តុលាការកំពូលស្រីលង្កាអនុញ្ញាតឱ្យដំណើរការនីតិវិធីចំពោះអតីតប្រធានាធិបតី លោក Rajapaksa

លោក Ranil Wickremesinghe​ និយាយ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ពេល​លោកចាក​ចេញ​ពី​ព្រះវិហារ​ពុទ្ធសាសនា ​ក្នុង​ទីក្រុង Colombo ប្រទេស​ស្រីលង្កា ថ្ងៃទី២០ ខែ​កក្កដា ឆ្នាំ២០២២។ (REUTERS/ Dinuka Liyanawatte)

ក្រុមសិទ្ធិមនុស្សដែលបានប្ដឹងទៅតុលាការ ចំពោះអតីតប្រធានាធិបតីស្រីលង្កា លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃសុក្រនេះថា តុលាការកំពូលរបស់ប្រទេសស្រីលង្កាបានអនុញ្ញាតឱ្យមានដំណើរការនីតិវិធីចំពោះលោក Rajapaksa។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters

តុលាការក៏បានយល់ព្រមអនុញ្ញាតឱ្យដំណើរការនីតិវិធីចំពោះអតីតនាយករដ្ឋមន្ត្រីស្រីលង្កា លោក ម៉ាហ៊ីនដា រ៉ាចាប៉ាកសា (Mahinda Rajapaksa) និងអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ ព្រមទាំងអតីត​អភិបាលធនាគារ​កណ្ដាល​ពី​ររូបផងដែរ។

ពាក្យបណ្ដឹងដែលប្ដឹងដោយអង្គការតម្លាភាព​អន្តរជាតិ (Transparency International) អំពាវនាវ​​ឱ្យ​មានការ​ទទួល​ខុស​ត្រូវចំពោះ​ការ​ដឹក​នាំ​​ប្រទេសដែន​កោះ​មួយនេះ​ ដែលនាំឱ្យមាន​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​អាក្រក់​បំផុត​​ក្នុង​រយៈ​ពេល​ជាង៧ទសវត្សរ៍។

គួរបញ្ជាក់ថា ប្រទេសស្រីលង្កា ក្នុងរយៈ​ពេលចុងក្រោយនេះ បានទទួល​រងនូវវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត​ដែល​មិនធ្លាប់មានពីមុនមក ខណៈ​ទុន​បម្រុង​អន្តរជាតិរបស់ខ្លួន​ក៏ស្ថិត​ក្នុងកម្រិតទាបបំផុត​ផងដែរ ដែលបាន​បង្កឱ្យប្រទេស​មួយនេះ​ជួបប្រទះ​បញ្ហាកង្វះថវិកាធ្ងន់ធ្ង​រ​សម្រាប់ការ​នាំ​ចូលអាហារ ឱសថ និងប្រេងឥន្ធនៈ ជាដើម​។

លោក Rajapaksa បានចុះចេញពីតំណែងភ្លាមៗបន្ទាប់ពីបានភៀសខ្លួនទៅក្រៅប្រទេសកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ខណៈមានការតវ៉ាទ្រង់ទ្រាយធំនៅក្នុងប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ