គណៈ​ប្រតិភូ​បារាំង​និង​អាមេរិក​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​តៃវ៉ាន់ ខណៈ​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ជាមួយ​ចិន

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ជួបជាមួយតំណាងសហរដ្ឋអាមេរិក លោកស្រី Stephanie Murphy (D-FL) និងសមាជិកដទៃទៀតនៃគណៈប្រតិភូសហរដ្ឋអាមេរិក នៅការិយាល័យប្រធានាធិបតី នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២។ (ការិយាល័យប្រធានាធិបតីតៃវ៉ាន់/ការផ្តល់ជូនតាមរយៈ REUTERS)

គណៈប្រតិភូនៃសមាជិកសភាបារាំង និងអាមេរិក កំពុងធ្វើទស្សនកិច្ចនៅតៃវ៉ាន់ ចំពេលមានភាពតានតឹងផ្នែកយោធាកាន់តែខ្លាំងឡើងរវាងចិន និងរដ្ឋាភិបាលនៅទីក្រុងតៃប៉ិ។ នេះបើយោងតាមការ​ចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ។

ប្រភពដដែលបានឱ្យដឹងថា សមាជិកព្រឹទ្ធសភាបារាំងចំនួន៥រូបបានមកដល់កោះតៃវ៉ាន់ កាលពីថ្ងៃអង្គារ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល៦ថ្ងៃដែលជាដំណើរទស្សនកិច្ចលើកទី៤ ដោយគណៈប្រតិភូបារាំងទៅកាន់ដែនកោះមួយនេះ និងជាដំណើរទស្សនកិច្ចដ៏ធំបំផុតចាប់តាំងពីប្រទេសចិនបានចាប់ផ្តើមធ្វើសមយុទ្ធយោធាកាលពីខែមុន។

សមាជិកព្រឹទ្ធសភាបារាំង លោក ស៊ីរីល ពែឡែវ៉ាត់ (Cyril Pellevat) បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា៖ «យើងចាត់ទុកតៃវ៉ាន់ជាដៃគូប្រកបដោយស្ថិរភាពរបស់យើងនៅក្នុងតំបន់នេះ»។

គណៈប្រតិភូរបស់សហរដ្ឋអាមេរិក និងបារាំងដែលកំពុងបំពេញទស្សនកិច្ច អាចនឹងធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បាកាន់តែខ្លាំង។

គួរបញ្ជាក់ថា ប្រទេសចិនចាប់ផ្តើមធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ជុំវិញកោះតៃវ៉ាន់ ចាប់តាំងពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោក​ស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ