មនុស្ស៨​​នាក់ទៀត ត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ-១៩

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ចេញពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ផ្លាស់ទៅសណ្ឋាគារ The Great Duke ស្ថិតនៅចំកណ្ដាលក្រុងភ្នំពេញវិញ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

កម្ពុជា បន្ត​រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​ចំនួន ៨ករណី​​​បន្ថែម​ទៀត កាលពីថ្ងៃម្សិលមិញ ខណៈអ្នក​ជំងឺ​ ២នាក់ បាន​​​​​​​ជា​សះ​ស្បើយពីជំងឺនេះ។

សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៣ ខែ​តុលា ឆ្នាំ២០២២ ឱ្យ​ដឹង​ថា អ្នកជំងឺ​​​​​​​កូវីដ-១៩​ថ្មី ដែល​បានរកឃើញទាំង ៨នាក់​​​​​នោះ ជា​​ការ​ឆ្លង​វីរុស​​ប្រភេទអូមីក្រុង ក្នុងនោះ មាន ៣នាក់​ ជាករណី​​ដែល​​​​ស្នើ​​សុំ​វិញ្ញាបនប័ត្រ​ចេញទៅក្រៅប្រទេស។

ចំណែកអ្នកជាសះស្បើយវិញ ក្រសួងថា មានចំនួន​ ២​​​នាក់ ខណៈ​​មិនមានករណីស្លាប់នោះទេ។

បើតាមក្រសួងសុខាភិបាល គិត​ត្រឹមព្រឹកថ្ងៃចន្ទនេះ កម្ពុជាបាន​រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​សរុប​ចំនួន ១៣៧​ ៨៩៣នាក់ ក្នុងនោះជាសះស្បើយ ​១៣៤ ៧៥៩នាក់ និងស្លាប់ចំនួន ៣ ០៥៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ