ពលរដ្ឋ​រុស្សី​រាប់ពាន់​នាក់​ដែល​កេណ្ឌ​ឱ្យធ្វើ​ទាហាន ត្រូវបាន​បញ្ជូន​ត្រលប់​ទៅ​ផ្ទះ​វិញ​

A Russian serviceman addresses reservists at a gathering point in the course of partial mobilization of troops, aimed to support the country’s military campaign in Ukraine, in the town of Volzhsky in the Volgograd region, Russia September 28, 2022. REUTERS/Stringer

ពលរដ្ឋរុស្ស៊ីរាប់ពាន់នាក់ ដែលកេណ្ឌឱ្យទៅធ្វើទាហានសម្រាប់​សង្រ្គាម​នៅប្រទេសអ៊ុយក្រែន ត្រូវបានបញ្ជូនត្រលប់ទៅផ្ទះវិញ ព្រោះមិនមានលក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់។

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នេះ បាន​ឱ្យ​ដឹង​ថា នៅលើស​មរភូមិ​ប្រយុទ្ធ​កាល​ពីថ្ងៃ​អាទិត្យ​ម្សិល​មិញ លោក ពូទីន បាន​ទទួល​បរាជ័យ​យ៉ាង​ដុន​ដាប ដោយ​កង​កម្លាំង​អ៊ុយក្រែន​បាន​គ្រប់គ្រងទាំងស្រុង​នូវមជ្ឈ​មណ្ឌល​​ភស្តុភារ​​របស់រុស្ស៊ី ដែលស្ថិតនៅក្នុងតំបន់លីម៉ាន (Lyman) ភាគខាងកើតអ៊ុយក្រែន ដែលជាជោគជ័យដ៏ធំបំផុតក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ។

ការកេណ្ឌទ័ពលើកដំបូងរបស់រុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទី២ បន្ទាប់ពីកងកម្លាំងរបស់​ខ្លួន​បានទទួលបរាជ័យយ៉ាងដុនដាបក្នុងសមរភូមិនៅអ៊ុយក្រែន បាននាំឱ្យពលរដ្ឋរុស្ស៊ីរាប់ពាន់នាក់ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស។

លោកមៃខែល ដេយ៉ារ៉េវ (Mikhail Degtyarev) អភិបាលក្រុងខាបារ៉ូវស៍ (Khabarovsk) របស់រុស្ស៊ី បាន​និយាយ​ថា ពលរដ្ឋរុស្ស៊ីជាច្រើនពាន់នាក់ បានចុះឈ្មោះចូលបម្រើកងទ័ពក្នុងរយៈពេល១០ថ្ងៃ ប៉ុន្តែមាន​​ពលរដ្ឋមួយចំនួន​​ មិន​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឡើយ។

លោក Degtyarev បានលើកឡើង​នៅក្នុងសារជាវីដេអូតាមបណ្តាញតេឡេក្រាមថា៖ «ប្រហែល​ពាក់កណ្តាលនៃពួកគេ [អ្នកដែលបានចុះឈ្មោះចូលបម្រើកងទ័ព] ត្រូវបានបញ្ជូនត្រលប់ទៅផ្ទះវិញ ដោយសារតែពួកគេមិន​បាន​បំពេញតាមលក្ខណៈវិនិច្ឆយជ្រើសរើស​សម្រាប់ការចូលបម្រើយោធា»

គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Putin) បានបញ្ជាឱ្យមានការកេណ្ឌទ័ពជាលើកដំបូង​ដែលមិនធ្លាប់មាន ចាប់តាំងពីសង្គ្រាមលោកលើកទី២ និងចោទ​លោកខាងលិចថាមានបំណងចង់បំផ្លាញរុស្ស៊ី។

ភាព​តាន​តឹងរ​វាង​​​រុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ ​បាន​ចាប់ផ្ដើមកើនឡើងខ្លាំង បន្ទាប់​ពីរុស្ស៊ី​បាន​​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំទៅ​លើប្រទេសក្បែរខាងរបស់ខ្លួនមួយនេះ ដែលធ្វើឡើងបន្ទាប់​ពី​ការ​ប្រកាស​សង្រ្គាម​ដោយប្រធានាធិបតី លោក ​វ្លាឌីមៀរ ពូទីន​។

រុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំរបស់​ខ្លួនទៅ​លើអ៊ុយក្រែន​​តាម​ផ្លូវ​គោក ផ្លូវ​អាកាស និង​សមុទ្រ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបានធ្វើឱ្យបណ្ដាប្រទេសមួយចំនួន​នៅលើពិភពលោក​សម្រេចដាក់​ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់លើរុស្ស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ