លោក​ ​ហ៊ុន​ ​សែន​ ​បញ្ជា​ទៅ​អាជ្ញាធរ​បង្កើន​កិច្ច​ការ​ពារ​សុវត្ថិភាព​ជូន​ពលរដ្ឋ​នាឱកាស​បុណ្យ​កាន់​បិណ្ឌ​និង​ភ្ជុំ​បិណ្ឌ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនកិច្ចការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ខណៈពិធិបុណ្យនេះ បានចាប់ផ្តើមពីថ្ងៃទី១១ ខែកញ្ញា រហូតដល់ចុងខែដដែលនេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរសារបែបនេះ ក្នុងទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃអាទិត្យនេះថា នៅ​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២​ ត្រូវនឹងថ្ងៃ១រោច ខែភទ្របទ​ គឺជាថ្ងៃកាន់បិណ្ឌ​១  នៃពិធីបុណ្យភ្ជុំបិណ្ឌ ​ជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរ ដែលមានតាំងពីបុរាណកាលមក។

លោកបញ្ជាក់ថា នេះជាពេលវេលាមួយ ដែលប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិ​ នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។

ករណីនេះ លោកបានណែនាំទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរ នៅក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ។

តាមប្រតិទិន  ពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២២នេះ   ប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ឆ្នាំខាក ព.ស ២៥៦៦ ដែលត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ដល់ថ្ងៃទី២៤ ខែ​កញ្ញា ​ ហើយបុណ្យភ្ជុំបិណ្ឌនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥រោច ដែលត្រូវនឹងថ្ងៃកាន់បិណ្ឌទី១៥ ហើយក៏ត្រូវថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ