ជប៉ុនបណ្តេញឯក​អគ្គ​រដ្ឋទូតរុស្ស៊ី​ចេញពីប្រទេសជាការឆ្លើយតបនឹង​ការបណ្តេញ​អគ្គ​កុង​ស៊ុល​របស់​ខ្លួន

រូបភាពពីហ្វេសប៊ុក រដ្ឋមន្ត្រីការបរទេសជប៉ុនលោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (Hayashi Yoshimasa)

រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (Hayashi Yoshimasa) ឱ្យ​ដឹង​​ថារដ្ឋា​ភិបាល​ជប៉ុន​ បានបញ្ជាឱ្យឯកអគ្គរដ្ឋទូតរុស្ស៊ី​ចាកចេញពីប្រទេសជប៉ុន ត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២​នេះ ជា​ការ​ឆ្លើយតប​នឹង​ការ​បណ្តេញអគ្គកុងស៊ុលរបស់ខ្លួន​ចេញពី​ប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន NHK

ពាក់ព័ន្ធនឹងករណីនេះ លោក Hayashi បានប្រាប់អ្នកសារព័ត៌មានថា កាលពីថ្ងៃអង្គារ អនុរដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក ម៉ូរី ថាកេអូ (Mori Takeo) បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសជប៉ុន លោកមៃខែល ហ្គលូហ្សីន (Mikhail Galuzin)។ លោក Mori បាន​ប្រកាសថាលោក Mikhail Galuzin ជាជន​មិន​ត្រូវ​បាន​ស្វាគមន៍ (persona non grata)។

កាលពីខែមុន សេវាសន្តិសុខសហព័ន្ធរបស់រុស្ស៊ី បានឃុំខ្លួនអគ្គកុងស៊ុលជប៉ុនប្រចាំនៅទីក្រុង វ្លាឌីវ៉ូស្តុក (Vladivostok) ប្រទេសរុស្ស៊ីលោក ម៉ូតូគិ តាតស៊ុណូរិ (Motoki Tatsunori) ដោយចោទប្រកាន់ពីបទចារកម្ម។

រដ្ឋាភិបាល​រុស្ស៊ី​បាន​ប្រកាស​ថា លោក Motoki Tatsunori ជាបុគ្គលមិនត្រូវបានស្វាគមន៍ និង​បញ្ជាឱ្យ​លោក​ចាកចេញ​ពី​ប្រទេសរបស់ខ្លួន។

លោក Hayashi បានប្រាប់អ្នកសារព័ត៌មានថា ការឃុំខ្លួនអគ្គកុងស៊ុលជប៉ុននេះ គឺជាការរំលោភ​បំពានជាក់ស្តែង និងធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ។ លោក​បាន​ហៅ​ទង្វើរបស់រុស្ស៊ី​​ថា​មិន​គួរ​ឱ្យ​ជឿ និង​មិន​អាច​ទទួល​យក​បាន​ជា​ដាច់​ខាត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ