លោក ស ខេង ចាត់​ទុក​សំណូមពរ​ពលរដ្ឋ​ជា​មូលដ្ឋាន​ដើម្បី​កែលម្អ​ស្ថាប័នរដ្ឋ

លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហផ្ទៃ ចូលរួមក្នុង ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ស ខេង)

​​​​រដ្ឋ​ម​ន្ត្រី​ក្រ​​សួង​ម​​ហា​ផ្ទៃ​ ​​​លោ​​​ក​​ ​​ស​ ​​ខេ​ង​ ប​ញ្ជា​​ទៅ​​​​ម​ន្ត្រី​ឱ្យ​​​ប​ង្កើ​ន​​ប្រ​សិ​ទ្ធភាព​ដោះ​ស្រា​​យ​​បញ្ហា​ព​ល​​រដ្ឋឱ្យ​​បាន​លឿ​​​ន​​និង​​មា​នគុណ​ភាព ដោ​​​​​​​​​​​​​យ​​​ស​​ម្អា​ងថា ​សំណូ​មពររបស់​​ព​លរ​ដ្ឋ​ជាក​ញ្ច​ក់​ឆ្លុះប​ញ្ហាដើ​ម្បីកែ​លម្អ​ស្ថាប័ន​រ​ដ្ឋ​ ​ក្រោ​យពីរ​ក​​ឃើញ​ថា ប​​​ញ្ហា​​​​​​ខ្លះ​​​​​​​មិ​​នទាន់​ត្រូវបាន​ដោះស្រាយ ​ស្របគ្នានឹងការកើនឡើងនៃបណ្ដឹងករណី​ជួញ​ដូរមនុ​ស្ស។

កា​រថ្លែងបែបនេះធ្វើឡើងក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែ​​​ងតាំងមុខតំណែងអគ្គាធិការ នៃអគ្គាធិការដ្ឋានក្រ​សួ​​ង​​មហាផ្ទៃ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។ នេះបើតាមការផ្សព្វផ្សាយ​នៅលើ​ទំព័រហ្វេសប៊ុករបស់លោ​ក ស ខេង។

រដ្ឋ​មន្ត្រីរូបនេះថ្លែងថា ក្ដីកង្វល់នានារបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃ ទោះ​​​​​មានប្រ​​ភ​​ព​ចេញពីប្រជាពលរដ្ឋ ឬពីប្រព័ន្ធផ្សព្វផ្សាយ ជាការទទួលខុសត្រូវរបស់ស្ថាប័ន​ជំ​​នាញ ដែលត្រូវបង្កើនកា​រ​​​យកចិត្តទុកដាក់ដោះស្រាយឱ្យបានលឿន​ប្រកបដោយប្រសិទ្ធភាព ខណៈលោកថាមា​ន​បណ្ដឹង សំ​​ណើ និងសំណូមពរជាច្រើនទៀត នៅមិនទាន់បានដោះស្រាយចប់នៅឡើយ។

លោក ស ខេង បញ្ជាក់ថា៖ «រាល់បណ្ដឹង សំណើ សំណូមពររបស់ប្រជាពលរដ្ឋ ឬសាធារណមតិ គឺជាកញ្ច​​​​​​ក់ដ៏ភ្លឺថ្លាសម្រាប់មន្រ្តីឆ្លុះមើលបញ្ហាដើម្បីកែលម្អ»។

ប​ន្ថែ​មពីនេះ លោកថា កិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងរយៈពេលចុងក្រោយនេះ ក្រ​សួង​មហាផ្ទៃបានទទួលបណ្ដឹងចំនួន១១៧ករណី ដែលការណ៍នេះ លោកជំរុញទៅមន្ត្រីឱ្យបន្តពង្រឹងវិធានការ​សង្គ្រោះជនរងគ្រោះ បង្ក្រាបទីតាំងខុសច្បាប់ និងផ្ដន្ទាទោសជនល្មើស ដោយសា​រ​បញ្ហាជួញដូរមនុស្សជាបញ្ហាដែលអន្តរជាតិយកចិត្តទុកដាក់ ហើយកម្ពុជាក៏ត្រូវយ​កចិត្តទុកដាក់ឱ្យបានខ្លាំងក្លាដែរ។

អតីតតំណាងរាស្ត្រគណបក្សប្រឆាំង ដែលបច្ចុប្បន្នជាអនុប្រធានបណ្ដោះអាសន្នគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន លើកឡើងនៅថ្ងៃព្រហស្បតិ៍នេះ​ថា បញ្ហាពលរដ្ឋកើតចេញពីភាពអសកម្មរបស់មន្ត្រី ដូច​ដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើង។

ប៉ុន្តែលោកថា ប្រសិទ្ធភាពនៃការដោះស្រាយបញ្ហារបស់​ប្រជាពលរដ្ឋ និងទប់ស្កាត់បទល្មើសនានា ទាល់តែក្រសួង​ហ៊ាន​វះ​កា​ត់មន្ត្រីអសកម្ម ឬរុះរើក្រសួងដែលមាន​ប្រព័ន្ធគ្រួសារនិយម ទើបអាចជំរុញយន្តការធ្វើកំណែទម្រង់ប្រក​បដោ​យគុ​ណ​​ភាពនេះបាន។

លោកថា៖ «កន្លែងខ្លះ វាមានការចាក់ឫសស្មុគស្មាញ បក្ខពួកសែស្រឡាយច្រើន។ អាហ្នឹងហើយបានជាយើ​​ងចេះតែលើកឡើងថា កាលណាកាន់អំណាចយូរ វាបង្កឱ្យមានផលវិបាកបែបហ្នឹងច្រើន ហើយវាចាក់ស្មុគស្មា​​​ញអ៊ីចឹងហើយ។ អ៊ីចឹងបានសង្គមប្រជាធិបតេយ្យហ្នឹង គេមិនសូវឱ្យបុគ្គលម្នាក់ឬពីរនាក់កាន់អំណាច​យូរ​ទេ»។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី យល់ថា ការដោះស្រាយបញ្ហាពលរដ្ឋ រួមទាំងបញ្ហាសង្គម​ប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញចរន្តសេដ្ឋកិច្ចសង្គម ជាចំណុចអាទិភាព និងជាការទទួលខុសត្រូវរបស់បក្សកាន់អំណាច។ មួយវិញទៀត លោកថា ការជំរុញជាថ្មីទៀតរបស់ថ្នាក់ដឹកនាំកំពូលនៅក្រសួងមហា​ផ្ទៃ អំពីបញ្ហានេះ អាចជាការតានតឹងចិត្ត​ចំពោះមន្ត្រីផ្តល់សេវាដែល​មិនទាន់អនុវត្ត​ឱ្យ​​មានប្រសិទ្ធភាពនៅឡើយ។

ជាទស្សនៈ លោកថា ដើម្បីពង្រឹងប្រសិទ្ធភាពទប់ស្កាត់បទល្មើសនានា រួម​ទាំង​ការផ្តល់សេវាសាធារណៈប្រ​កប​ដោ​យគុណភាព ក្រសួងគួរតែបង្កើតយន្តការតាមដានប្រសិទ្ធភាពការងាររបស់មន្ត្រីពីថ្នាក់​ជាតិរហូតឃុំ-ស​ង្កា​ត់ ​និងត្រូវ​ភ្ជាប់​នូវ​វិធានការវះកាត់​មន្ត្រីអសកម្ម និង​មន្ត្រីពុករលួយ ព្រមទាំងពង្រឹងធន​ធាន​មនុស្សជំនាន់​ថ្មីដែលមានសមត្ថភា​​ព ជា​ដើម។

លោកថា៖ «ប្រសិនបើយើងដាក់មនុស្សទៅតាមប្រវត្តិបក្សច្រើនពេក ចាស់គំរឹលច្រើនពេកទៅ ខ្ញុំគិតថា សេវាត្រឹ​​មប៉ុណ្ណឹងមិនងាយទេ។ បច្ចុប្បន្ន យើងមានក្មេងៗដែលគាត់មានសមត្ថភាព​ច្រើន ប៉ុន្តែ​មិន​ត្រូវ​បានប្រើ​ប្រាស់​នៅក្នុងការដឹកនាំកិច្ចការសំខាន់ៗ ទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។ អីចឹងជារួម គួរតែប្រើប្រាស់​មន្ត្រី​ឱ្យ​ត្រូ​​វ​គោល​ដៅ ហើយអ្នកដែលអសមត្ថភាពខ្លាំង គួរតែមានវិធានការជម្រុះ»។

សហ​រដ្ឋអាមេរិ​ក​ កា​លពី​ថ្ងៃ​ទី២០​ ខែកក្ក​ដា ឆ្នាំ​២០២២​​ តា​មរ​យៈក្រ​សួ​ងការ​បរទេស​រ​បស់​ខ្លួន ​​បាន​​​ដាក់កម្ពុជា​​​​​​​ក្នុ​​​ងបញ្ជីខ្មៅនៃការ​​​ជួ​ញដូរម​នុស្ស​​​​។ អាមេរិក ស​ម្អាង​​ថា វិធាននេះដោយសារខ្លួនរកឃើញថា​ ​​​កា​​រ​ជួញ​ដូរ​​ជ​នបរទេស​​​​ចូល​​មក​​​​ប្រ​​ទេ​​ស​​​កម្ពុជា​​កំពុ​​ង​​​មាន​ការ​​កើ​​នឡើង រួមទាំង​ការ​រំលោភ​​​បំ​ពាន​​ក្នុងវិស័យការងា​រ ហើយ​​ម​ន្ត្រី​​​​​មួ​​យ​​ចំនួនបាន​​ស​ម​​​​គំនិត​​​ក្នុង​​​ប្រ​តិ​​​ប​ត្តិ​ការឆបោក​តាម​ប្រព័​ន្ធ​អ៊ីន​ធឺ​ណិ​ត

ក្រៅពីនេះ​​ អាមេរិក​ក៏​បា​ន​អំ​ពាវ​នា​វ​​ឱ្យរដ្ឋាភិបាល​​​កម្ពុជាបង្កើន​​កិច្ច​ខិត​​ខំ​ប្រឹ​ង​ប្រែ​ង​​​​​ក្នុងការ​​​​អនុវត្ត​ច្បាប់ប្រឆាំ​ង​​​​នឹ​ង​ប​ទ​ឧក្រិដ្ឋ​ទាំងនោះ​​ រួ​មទាំង​​ប្រឆាំ​ង​​​ម​​ន្ត្រី​​​ដែ​ល​សម​​គំនិ​ត​ និងឧក្រិ​ដ្ឋកម្ម​ជួញដូ​រដែលពា​ក់ព័ន្ធ។

តែយ៉ាងណា ក្រោយកម្ពុជាធ្លាក់ក្នុងចំណាត់ថ្នាក់នេះ លោក ស​ ខេង​ ធ្លាប់​បង្ហា​ញការ​​តាំ​ង​ចិ​ត្តថានឹង​​បន្តស្វែ​ងរ​ក​មូ​លហេ​តុ​នៅ​ពីក្រោយ​ប​ញ្ហា​​នេះ​ ដើម្បី​ធ្វើកា​រកែ​ល​ម្អ​​ ​និងស​ន្តិសុខ​ប្រទេស​ ខណៈ​លោកបា​រម្ភ​ថា ចំណាត់ថ្នាក់​នេះអាច​ជាកា​រ​​​បើ​ក​ផ្លូវមួ​យ​​ឱ្យ​​​ក​ម្ពុជារង​នូវការដាក់​ទ​ណ្ឌ​ក​ម្ម​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ