ក្រោយពីមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ទើបតែបញ្ចប់ប៉ុន្មានខែមុននេះ គណបក្សក្រៅរដ្ឋាភិបាលចំនួន៤ បានចាប់ដៃគ្នា ឈរលើមូលដ្ឋានតស៊ូមតិរួម ក្នុងការជំរុញឱ្យគណបក្សកាន់អំណាចយូរជាងគេ ធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត និងលំហសិទ្ធិនយោបាយឡើងវិញ ក្រោយពួកគេរកឃើញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ មានភាពចម្រូងចម្រាស់យ៉ាងច្រើន។
តែយ៉ាងណាក៏ដោយ ភាគីគណបក្សទាំងបួនកំពុងតែឈរលើស្មារតីរួម មេដឹកនាំគណបក្សភ្លើងទៀនមួយរូបគឺលោក សុន ឆ័យ កំពុងជាប់បណ្តឹងនៅតុលាការ ទាំងបណ្តឹង គ.ជ.ប. ផង ទាំងបណ្តឹងពីគណបក្សកាន់អំណាចផង ពាក់ព័ន្ធទៅនឹងការរិះគន់នៃលទ្ធផលបោះឆ្នោតនេះ។
តើការប្តឹងអ្នកនយោបាយអំពីកិច្ចការបោះឆ្នោតទៅតុលាការជាឧបសគ្គសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣?
ជាបន្តទៅនេះសូមទស្សនាបទសម្ភាសន៍រវាងលោក ម៉ម មុនីរតន៍ និងលោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល ដូចតទៅ៖