កម្ពុជា​​បន្ត​​រក​ឃើញ​​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ថ្មី​ ចំនួន​​៥នាក់​​បន្ថែម​​ទៀត

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ទៅព្យាបាលនិងធ្វើចត្តាឡីស័កនៅសណ្ឋាគារ The Great Duke ក្រោយផ្លាស់មកពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

កម្ពុជាបន្ត​រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ​ចំនួន៥ករណី​​​បន្ថែម​ទៀត កាលពីថ្ងៃម្សិលមិញ ខណៈអ្នក​ជំងឺ៦នាក់បាន​​​​​​​ជា​សះ​ស្បើយពីជំងឺនេះ។

សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៨ ខែ​កញ្ញា ឆ្នាំ២០២២ ឱ្យ​ដឹង​ថា អ្នកជំងឺ​​​​​​​កូវីដ-១៩​ថ្មី ដែល​បានរកឃើញទាំង៥នាក់​​​​​នោះ ជា​​ការ​ឆ្លង​វីរុស​​ប្រភេទអូមីក្រុង ក្នុងនោះមាន៤នាក់ជាករណីសុំវិញ្ញាបនបត្រទៅក្រៅប្រទេសទាំងអស់​។

ចំណែកអ្នកជាសះស្បើយវិញ ក្រសួងថាមានចំនួន​៦នាក់ និង​​មិនមានករណីស្លាប់នោះទេ។

បើតាមក្រសួងសុខាភិបាល គិត​ត្រឹមព្រឹកថ្ងៃពុធនេះ កម្ពុជាបាន​រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​សរុប​ចំនួន១៣៧​ ៨៦១នាក់ ក្នុងនោះជាសះស្បើយ ​១៣៤ ៧៣០នាក់ និងស្លាប់ចំនួន៣ ០៥៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ