នៅឆ្នាំ២០២២នេះ ក៏ដូចឆ្នាំមុនៗដែរ ក្រសួងការងារ តែងតែជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធដើម្បីដំឡើងប្រាក់ឈ្នួលដល់កម្មករនៅក្នុងវិស័យកាត់ដេរ ខណៈឆ្នាំនេះប្រាក់ឈ្នួលអប្បបរមាមានចំនួន ១៩៤ដុល្លារនៅក្នុងមួយខែ។ ក៏ប៉ុន្តែ អំឡុងក្នុងការជជែកគ្នានាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ យើងឃើញថា តួលេខនៃការសុំដំឡើងមានការខុសគ្នា បើប្រៀបធៀបទៅនឹងតួលេខរបស់សហជីពដែលស្នើដល់ ២១៥ដុល្លារ ប៉ុន្តែភាគីខាងនិយោជកស្នើសម្រេចយល់ព្រមត្រឹមតែ ១៩៦ដុល្លារនោះ។
តើកម្មករវិស័យកាត់ដេរប្រឈមបញ្ហាអ្វីខ្លះបើប្រាក់ខែគោលមិនឡើងតាមការរំពឹងទុក? ដើម្បីជ្រាបច្បាស់ សូមទស្សនាកិច្ចសម្ភាសន៍លោក ញឹម សុខន និងលោក លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ ដូចតទៅ៖