​លោក Rishi Sunak​ ​ថា​ ​​ខ្លួន​កំពុង​ឈរ​ឈ្មោះ​ ​ដើម្បី​ក្លាយ​ជា​​នាយ​ករដ្ឋ​​​​មន្ត្រី​​អង់គ្លេស​​បន្ទាប់​​

British Conservative MP Rishi Sunak leaves his home address in London, Britain October 22, 2022. REUTERS/Maja Smiejkowska

អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុមួយរូបរបស់ចក្រភពអង់គ្លេស លោក Rishi Sunak បានបញ្ជាក់ឱ្យដឹងនៅថ្ងៃអាទិត្យម្សិលមិញថា រូបលោកកំពុងតែឈរឈ្មោះ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មីជំនួស​ លោកស្រី Liz Truss ដែលបានប្រកាសលាលែងចេញពីតំណែងកាលពីសប្ដាហ៍មុន។

ទីភ្នាក់ងារសារព័ត៌​មាន Reuters បានស្រង់សម្ដីអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុរូបនេះ ដែល​បាន​ថ្លែង​តាម​រយៈ​បណ្តាញ​សង្គម ធ្វីតធ័រ (Twitter) ថា៖ «ចក្រភពអង់គ្លេស​គឺ​ជា​ប្រទេស​ដ៏​អស្ចារ្យ​មួយ ប៉ុន្តែ​យើង​ប្រឈម​មុខ​នឹង​វិបត្តិ​សេដ្ឋ​កិច្ចដ៏ធ្ងន់​ធ្ងរ​មួយ»។

លោកបន្តថា៖ «នេះហើយជាមូលហេតុដែលខ្ញុំសម្រេចឈរឈ្មោះជាមេដឹកនាំគណបក្ស​ Conservative Party ដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់អ្នករាល់គ្នា»។

លោក Rishi Sunak បន្ថែមថា៖ «សុច្ចរិតភាព វិជ្ជាជីវៈ និងគណនេយ្យភាព​នឹងកើតមានឡើងនៅគ្រប់កម្រិតនៃរដ្ឋាភិបាលក្រោមការដឹកនាំរបស់ខ្ញុំ ខណៈខ្ញុំនឹងខិតខំបំពេញការងារឱ្យអស់ពីសមត្ថភាព ដើម្បីឱ្យកិច្ចការងារទាំងឡាយសម្រេចទៅដោយរលូន»។

ទាក់ទិននឹងករណីនេះ លោកថា៖ «ខ្ញុំស្នើសុំឱ្យអ្នករាល់គ្នាផ្ដល់ឱកាស ដើម្បីឱ្យខ្ញុំអាចជួយដោះស្រាយរាល់បញ្ហារបស់យើងបាន»។

គួរបញ្ជាក់ថា ការរៀបចំការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីអង់គ្លេសថ្មីនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី លោកស្រី Liz Truss ប្រកាសលាលែងពីតំណែង ក្រោយកាន់កាប់បានត្រឹមតែ​រយៈ​ពេល៤៥​ថ្ងៃ​ ដោ​យ​​សារ​​តែ​​មាន​​ភាព​​ចលាចល​ផ្នែក​នយោ​បាយ។

យោងតាមច្បាប់ស្តីពីគណបក្សនយោបាយរបស់អង់គ្លេស បេក្ខភាពនាយករដ្ឋមន្រ្តី ត្រូវទទួល​បានសំឡេងគាំទ្រ​ពីសមាជិក​សភា​ចំនួន ១០០រូប ដើម្បីអាចឈរឈ្មោះបោះឆ្នោតបាន ដែលមានន័យថា បេក្ខភាពនាយករដ្ឋមន្រ្តីយ៉ាងតិច ៣រូប អាចឈរឈ្មោះបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ