លោក ហ្សេលេនស្គី ថារុស្ស៊ីកំពុងតែព្យាយាមកម្ចាត់អ៊ុយក្រែនចេញពីពិភពលោក

ទង់ជាតិអ៊ុយក្រែន ស្ថិតនៅក្នុងអគារបាក់បែកមួយក្រោយការវាយប្រហារពីសំណាក់រុស្ស៊ី។ (ហ្វេសប៊ុក៖ Володимир Зеленський)

ខណៈទីក្រុងជាច្រើន រួមទាំង​រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន ត្រូវបានរាយការណ៍ថា បានរងការវាយប្រហារ​ដោយ​កា​រ​ផ្ទុះ​ជាច្រើនទីតាំង ដែល​បានបង្កឱ្យមនុស្សស្លាប់និងរងបួស នៅថ្ងៃចន្ទនេះ លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចោទប្រទេសរុស្ស៊ីថា កំពុងតែព្យាយាមកម្ចាត់ប្រទេសរបស់លោកចេញពីពិភពលោក។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ថ្លែងតាមរយៈសារក្នុងប្រព័ន្ធតេឡេក្រាម (Telegram) ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានឱ្យដឹងថា៖ «ពួកគេ [រុស្ស៊ី] កំពុងតែព្យាយាមបំផ្លាញ និងកម្ចាត់យើងចេញពីភពផែនដី»។

លោកបន្តថា៖ «ពួកគេបំផ្លាញប្រជាជនរបស់យើងដែលកំពុងតែសម្រាកនៅផ្ទះ នៅក្នុងទីក្រុង Zaporizhzhia និងសម្លាប់មនុស្សដែលកំពុងតែធ្វើដំណើរទៅធ្វើការនៅក្នុងទីក្រុងឌីនីប្រូ [Dnipro] និងរដ្ឋធានីកៀវ»។

គួរបញ្ជាក់ថា ការវាយប្រហារភ្លាមៗក្នុងទីក្រុងមួយចំនួនក្នុងប្រទេសអ៊ុយក្រែននេះ កើតមានឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន បានចោទប្រកាន់អ៊ុយក្រែនថា បានរៀបចំការវាយប្រហារភេរវកម្មលើស្ពានដ៏សំខាន់មួយដែល​តភ្ជាប់​ពីទឹកដី​រុស្ស៊ី ទៅកាន់​តំបន់គ្រីមេ (Crimea) កាលពីចុងសប្តាហ៍កន្លងទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ