មនុស្ស​ជាង ៣០​នាក់​បាន​​ស្លាប់ ក្នុង​ការ​បាញ់​ប្រហារ​ដ៏ធំ​មួយ​នៅ​ប្រទេស​ថៃ

មនុស្សម្នាប្រមូលផ្តុំគ្នានៅខាងក្រៅកន្លែងកើតហេតុនៃ​ការបាញ់ប្រហារដ៏ធំមួយ នៅ​ មជ្ឈមណ្ឌលថែទាំកុមារ ក្នុងទីក្រុង Uthai Sawan ចម្ងាយ 500 គីឡូម៉ែត្រ ភាគឦសាន​នៃទីក្រុងបាងកក ក្នុងខេត្ត Nong Bua Lamphu ប្រទេសថៃ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។ (Sakdipat Boonsom/Reuters)

អ្នកនាំពាក្យ​នគរបាលថៃ បា​​ន​​​​​​​​​​​និយាយ​ថា យ៉ាងហោចណាស់មាន​មនុស្ស ៣៤នាក់​​ស្លាប់ ​នៅក្នុង​​ការបាញ់សម្លាប់​រង្គាល​នៅ មណ្ឌលថែទាំកុមារមួយកន្លែង​ ក្នុង​ខេត្តភាគឦសាន​នៃប្រទេសថៃ នៅ​​ថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters

នគរបាល​បាននិយាយ​នៅ​ក្នុងសេចក្តីថ្លែងការណ៍មួយ​ថា ជនរងគ្រោះ​មានទាំង​កុមារ (២២នាក់) និង​​មនុស្សពេញវ័យ ហើយ​ខ្មាន់កាំភ្លើង​គឺជា អតីត​មន្ត្រីនគរបាល។ បច្ចុប្បន្ន នគរបាល​កំពុង​តាមប្រមាញ់ខ្មាន់កាំភ្លើង។

អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយ​ថា នាយករដ្ឋមន្ត្រីថៃ បាន​ជូនដំណឹងដល់ភ្នាក់ងារ​ទាំងអស់​​ឱ្យចាត់វិធានការ និងចាប់ខ្លួនជនល្មើស។

បច្ចុប្បន្នភាព៖ យោង​តាមកា​រ​ចេញផ្សាយ​របស់ទីភ្នាក់ងារសារព័ត៌មាន CNA បានឱ្យដឹងថា ខ្មាន់កាំភ្លើងមានឈ្មោះថា ផាន់យ៉ា កាំរ៉ាប់ (Panya Kamrab) អាយុ ៣៤ឆ្នាំ បានរត់គេចខ្លួន បន្ទាប់ពីបាញ់ប្រហារដោយជិះរថយន្តភីកអាប់ពណ៌ស។ ទោះបីយ៉ាងណា យោងតាម​ការិយាល័យស៊ើប​អង្កេត​កណ្តាលរបស់ថៃ បានបញ្ជាក់ថា ខ្មាន់កាំភ្លើង​បាន​សម្លាប់ប្រពន្ធ កូន បន្ទាប់មក​សម្លាប់ខ្លួនឯង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ