ជប៉ុន​​បើក​ប្រតិបត្តិការ​ស្ថានទូត​របស់​ខ្លួន​ឡើង​វិញ​​ក្នុង​​ប្រទេស​អ៊ុយក្រែន​

ឯកអគ្គរាជទូតជប៉ុនលោក ម៉ាត់ស៊ូដា គូនីណូរី (Matsuda Kuninori)។ រូបភាព៖(វេបសាយ https://www.kmu.gov.ua/)

ក្រសួងការបរទេសជប៉ុនបាននិយាយថា ឯកអគ្គរាជទូតរបស់ខ្លួនប្រចាំនៅអ៊ុយក្រែន និងបុគ្គលិកជាច្រើននាក់ទៀតនឹងបើកប្រតិបត្តិការស្ថានទូតនៅទីក្រុងកៀវ (Kyiv)ឡើងវិញ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ នេះ។​

ឯកអគ្គរាជទូតជប៉ុនលោក ម៉ាត់ស៊ូដា គូនីណូរី (Matsuda Kuninori) និងបុគ្គលិកស្ថានទូតត្រូវបានជម្លៀសទៅកាន់ប្រទេសប៉ូឡូញ ក្នុងអំឡុងពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែន។

ក្រសួងការបរទេសជប៉ុន​និយាយ​ថា ស្ថានទូតនៅក្នុងទីក្រុងកៀវនឹងបើកដំណើរការឡើងវិញនៅថ្ងៃពុធនេះ​។

ក្រសួងនេះបន្តថា ការសម្រេចចិត្តបញ្ជូនអ្នកការទូតត្រឡប់ទៅអ៊ុយក្រែនវិញ គឺផ្អែកលើការវាយតម្លៃគ្រប់ជ្រុងជ្រោយ រួមទាំងស្ថានភាពសន្តិសុខក្នុងតំបន់ផងដែរ។ ក្រសួងបានលើកឡើងថាបណ្តាប្រទេស G7 ផ្សេងទៀតក៏បានបើកប្រតិបត្តិការស្ថានទូតឡើងវិញនៅអ៊ុយក្រែនផងដែរ។

ក្រសួងបន្តថា ខ្លួននឹងរក្សាចំនួនបុគ្គលិកជាអប្បបរមានាពេលបច្ចុប្បន្ន និងថាប្រតិបត្តិការនឹងត្រូវបានកំណត់ចំពោះភារកិច្ចដូចជាការប្រមូលព័ត៌មាន និងរក្សាទំនាក់ទំនងជាមួយប្រទេសនានារួមទាំងអ៊ុយក្រែនផងដែរ ខណៈសេវាកុងស៊ុលដូចជាការការពារប្រជាជនជប៉ុននឹងបន្តដោះស្រាយនៅស្ថានទូតក្នុងរដ្ឋធានី Warsaw ប្រទេសប៉ូឡូញ។

ការិយាល័យទំនាក់ទំនងមួយដែលត្រូវបានបង្កើតឡើងនៅទីក្រុង Lviv ភាគខាងលិចប្រទេសអ៊ុយក្រែនត្រូវបានបិទបន្ទាប់ពីការចាប់ផ្តើមសកម្មភាពឡើងវិញនៅក្នុងទីក្រុងកៀវ (Kyiv)។

ក្រសួងការបរទេសជប៉ុនបាននិយាយទៀតថា ខ្លួននឹងតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន ខណៈខ្លួនពិចារណាលើការពង្រីកប្រតិបត្តិការបន្ថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ