វិភាគ៖ តើ​នឹង​មាន​អ្វី​ប្រែប្រួល​ក្រោយ​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​រលត់​បម្រាម​នយោបាយ​៥ឆ្នាំ?

លោក សម រង្ស៊ី ប្រធាន (ស្តាំ) និងអនុប្រធាន កឹម សុខា នៃគណបក្សសង្គ្រោះជាតិ (CNRP) ចូលរួមកិច្ចប្រជុំជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក ស ខេង នៅរដ្ឋសភា ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥។ (REUTERS /Samrang Pring)

ការ​ប​ន្សល់ទុក​ស្នា​​ម​របួសប្រ​ជាធិបតេ​យ្យជា​ង៥​ឆ្នាំ ក្រោយ​​រំលាយ​គណបក្ស​ប្រឆាំ​ងធំមួយ​​​ចេញពីឆាក​ន​​​​យោ​​​​​​​បាយក្រោមអំណាចតុលា​ការ ស្រប​​គ្នានឹង​យន្តការ​ជំរុញ​ពីសហគមន៍​អន្តរជាតិឱ្យរដ្ឋាភិបាល​​កម្ពុ​ជាព្យា​​បា​​​​​​លជំងឺចាស់នេះឡើងវិ​ញ មុនកា​របោះឆ្នោត​ជាតិ​​ឆ្នាំ២​០​២​​៣​ម​​ក​​ដ​​ល់នោះ ជាប្រធានបទ​​មួយចោទ​សួរថា​ ​“តើ​​នឹ​​​ងមា​នអ្វី​ប្រែ​ប្រួល​​ក្រោយថ្នា​ក់ដឹ​កនាំ​បក្ស​ប្រឆាំង​ជាង​១០០នា​ក់​រល​ត់បម្រាម​នយោបាយទៅនោះ?”​។

​​កា​​​​លពីថ្ងៃ​ទី​១​៦ ខែវិច្ឆិកា​ ឆ្នាំ២០១​៧​ គណ​បក្ស​​សង្គ្រោះ​ជាតិត្រូវបានតុលាការកំពូលរំលាយ​ ខណៈគណបក្ស​ប្រឆាំង​នោះ​ទទួល​បាន​សំ​ឡេ​ង​ឆ្នោ​​​​តគាំទ្រជាង​៤៣​ភាគរ​យ ​​ប្រ​ហាក់ប្រហែ​ល​ប​ក្សកាន់​​អំ​ណា​​​​ចដែ​​រ។

សា​លដីកា​រំលាយគណបក្សសង្គ្រោះជាតិ​​ មានចៅ​ក្រម​៩រូ​ប​ជាអ្ន​កសម្រេចក្ដី ក្នុង​នោះមានលោក ឌិ​ត ម​ន្ទី ជា​ប្រ​ធានក្រុមប្រឹក្សា​ជំ​​នុំជ​ម្រះ​ ដែ​លគា​ត់​​ជាប្រធានតុលាការកំពូល និង​ជា​សមាជិក​គណៈអ​ចិន្ត្រៃយ៍គណ​បក្សប្រ​ជាជនកម្ពុជា។

បន្ថែម​ពីនេះ ​ថ្នាក់ដឹក​នាំគណបក្សនេះចំនួ​ន​១​១៨នាក់​ក៏ត្រូវបានហាម​​ធ្វើសក​ម្ម​ភា​ព​ន​​យោ​បា​​យ​រយៈពេល៥ឆ្នាំ​​​ចាប់ពីពេលនោះមក ដោយឡែកបើគ្មានអ្វីប្រែប្រួល​ទេ បម្រាម​នោះ​នឹងត្រូវផុត​រលត់​នៅខែ​​វិច្ឆិកា ​ឆ្នាំ២០២២នេះ។

សាស្ត្រា​ចារ្យវិទ្យា​សាស្ត្រ​ន​យោ​បាយ​ ​លោក​ ​ឯ​ម ​សុ​វ​ណ្ណ​រ៉ា​ មើល​ឃើញ​ថា បញ្ហានេះ ថ្នាក់ដឹកនាំមួយចំនួនអា​ច​ទៅបន្តជីវិតនយោបាយឡើងវិញបាន តែសម្រាប់ថ្នាក់ដឹកនាំខ្លះ​ដែលមានប្រជា​ប្រិ​យភាព ដូច​ជា​ លោក សម​​ រង្ស៊ី និង​លោក កឹម សុខា ជាដើម​ ទំនង​នៅ​បន្ត​បិទ​ខ្ទប់​ក្នុងដៃរបស់តុលាការ ហើយខ្លះទៀត​អាច​រួចបម្រាមតែនៅជាប់បណ្ដឹង។

លោក​គូសបញ្ជាក់ថា ការមើលឃើញបែបនេះ ដោ​យសា​រ​តែ​បក្សកាន់អំណាចដឹងមុនថា វត្តមានមេដឹកនាំបក្សប្រឆាំងដែលមានសក្តានុពល​លើទីលានប្រកួតនយោបាយ នឹងជំរុញភាពរង្គោះរង្គើ​​ផែ​ន​ការ​បន្តវេ​នរបស់​គណបក្សកាន់អំណាច​​។

លោកថា បរិបទនេះ ​លំហសេរី​ភាពសង្គមស៊ី​វិល ​និងសិទ្ធិ​ន​យោ​បាយ នៅបន្តរឹតត្បិត តែអាចដកដង្ហើ​ម​បាន ដោយសារតែបក្សកាន់អំណាចក៏ចង់លេងល្ខោនប្រជាធិបតេយ្យ​​ជាមួយសហគមន៍​អន្ត​រជាតិ​បន្តទៀ​​​ត​ដែរ ​​ដើម្បីកាត់​បន្ថយស​ម្ពា​ធ។ ប៉ុន្តែលោកថា វិធាននេះអាចជាសញ្ញាវិជ្ជមានផង និងអវិជ្ជមានផង សម្រាប់បរិបទ​សកល។

លោក ឯ​ម ​សុ​វ​ណ្ណ​រ៉ា ថ្លែងថា៖ «ក៏ប៉ុន្តែបើយ​ន្ត​កា​រហ្នឹង​ វា​អូសបន្លាយ​កាន់​តែ​យូរ​ ហើយ​ធ្វើឱ្យ​ស​ហ​គ​មន៍​អន្ត​រជា​តិកាន់​តែខ​កចិ​​ត្ត​​​​​​​ចំ​​ពោះ​ការឆ្លើ​យត​ប​របស់​រដ្ឋាភិបាលក​​ម្ពុជា ចំពោះកា​របើក​លំហសេ​រីភា​ពពាក់​ព័ន្ធសិទ្ធិ​មនុស្ស​ និងប្រ​ជាធិ​​បតេ​​​យ្យ​នៅកម្ពុ​ជាទេ ខ្ញុំ​គិត​ថាគោ​ល​ការ​​ណ៍​ច្បាប់​​ ឬក៏​​វិធា​នដែលគេ​គ្រោង​​ដាក់​ពាក់​ព័ន្ធ​ការដា​ក់ទណ្ឌកម្មជា​ល​​ក្ខ​​​ណៈ​បុ​គ្គល ​អាចកើត​មាន​ឡើង​នៅចុ​ងឆ្នាំ​នេះ​ដែរ​»​។

ជាការឆ្លើយតបទៅនឹងបញ្ហានេះ សហរដ្ឋអាមេរិកបានបង្កកទ្រព្យសម្បត្តិឧកញ៉ា និងមេ​បញ្ជា​ការកងទ័ព៤រូប រួមទាំងលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការអង្គរក្សនាយករដ្ឋមន្ត្រី។ បន្ថែមពីនេះ តំណាង​រាស្ត្រសហរដ្ឋអាមេរិក ក៏​នឹង​​ជំរុញឱ្យចេញច្បាប់មួយចំនួនទៀត ដើម្បីដាក់ទណ្ឌកម្មជាលក្ខណៈបុគ្គល ពា​ក់ព័ន្ធទៅនឹងអ្នកដែលចូលរួមធ្វើឱ្យខូចដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

តែយ៉ាងណា លោ​ក ឯម សុវណ្ណរ៉ា គិតថា ក្រោយផុតបម្រាមនយោបាយនេះ ​​​គណបក្ស​​ភ្លើងទៀន​នឹងកើនចំ​​នួនមន្ត្រីសំខាន់ៗដែលនៅស្មោះស្ម័គ្រនឹងលោក សម រង្ស៊ី  តែថាបរិបទនេះមិនអាចទាក់ទាញទឹកចិត្ត​ពលរដ្ឋ​ឱ្យគាំទ្រច្រើនដូចការបោះឆ្នោតឆ្នាំ២០១៣ និង២០១៧ទេ បើគ្មានចរន្តរួមគ្នា។

ចំណែក​អ្នក​ស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា យល់ថា សេរីភាពនយោបាយនឹងបន្ត​ដើរ​លើ​ផ្លូវតូចចង្អៀត ទោះក្រុមអ្នកនយោបាយជំទាស់ទាំងនោះផុតកំណត់ពីបម្រាមនយោបាយរយៈពេល៥ឆ្នាំនេះក្ដី។

លោកសម្អាងថា មកដល់ពេលនេះ ស្ថានការណ៍នយោបាយ គណបក្សកាន់អំ​ណា​​ចនៅបន្តគ្រប់គ្រងបានទាំងស្រុង រីឯអ្នករួចផុតពីបម្រាមនយោបាយវិញ គ្មានឥទ្ធិពលទៅជំរុញឱ្យបើកលំហប្រ​ជាធិបតេយ្យទេ ក្រៅ​​​ពីជម្រើសទៅចូលរួមជាមួយគណបក្ស​ដែលមានស្រាប់ រួមទាំងគណបក្សភ្លើង​ទៀន ដើម្បី​ប​ន្ត​​​​ជីវិតន​យោ​បា​យរបស់ពួកគេ​​នោះ។

មួយវិញទៀត លោកគិត​ថា ចំពេល​ដែល​បក្ស​កាន់​អំណាច​កំពុងពង្រឹងផ្ទៃក្នុងដើម្បីសម្រេចផែនការបន្តវេន ជម្រើសនៃការបើកឱ្យមានរលកប្រជាធិបតេយ្យងើបឡើងវិញ នឹងមិនកើតឡើងទេ។

តែផ្ទុយទៅវិញ លោកមើលឃើញថា ច្រកមួយអាចនឹងកើតឡើង រហូតដល់ការបោះឆ្នោតជាតិឆ្នាំ២០២៣នោះ គឺទ្វារបើកចំហ​ឱ្យគណបក្សភ្លើងទៀន បានចូលរួមប្រកួតការបោះឆ្នោត បានកៅអីតំណាងរាស្ត្រតិចតួច ដើម្បីបំពេញភាពស្របច្បាប់របស់ខ្លួន ដែលជាការឆ្លើយតបនឹងស្មារតីរដ្ឋ​ធម្មនុញ្ញដែល​ចែង​ថា កម្ពុជាអនុវត្តរបបប្រជាធិបតេយ្យសេរីពហុបក្ស។

លោកថា៖ «ទី២ នឹងមិនផ្តល់លំហនយោបាយខ្លាំងសម្រាប់ឱ្យគណបក្សប្រឆាំងហ្នឹងមានសេរីភាពក្នុងការ​ធ្វើនយោបាយបានពេញលេញទេ អាហ្នឹងគឺជាអ្វីដែលគណបក្សកាន់អំណាចចាប់យក ដើម្បីបន្តគ្រប់​គ្រង​អំណាចរបស់គាត់»។

ប្រហាក់ប្រហែល​នេះដែរ អ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា តាមការអង្កេតរប​ស់​លោក អ្វីក៏អាចកើតឡើងបានដែរ រួមទាំងវិធានការច្បាប់ បើអ្នកនយោបាយដែលមានឥទ្ធិពលចង់បាន ដែលការណ៍នេះ លោកគិតថា អ្នកនយោបាយមួយចំនួន​នឹងត្រូវបើកផ្លូវឱ្យធ្វើនយោបាយឡើងវិញ តែសម្រាប់អ្ន​​ក​នយោបាយដែលមានសក្តានុពល អាចនឹងបន្តបិទខ្ទប់។

ប៉ុន្តែលោកបណ្ឌិត មាស នី នៅតែមើលឃើញថា ការធ្វើកំណែទម្រង់សង្គម ឬវិធានបើកលំហប្រជាធិបតេយ្យ មិនស្ថិតក្នុងដៃគណបក្សប្រជាជន​កម្ពុជា​ទាំងស្រុងទេ គឺផ្នែកខ្លះស្ថិតក្នុងដៃរបស់​គណបក្សនៅក្រៅរដ្ឋាភិបាល​ដែរ បើពួកគេចេះធ្វើការរួមគ្នាទាក់ទាញ​បេះដូងពលរដ្ឋជាម្ចាស់ឆ្នោត​​បាននោះ។

លោកថា៖ «នៅជាសម្ពន្ធភាព ប៉ុន្តែវាត្រូវរួមគ្នាក្នុងកម្រិតណាមួយ អាហ្នឹងទើបអាចមានកម្លាំងបាន និងអាចបង្កើន​ការ​ទុក​ចិត្ត​ពី​ពលរដ្ឋបាន នេះជារឿងសំខាន់ដែលពួកគាត់ត្រូវដឹង។ បើ​នៅតែដ​ណ្តើម​គ្នា​ចង់ឈ្នះ​ ចង់ធ្វើជានាយករដ្ឋមន្ត្រីមួយៗរៀងខ្លួន អាហ្នឹងមិនអាចទៅធ្វើអីបក្សកាន់អំណាចបានទេ វាគ្រាន់តែទៅ​កំដរភ្លេងបក្សកាន់អំណាចប៉ុណ្ណឹង»។

បើតាមអ្នកស្រាវជ្រាវសង្គមរូ​បនេះ ពលរដ្ឋដែលមានអាយុអាចបោះឆ្នោតបានមានជាង១០លាននាក់ តែថាបើគ​​ណនាមើលលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ​សង្កាត់ដែលទើបបិទបញ្ចប់ថ្មីៗនេះ គណបក្ស​កាន់អំណាច​​ទទួលបានតែជាង៥លាននាក់​ប៉ុណ្ណោះ ដូច្នេះនៅពលរដ្ឋជិតពាក់កណ្តាលទៀត ដែល​គណបក្ស​កាន់​អំណាចមិ​ន​ទាន់អាចបញ្ចុះបញ្ចូលទាញយកសន្លឹកឆ្នោតបាន។

តែយ៉ាងណា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា បើគ្មានការជំរុញនិងយកចិត្តទុកដា​​​​ក់ពីសហគមន៍អន្តរជាតិទេ របត់នយោបាយនៅកម្ពុជាពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោតជាតិ ឆ្នាំ២០​២៣ នៅ​តែបន្តអនុវត្តយុទ្ធសាស្ត្រចាស់ដដែល ក្រោមរូបភាពគំរាម បំភិតបំភ័យ ទិញ បំបែក ផ្តល់ប្រ​យោ​ជ​ន៍ ​និងរំលាយ​បើអត់ជម្រើស ដើម្បីយកប្រៀបលើដៃគូប្រកួតលើសង្វៀននយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ