អ៊ុយក្រែនថ្កោលទោសរុស្ស៊ីថាជារដ្ឋភេរវករនៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ

រថយន្ត​ត្រូវ​ភ្លើង​ឆេះ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​យោធា​ពីសំណាក់​រុស្ស៊ី ខណៈ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​បន្ត​នៅ​កណ្ដាល​ក្រុង Kyiv ប្រទេស​អ៊ុយក្រែន ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។ (REUTERS/Gleb Garanich)

អ៊ុយក្រែនបានថ្កោលទោសរុស្ស៊ីថាជា «រដ្ឋភេរវករ» ចំពោះ​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​លើ​ទីក្រុង​សំខាន់ៗ រួមទាំងរដ្ឋធានីកៀវ (Kyiv) នៅឯកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃទី១១ ខែតុលា ឆ្នាំ​២០២២នេះ។

លោក សឺជី គីស្លីតស៊ីយ៉ា (Sergiy Kyslytsya) ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅអង្គការសហប្រជា​ជាតិ បាននិយាយនៅក្នុងសុន្ទរកថាបើកកម្មវិធីថា៖ «រុស្ស៊ីបានបង្ហាញឱ្យឃើញជាថ្មីម្តងទៀតថា ខ្លួនជារដ្ឋភេរវករ និងត្រូវមានការរារាំងតាមគ្រប់មធ្យោបាយដែលម៉ឺងម៉ាត់បំផុត»។

លោកបន្ថែមថា គ្រួសាររបស់លោកក៏ជាជនរងគ្រោះក្នុងការវាយប្រហារនោះដែរ។

លោកបានបន្ថែមថា៖ «អ្នកស្ទើរតែមិនអាចទទួលបានសន្តិភាព ដរាបណាមានជនផ្តាច់ការនៅក្បែរខ្លួនអ្នក»។

ទោះយ៉ាងណា ជាការឆ្លើយតប លោក លោក វ៉ាស៊ីលី ណេប៉ែនហ្សៀរ (Vassily Nebenzia) ឯក​អគ្គរដ្ឋទូត​រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយការពារខ្លួនចំពោះការភ្ជាប់តំបន់ចំនួន​៤របស់អ៊ុយក្រែនមកជាទឹកដីរុស្ស៊ីថា៖ «យើង​រងការ​ចោទ​ប្រកាន់ ខណៈយើង​កំពុង​ព្យាយាម​ការពារ​បងប្អូន​ប្រុស​ស្រី​របស់​យើង​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន»។

គួរបញ្ជាក់ថា រុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំទៅ​លើអ៊ុយក្រែនមួយថ្ងៃ បន្ទាប់ពីចោទ​​ប្រកាន់​ថា ​ហេតុការណ៍​ផ្ទុះ​លើ​ស្ពានគ្រីមេ គឺ​ជា​អំពើ​ភេរវកម្ម​ដែល​បង្ក​ឡើង​ដោយ​​
អ៊ុយ​ក្រែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ