កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៧ករណីបន្ថែមទៀត កាលពីថ្ងៃម្សិលមិញ ខណៈអ្នកជំងឺ៥នាក់បានជាសះស្បើយពីជំងឺនេះ។
សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ថ្មី ដែលបានរកឃើញទាំង៧នាក់នោះ ជាការឆ្លងវីរុសប្រភេទអូមីក្រុង ក្នុងនោះមាន៣នាក់ជាករណីសុំវិញ្ញាបនបត្រទៅក្រៅប្រទេស។
ចំណែកអ្នកជាសះស្បើយវិញ ក្រសួងថាមានចំនួន៥នាក់ និងមិនមានករណីស្លាប់នោះទេ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៣៧ ៨៧៧នាក់ ក្នុងនោះជាសះស្បើយ ១៣៤ ៧៥០នាក់ និងស្លាប់ចំនួន៣ ០៥៦នាក់៕