតិ និងប្រយោជន៍ពលរដ្ឋជាធំ ខណៈគណបក្សប្រឆាំងធំមួយ​ដែលមានសំឡេងឆ្នាំគាំទ្រជាង៤៣ភាគរយ ត្រូវបានរំលាយចេញពីឆាកនយោបាយចាប់ពីអំឡុងឆ្នាំ២០១៧ ស្របពេល​ដែល​កម្ពុជា​​​ក៏​ស្ថិត​ក្រោមសំឡេង​រិះគ​ន់​រប​ស់​ស​​ហគន៍អន្តរជាតិ និងបាត់បង់ប្រយោជន៍​សេដ្ឋកិច្ចមួយចំនួនទៅហើយនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ