មឈូស​​របស់​​ព្រះ​មហា​ក្សត្រី អេលីហ្សាប៊ែត នឹង​​ត្រូវ​​បញ្ជូន​​ទៅ​​កាន់​​ទី​ក្រុង​ឡុងដ៍​​នៅ​​ថ្ងៃ​អង្គារ​​នេះ​

មឈូសរបស់ម្ចាស់ក្សត្រី អេលីហ្សាប៊ែត ទី២ នៅវិហារសាសនាមួយកន្លែងក្នុងទីក្រុង Edinburgh ប្រទេសស្កុតឡេន ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។ (Aaron Chown/Pool តាមរយៈ REUTERS)

មឈូសរបស់​ព្រះមហាក្សត្រី អេលី​ហ្សាប៊ែត ​​ទី២ (Elizabeth II) នឹងត្រូវដឹកបញ្ជូនតាមរយៈយន្តហោះទៅ​កាន់​ទីក្រុងឡុងដ៍ នៅថ្ងៃអង្គារនេះ បន្ទាប់ពីត្រូវបានដាក់អស់រយៈពេល២៤​ម៉ោងនៅ​ក្នុង​វិហារប្រវត្តិ​សាស្ត្រមួយកន្លែងក្នុងទីក្រុង Edinburgh ប្រទេសស្កុតឡេន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ព្រះមហាក្សត្រី អេលីហ្សាប៊ែត​ ទី២ បាន​សោយ​ទិវង្គត​​ក្នុង​ព្រះជន្មាយុ៩៦​ព្រះវស្សា កាល​ពី​ថ្ងៃ​ទី៨ ខែកញ្ញា សប្ដាហ៍​មុន នៅឯវិមានបល​ម៉ូរ៉ល (Balmoral) ក្នុងប្រទេសស្កុតឡេន ខណៈព្រះរាជពិធីបុណ្យព្រះសពរបស់​ទ្រង់​នឹង​ប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកញ្ញា​ ខាងមុខនេះ ក្នុងទីក្រុងឡុងដ៍។

ព្រះមហាក្សត្រី អេលីហ្សាប៊ែត ទី២ ដែល​ជា​ក្សត្រមួយអង្គ​សោយ​​រាជ្យ​យូរ​ជាង​គេ​របស់អង់​គ្លេស (៧០ឆ្នាំ) និង​ក្នុង​ចំណោម​ស្ដេច​​ដែល​​សោយ​រាជ្យយូរ​បំផុត​ក្នុងពិភពលោក ប្រសូត្រ​​កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ១៩២៦ និង​បាន​គ្រងព្រះសិរីរាជ្យសម្បត្តិតាំងពីទ្រង់​មានព្រះជន្ម២៥ព្រះវស្សា​ ក្នុង​ឆ្នាំ១៩៥២ បន្ទាប់ពីព្រះបិតារបស់ទ្រង់ព្រះនាម ហ្សក ទី៦ (George VI) បានសោយទិវង្គតទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ