តុលាការ​​ថៃ​​សម្រេចឱ្យ លោក ប្រាយុទ្ធ ចាន់អូចា កាន់តំណែង​ជា​​នាយក​រដ្ឋមន្ត្រី​បន្ត​ទៀត

លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចូលរួមពិធីបើកគណៈរដ្ឋមន្ត្រីរបស់លោកថ្ងៃដំបូង កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩។ (រ៉យទ័រ)

តុលាការ​ធម្មនុញ្ញ​របស់​ប្រទេសថៃ​ នៅថ្ងៃសុក្រនេះ បាន​សម្រេចឱ្យ លោក ប្រាយុទ្ធ ចាន់អូចា កាន់តំណែង​ជា​នាយករដ្ឋមន្រ្តីថៃបន្តទៀត បន្ទាប់ពី​រកឃើញ​ថា រូប​លោក​មិន​បានបំពានលើ​ប​ទប្បញ្ញត្តិរដ្ឋធម្មនុញ្ញ ដែលកំណត់​អាណត្តិនាយករដ្ឋមន្រ្តី រយៈពេល៨ឆ្នាំឡើយ។ នេះបើតាមការ​ចុះផ្សាយដោយ​សារព័ត៌មាន AP។

គួរបញ្ជាក់ថា លោក ប្រាយុទ្ធ ចាន់អូចា បានក្លាយ​ជា នាយករដ្ឋមន្ត្រី ក្រោយការធ្វើរដ្ឋប្រហារ កាលពីខែសីហា ឆ្នាំ​២០១៤​និងត្រូវ​បានជ្រើសរើស​ជា នាយក​រដ្ឋមន្ត្រីសាជាថ្មីម្ដងទៀត បន្ទាប់ពីការបោះឆ្នោត​សកល ឆ្នាំ២០១៩ ខណៈ​មានការលើកឡើងថា រូបលោកត្រូវបញ្ចប់​អាណត្តិ​រយៈពេល​៨ឆ្នាំ ដែល​ជា​រយៈពេល​​អតិបរមា កំណត់​ដោយ​រដ្ឋធម្មនុញ្ញកាលពីខែមុនបើសិនជាអាណត្តិរបស់លោករាប់ចាប់ពីឆ្នាំ ២០១៤។

ទោះជាយ៉ាងណា លោក ប្រាយុទ្ធ ចាន់អូចា និងអ្នកគាំទ្ររបស់ខ្លួន​បានជំទាស់​ទៅនឹងការកំណត់នេះ ដោយពួកគេលើកឡើងថា ពេលវេលា​ក្នុងអាណត្តិរបស់​លោក គួរតែចាប់ផ្តើមរាប់ក្រោយ​​រដ្ឋធម្មនុញ្ញ​ចូលជាធរមាន​ ក្នុងខែមេសា ឆ្នាំ​២០១៧ ដែលនឹងអនុញ្ញាតឱ្យរូបលោកកាន់តំណែងនេះ​រហូតដល់ឆ្នាំ២០២៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ