តៃវ៉ាន់​បើក​ដំណើរការ​ប៉ុស្តិ៍​ទូរទស្សន៍​ជា​ភាសា​អង់គ្លេស​របស់ខ្លួនជាលើកដំបូង

Taiwanese President Tsai Ing-wen attends the television operations launch event of TaiwanPlus, a government-backed English language news channel, in Taipei, Taiwan October 3, 2022. REUTERS/Ann Wang

តៃវ៉ាន់ ​នៅថ្ងៃ​ចន្ទនេះ​ បាន​បើក​ដំណើរការ​ប៉ុស្តិ៍​ទូរទស្សន៍ ​​ដែល​រួម​មាន​ព័ត៌​មាន និង​ការ​​កម្សាន្ត​​ជា​ភាសា​​អង់​គ្លេស​​ជា​លើក​ដំបូង​​ ក្នុងគោលបំណងដើម្បី​​នាំ​យករូបភាពរបស់ខ្លួន​​កាន់តែ​ច្រើន ទៅ​កាន់ឆាក​​អន្តរ​ជាតិ ​ស្រប​ពេល​ដែល​ចិន​កំពុងតែព្យាយាមទាមទារយកដែនកោះមួយនេះម​ក​គ្រប់គ្រង។​ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ថ្លែងនៅក្នុងពិធីសម្ពោធ លោកស្រី សៃ អ៊ីងវេន បានឱ្យដឹងថា ប៉ុស្តិ៍​ទូរទស្សន៍នេះ គឺជាការជួយនាំយករូប​ភាព​តៃវ៉ាន់​ទៅកា​ន់​ឆាក​អន្តរ​ជាតិ ស្របពេលដែលដែនកោះមួយនេះ ក៏ត្រូវបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយបណ្ដាប្រទេសដែលចែករំលែកតម្លៃស្នូលនៃសេរីភាព និងលទ្ធិប្រជាធិបតេយ្យផងដែរ។

លោកស្រីបន្តថា៖ «​រឿងរ៉ាវ​របស់​តៃវ៉ាន់ ​គួរ​ត្រូវ​បាន​ចែករំលែក​ជាមួយ​ពិភពលោក​ ហើយស្របពេលដែលមនុស្សកាន់តែច្រើនឡើង​នៅជុំវិញពិភពលោកចាប់អារម្មណ៍លើតៃវ៉ាន់ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការដែលយើងមានវេទិកាមួយ ដើម្បីនាំយកតៃវ៉ាន់ទៅកាន់សហគមន៍​អន្តរ​ជាតិ»។

គួរបញ្ជាក់ថា ប៉ុស្តិ៍​ទូរទស្សន៍មានឈ្មោះថា TaiwanPlus ដែលគាំទ្រដោយរដ្ឋាភិបាល និងលោកស្រីប្រធានាធិបតី សៃ អ៊ីងវេន (Tsai Ing-wen) នេះបានចាប់ផ្តើមប្រតិបត្តិការកាលពីឆ្នាំមុនជាវេទិកាផ្សាយតាមប្រព័ន្ធអនឡាញ។

រហូតមកដល់ពេលនេះ ប៉ុស្តិ៍ទូរទស្សន៍នេះ គឺមានតែនៅក្នុងតៃវ៉ាន់ប៉ុណ្ណោះ។ ទោះជាយ៉ាងណា ពួកគេក៏កំពុងសំឡឹង​មើល​ការ​បើកដំណើរការនៅសហរដ្ឋអាមេរិកក្នុងរយៈពេលខាងមុខផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ