រដ្ឋាភិបាល​ត្រៀម​​រថយន្ត​ក្រុង​ជិត​២០០គ្រឿង​សម្រាប់​​ដឹក​ពលរដ្ឋ​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ដោយ​មិន​យក​ប្រាក់

រថយន្ត​ក្រុង​សាធារណៈ​ ផ្ដល់​ឱ្យ​ដោយ​ប្រទេស​ជប៉ុន។ សាលា​រាជ​ធានី​ភ្នំពេញ បាន​ប្រកាស​អំពី​ការ​បន្ត​ផ្លល់​សេវា​ដឹក​ជញ្ជូន​ឥត​គិត​ថ្លៃ​ដល់​កម្មករ​កាត់​ដេរ។ រូបថត៖ សាលា​រាជ​ធានី​ភ្នំពេញ

​​​អាជ្ញាធរ​​រាជធានីភ្នំពេញ​បានឱ្យដឹង​ថា ខ្លួន​បាន​ត្រៀម​​រថយន្តក្រុង​ចំនួន ១៧៥គ្រឿង សម្រាប់​បម្រើសេវាដឹក​ជញ្ជូនសាធារណៈ​ដោយមិន​គិតថ្លៃ សម្រាប់​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌរយៈពេល ៥ថ្ងៃ ដោយ​រថយន្ត ១២០គ្រឿង​សម្រាប់ដឹកពលរដ្ឋ​ពីភ្នំពេញទៅ​ស្រុកកំណើត និងត្រឡប់មកភ្នំពេញ​​វិញ ខណៈជាង​ ៥០គ្រឿង​ទៀត​សម្រាប់​ដឹក​ជញ្ជូនពលរដ្ឋក្នុង​ក្រុងភ្នំពេញ។

សេចក្តីជូនដំណឹង​របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីម្សិលមិញ​ បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ អាជ្ញាធរត្រៀម​រថយន្តក្រុងជិត ២០០គ្រឿងសម្រាប់ដឹកជញ្ជូនពលរដ្ឋក្នុងរាជធានីភ្នំពេញ និងពីភ្នំពេញទៅ​តាមបណ្តាខេត្ត​ដោយមិនយក​ប្រាក់។ ប្រភព​ដដែលថា ការសម្រេចនេះ​ដើម្បីជួយសម្រួល​​ការចំណាយរបស់​​ប្រជា​ពលរដ្ឋ​​។

បន្ថែមពីនេះ រដ្ឋបាលរាជធានី​ភ្នំពេញ បានអំពាវនាវ​ដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្ត​ដឹក​អ្នកដំណើរទាំងអស់​ ឱ្យរក្សាតម្លៃដឹកជញ្ជូន​នៅដដែល ដោយមិនត្រូវ​ដំឡើងថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដើម្បីរួមចំណែក​ជួយសម្រួលដល់ជីវភាព​រស់នៅរបស់​​​ពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ