លោក វ៉ន ចាន់ឡូត៖ រដ្ឋសភា​មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ឡើយ ក្រោយ​បដិសេធ​ជួប​គណបក្ស​នយោបាយ

លោក សេង ថៃ អ្នកកាសែត វីអូឌី កំពុងសម្ភាសន៍លោក វ៉ន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់នៅកម្ពុជា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។

គណបក្សទាំង៤ រួមមាន គណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែ​ទម្រង់កម្ពុជា បានដាក់​សំណើ​សុំជួប​ពិភាក្សា​​ជាមួយ​ស្ថាប័នជាតិ​ធំៗចំនួន ៣ រួមមាន រដ្ឋសភា ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត (គជប) ដើម្បី​ទាមទារ​ឱ្យមាន​ការកែ​លម្អ​ប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយ មុនការបោះឆ្នោតជាតិឆ្នាំ២០២៣។ ក្នុងចំណោមស្ថាប័នទាំងបី មានតែរដ្ឋសភាមួយទេ ដែលបានបដិសេធ ដោយលើកហេតុផលថា រដ្ឋសភា​មិនជជែកជាមួយ​គណបក្សដែលគ្មានអាសនៈ​នៅក្នុងរដ្ឋសភានោះទេ។

តើរដ្ឋសភា​បានបំពេញតួនាទី​របស់ខ្លួនត្រឹមត្រូវឬទេ ក្រោយបដិសេធ​ជួបគណបក្សនយោបាយទាំង៤?

សូមទស្សនាបទសម្ភាសន៍របស់លោក សេង ថៃ ជាមួយលោក វ៉ន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់នៅកម្ពុជា ជុំវិញរឿងនេះដូចតទៅ៖