បទវិភាគ៖ បញ្ហា​ចម្បង​អ្វីខ្លះ​​ធ្វើ​ឱ្យ​ការបោះឆ្នោត​៣១ឆ្នាំ​មកនេះ​មិន​ធានា​ភាព​ត្រឹមត្រូវ​និង​យុត្តិធម៌?

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា​ បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅវេលាម៉ោងប្រមាណ៧និង១៥នាទីព្រឹក នៅការិយាល័យលេខ១៦៩៧ ដែលស្ថិតនៅក្នុងសាលាគរុកោសល្យភូមិភាគ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ហ៊ាន រង្សី)

​មហិច្ឆតា​ក្រាញអំណា​ច​ ក​ម្សោយកា​រទ​ទួ​លខុស​ត្រូ​វ​របស់ស្ថាប័នជា​តិ រួម​ទាំ​ង​ក​ង្វះមូ​លដ្ឋា​ន​ក្នុ​ងកា​រពិចា​​រ​ណាដើម្បី​​​​​រើសមេដឹ​កនាំ ​​ជាឧបស​គ្គច​ម្បងរារាំ​ងដ​ល់ការក​សាង​ប្រជា​ធិ​បតេ​យ្យនៅកម្ពុ​ជា​ បើទោះ​​​ជាយន្តកា​រនេះ​​មា​​​​ន​កា​រគាំ​​ទ្រ​ពីស​ហគមន៍​អន្តរជា​តិ និងកា​រពារដោ​យរដ្ឋធម្ម​នុញ្ញ​។

ជ្រុ​ងមួយនៃប​ញ្ហានេះ ​ក្រុ​​​​​​ម​អង្គការស​ង្គមស៊ី​វិល​បានលើ​កឡើង​ក្នុង​ពិធីរំឭ​កខួប​៣១​ឆ្នាំនៃកិ​ច្ចព្រ​មព្រៀងស​​ន្តិ​​ភា​ព​ទីក្រុងប៉ារី​ស ធ្វើឡើងនៅរាជធានីភ្នំពេ​ញ ​កាល​ពីថ្ងៃទី​២៣ ខែតុ​លានេះថា​ ៣១​ឆ្នាំមក​នេះ រដ្ឋាភិបាល​​មិ​​​ន​​ទាន់​រៀប​ចំ​ការ​បោះឆ្នោត​ឱ្យមា​នល​​ក្ខណៈសេរី ត្រឹ​មត្រូវ និងយុ​ត្តិធម៌ ​ដូចមានចែងក្នុងកិច្ច​ព្រមព្រៀងស​​ន្តិ​ភា​​ព​ទី​ក្រុ​ងប៉ារីស ​និងរដ្ឋធម្មនុញ្ញកម្ពុជា នៅឡើ​យទេ​ បើទោះបី​កម្ពុជា​បានប្តេជ្ញា​ចិត្តអនុវត្តរ​ប​បន​​យោបា​យ​​​​ប្រ​​​​​ជា​ធិ​បតេយ្យសេរីព​ហុបក្ស​ក្ដី។

​ពួកគេ​សម្អាង​ថា បរិបទនយោបាយបែបនេះជំរុញឱ្យ​មានការគំរាមកំហែងសកម្មជនសិទ្ធិ​​ម​នុស្ស ចាប់ឃុំខ្លួន​ស​កម្មជ​ននយោបា​យ រហូ​​​តរំលា​​យ​ឆន្ទៈម្ចាស់​ឆ្នោតជិតពា​ក់កណ្ដាលប្រទេស ​ក្រោយ​តុ​​លា​កា​​រ​រំលាយគ​​ណ​ប​ក្ស​​សង្គ្រោះជា​​តិចេ​ញពី​សង្វៀន​​​ន​​យោបា​យអំឡុង​ចុ​​ង​​ឆ្នាំ២​០១​៧​​។

ជា​ការ​កត់សម្គាល់ អា​ស​​​នៈ​គណបក្ស​​ដែលតុ​លា​ការរំលា​យ​ ​ទាំងនៅ​ក្នុងសភា​ និងឃុំ-​សង្កាត់​​​ដែ​​លទទួ​​ល​បា​នពីការបោះឆ្នោតស្របច្បាប់​មានចំនួន​​ប្រ​ហា​​​ក់ប្រ​ហែលបក្ស​កាន់អំណាចដែ​រនោះ ត្រូវបានគេ​យ​ក​​​ទៅ​​បែ​ងចែក​គ្នា​តាម​ច្បា​ប់កែស​ម្រួ​លបន្ទាន់មួយនៅពេ​លនោះ ដែ​លក្រោយ​បែង​ចែក បក្ស​កា​ន់អំ​​​​ណាច​ទ​ទួ​ល​​​បាន​ច្រើនជាង​គេ ​រហូត​គ្រ​​​​ប់​គ្រងស្ថា​ប័ន​​​ព្រឹទ្ធ​សភាទាំ​​ងមូ​​​ល​​​រហូ​តបច្ចុប្បន្ន។

​សំណួរនៅ​ត្រង់ថា ​

នាយ​កប្រតិបត្តិមជ្ឈម​ណ្ឌលសម្ព័ន្ធ​ភាពការងារ និង​សិ​ទ្ធិមនុស្ស​ លោក​ មឿ​ន តុលា​ លើក​ឡើងថា តាមរយៈ​​​កិ​ច្ចព្រ​មព្រៀងសន្តិ​ភាពទីក្រុងប៉ា​រីសឆ្នាំ១៩៩១​ ប្លុកលោកសេរីបានលើកទឹកចិត្តកម្ពុជា ក្រោយពីប្រទេសក្រីក្រមួយនេះបានរើខ្លួនចេញពីប្រទេសដែលអនុវត្តរបបកុម្មុយនីស្ត មកអនុវត្តរបបប្រជាធិបតេយ្យវិញ តាមរយៈផ្ដល់ប្រព័ន្ធអ​នុគ្រោះពន្ធ ក្នុងនោះមានប្រព័​ន្ធ​អ​នុគ្រោះ​​​​​​ពន្ធដែលលើកទឹកចិត្តឱ្យកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មអន្តរជាតិ (WTO) រួមទាំងប្រព័ន្ធអនុគ្រោះ EBA របស់សភាពអឺរ៉ុបដែលកម្ពុជាទទួលបានចាប់ពីឆ្នាំ២០០២មក។

ប៉ុន្តែលោកថា សហ​គមន៍អន្ត​រជា​តិហា​ក់បាន​បរាជ័យក្នុងការចាប់បង្ខំ​អ្នកនយោបាយខ្មែរឱ្យ​គោរពឆ​ន្ទៈពលរដ្ឋ ដែលការបោះឆ្នោតឆ្នាំ១៩៩៣​ រៀបចំដោយអ៊ុ​នតាក់ (UNTAC) ពេលនោះ គណបក្សប្រជាជនកម្ពុ​ជាចាញ់​ឆ្នោត ​​គណបក្សរា​ជានិយមហ្វ៊ុនស៊ិនប៉ិច​ តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនគំរាមយកខេត្តមួយចំនួនជា​ប់​​ព្រំដែនវៀតណាមធ្វើជាតំបន់អបគមន៍ ឬបំបែករដ្ឋ ដើម្បីបន្តការពារអំណាច ប្រឆាំងលទ្ធផលបោះ​ឆ្នោតដែលរៀបចំឡើងដោយអ៊ុនតាក់។

តែយ៉ាងណា វិបត្តិ​នោះត្រូវបា​នដោះស្រាយ ​ក្រោម​ការសម្រប​ស​ម្រួលពី​អតី​តព្រះ​មហាក្ស​ត្រ ព្រះន​រោ​ត្ដម សីហនុ បែ​ងចែកអំណាចគ្នារវាងគណបក្សឈ្នះឆ្នោត និងគណបក្សចាញ់ឆ្នោត។

ការសម្របសម្រួលដើម្បីបញ្ចប់វិបត្តិនយោបាយពេលនោះ ​​សម្តេច​ក្រុមព្រះ ន​រោត្ដម ​រណ​ឫទ្ធិ ជាប្រ​ធាន​គណប​ក្សរាជានិយ​មហ៊្វុនស៊ិនប៉ិច​ ជានា​​យ​ក​រដ្ឋមន្ត្រីទី១ រីឯ​លោក ហ៊ុន សែន ជានាយករដ្ឋ​មន្ត្រីទី២​។

លោ​ក មឿន តុលា រំឭកថា ​ក្រោយកម្លាំងអ៊ុកតាក់ដកចេញពីកម្ពុជាប្រមាណជា៤ឆ្នាំ ពោលគឺមុនកម្ពុជារៀ​​ប​ចំការបោះឆ្នោតអាណត្តិថ្មីដោយខ្លួនឯង ជម្លោះប្រដាប់អាវុធមួយបានកើតឡើងនៅកណ្ដាលទីក្រុងភ្នំ​ពេញ នាថ្ងៃទី៥ និងទី៦ ខែកក្កដា ឆ្នាំ១៩៩៧ រវាងកងទ័ពស្ម័គ្រស្មោះនឹងសម្ដេចក្រុមព្រះ និងទ័ពស្ម័គ្រស្មោះ​នឹងលោក ហ៊ុន សែន។

លោកហៅអ្នកផ្ដើមគំនិតធ្វើរដ្ឋប្រហារនេះថាជាអ្នកបំផ្លាញស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាលើ​កដំបូង ដោយសម្អាងថា ការពង្រឹងអំណាចតាមរយៈចុងកាណុង បានរំលោភទៅលើឆន្ទៈម្ចាស់ឆ្នោត និងស្មារតីរដ្ឋធម្មនុញ្ញ។

លោកគូសបញ្ជាក់ថា ចំហាយនៃរដ្ឋប្រហារនេះហាក់ជាចំនុចចាប់ផ្តើមធ្វើឱ្យមានជម្លោះនយោបាយជាបន្តបន្ទា​ប់ ព្រោះបានបង្កើតប្រព័ន្ធបោះឆ្នោតមួយ បែបយកប្រៀបខា​ងយោធា និងតុលាការ ចាប់ពីពេលនោះមក។

លោកថា៖ «យើងមានរដ្ឋប្រហារឆ្នាំ១៩៩៧ ឆ្នាំ១៩៩៨ ដែលយើងរៀបចំបោះឆ្នោតដោយខ្លួនឯង យន្តការបោះឆ្នោត ក៏ដូចជាគណៈកម្មាធិការរៀបចំការបោះឆ្នោតជាដើមហ្នឹង គឺអត់បានឈរទៅលើឯករាជ្យភាពទេ។ ដល់អ៊ីចឹងទៅ ចាប់ពីបោះឆ្នោត៩៨មកហ្នឹង យើងតែងតែមានជម្លោះនយោបាយ»។

លោក តុលា យល់ថា ក្នុងសង្គមដែលតម្រូវឱ្យពលរដ្ឋផ្លាស់ប្តូរមេដឹកនាំតាមរយៈសន្លឹកឆ្នោត តែបែរជាប្រព័ន្ធបោះ​ឆ្នោតមិនបានការពារឆន្ទៈម្ចាស់ឆ្នោត​ ឬខ្វះលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ វានឹងបង្កើតប៉ូលន​យោបាយមួយបែបសែស្រឡាយប្រទាក់ក្រឡាគ្នាក្នុងស្ថាប័នជាតិ ដើម្បីក្រាញអំណាច បង្កឱ្យមានអយុត្តិធម៌សង្គ​ម និងចាក់ស្រេះដោយអំពើពុករលួយ ជាដើម ជំរុញឱ្យមានគម្លាតរវាងអ្នកមាននិងអ្នកក្រ រហូតអ្នកក្ររកដី​នៅគ្មាន ចំណែកអ្នកមានអំណាចមានទ្រព្យមហាសាល ជាដើម។

យ៉ាងណា លោកគិតថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានការគាំទ្រពីសហគមន៍អន្តរជាតិ ទាំងប្លុកកុម្មុយនីស្ត និងប្លុកលោកសេរី ដែលកិច្ចព្រមព្រៀងនេះបានតម្រូវឱ្យភាគីកម្ពុជាបញ្ចប់ជម្លោះប្រដាប់អាវុធ និងការពារបូរណភាពទឹកដីកម្ពុជា រួមទាំងអនុវត្តលទ្ធិប្រជាធិបតេយ្យ ដែលជាស្នាដៃឆ្នើម របស់ឥស្សរជននយោបាយ ក្នុងនោះមានទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។

ប៉ុន្តែលោកថា បើគណបក្សកាន់អំណាចបច្ចុប្បន្ន មិនស្ដារស្ថានភាពនេះឱ្យល្អឡើងវិញ ជំរុញយន្តការកសាងលទ្ធិប្រជាធិបតេយ្យប្រកដោយការជឿទុកចិត្តពីសហគមន៍អន្តរជាតិទេ ការខំប្រឹងប្រែងនេះអាចនឹងជំនួសមកវិញដោយការថ្កោលទោស ឬវិធានការដាក់ទណ្ឌកម្មពីប្លុកលោកសេរី ក៏ថាបាន។

លោកថា៖ «បើសិនជាយើងចង់រក្សានូវស្មារតីចង់បានសន្តិភាព ចង់ឱ្យប្រទេសយើងមានការអភិវឌ្ឍ មិនចង់ឱ្យ​ត្រលប់ទៅរកសង្គ្រាមរ៉ាំរ៉ៃវិញទេ ខ្ញុំគិតថា [រដ្ឋាភិបាល] ត្រូវត្រលប់មកអនុវត្តឱ្យបានត្រឹមត្រូវកិច្ចព្រមព្រៀ​ង​ក្រុ​ងប៉ារីសនេះ ហើយដើម្បីអនុវត្តឱ្យបានត្រឹមត្រូវ គ្មានអីក្រៅពីពង្រឹងប្រព័ន្ធបោះឆ្នោតនេះឱ្យមានកា​រប្រ​កួ​​ត​ប្រជែងពិតប្រាកដទៅ គោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញយើងទៅ»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក​ ឯម សុវណ្ណរ៉ា មើលឃើញថា ការដែលកម្ពុជារៀបចំការបោះឆ្នោតច្រើនអាណត្តិមកនេះ មិនធានាបាននូវគោលការណ៍សេរី ត្រឹមត្រូវ និងយុត្តិធម៌ ដូចមានចែងក្នុងស្មារតីច្បាប់ វាផ្តើមចេញពីបញ្ហាធំ៣។

បើតាមលោក សុវណ្ណរ៉ា ទី១ មហិច្ឆតាក្រា​ញអំណាច ទី២ ពលរដ្ឋជាម្ចាស់ប្រទេសនៅខ្វះភាពក្លាហានក្នុងការប្រើប្រាស់សិទ្ធិ ដើ​ម្បីដាក់សម្ពាធអ្នកនយោបាយឱ្យគោរពឆន្ទៈខ្លួន និងទី៣ កត្តាជំរុញពីសហគមន៍អន្តរជាតិ ដែលលោកមើលឃើញថា បច្ចុប្បន្ន យន្តការអន្តរជាតិហាក់នៅមានកម្រិតស្រាល ស្របពេលដែលបក្សកាន់អំណាចកំពុងដាក់គោលដៅ ដើម្បីសម្រេចផែនការបន្តវេនដល់កូនចៅរបស់ពួកគេ ដោយថា ការងើបឡើងនៃរលកប្រជាធិបតេយ្យអាចជាហានិភ័យនៃផែនការបន្តវេននោះ។

លោកថា៖ «បញ្ហាសំខាន់ គឺអ្នកនយោបាយកម្ពុជាដែលកាន់អំណាចហ្នឹង គាត់ក្រាញ[អំណាច] គាត់មិនចង់ ដោយសារគេហៅថា កាលណាបើមានយន្តការបោះឆ្នោតដោយសេរី និងយុត្តិធម៌ គាត់បារម្ភ គាត់ខ្លាចបាត់បង់អំណាច និងមួយទៀតយើងខ្វះនូវយន្តការជួយជ្រោមជ្រែងពីសហគមន៍ជាតិនិងអន្តរជាតិ»។

ដោយឡែក អ្នកសិក្សាផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា វិញ មើលឃើញបញ្ហានេះមកពីកត្តាចម្បង៤ដែលជាដើមចមធ្វើឱ្យការបោះឆ្នោតច្រើនឆ្នាំមកនេះ ខ្វះទំទុកចិត្ត ឬមិនត្រឹមត្រូវនិងយុត្តិធម៌។

បើតាមលោក ប៊ុនណា បញ្ហាចម្បងទី១ មកពីស្ថាប័នជាតិ មានរដ្ឋសភា និងតុលាការ ជាដើម ខ្វះទំនួលខុសត្រូវចំពោះមុខម្ចាស់ឆ្នោត និងទី២ នៅកម្ពុជានេះ អំណាចរបស់បក្សធំជាងអំណាចរបស់រដ្ឋ ដែលជាហេ​​តុ​ធ្វើ​ឱ្យបក្សកាន់អំណាចទាញយកផលប្រយោជន៍ច្រើនពីប្រព័ន្ធបែបនេះ តាមរយៈការដាក់បញ្ចូលសែស្រឡាយ ឬ​ក្រុ​​មមនុស្សដែលស្និទ្ធ ឱ្យទៅកាន់តួនាទីនិងមុខតំណែងក្នុងស្ថាប័នរដ្ឋ រួមទាំងស្ថាប័នរៀបចំការបោះ​ឆ្នោ​​តផង ដើម្បីពង្រឹងឥទ្ធិពលបក្ស ។

លោកថា៖ «​ឧទាហរណ៍ថា ប្រសិនបើអំណាចរបស់សភាមានតួនាទីខ្លាំង ពេលនោះប្រសិនជាគណៈកម្មាធិ​​​ការជាតិរៀបចំការបោះឆ្នោត [គ.ជ.ប] ប្រព្រឹត្តអ្វីផ្ទុយទៅនឹងច្បាប់ ឬគោលការណ៍នៃការបោះឆ្នោតត្រឹមត្រូវ សេ​រី និងយុត្តិធម៌នោះ ប្រាកដណាស់ សភាហ្នឹងនឹងកោះហៅមន្ត្រីពាក់ព័ន្ធទៅឆ្លើយបំភ្លឺ។ ដូច្នេះ នេះវាជាយ​ន្ត​ការត្រួតពិនិត្យគ្នាទៅវិញទៅមកផងដែរ»។

បញ្ហាចម្បងពីរទៀត លោកថា កម្សោយយុទ្ធសាស្ត្ររបស់គណបក្សប្រឆាំង រួមទាំងកត្តាពលរដ្ឋមិនសូវខ្វ​​ល់ខ្វា​​យរឿងនយោបាយ ដែលការណ៍នេះលោកគិតថា អ្នកនយោបាយដែលមានប្រៀប នឹងមិនងាយរៀ​​បចំ​កា​រ​​​បោះឆ្នោតឱ្យមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌បានទេ ដរាបណាក្រសែភ្នែកពលរដ្ឋភាគច្រើ​នមើលមិ​​នដឹងថាបោះឆ្នោតបែបណាហៅថាសេរី បែបណាត្រឹមត្រូវ​ និងបែបណាយុត្តិធម៌នោះ។

ប៉ុន្តែលោកថា កម្ពុជាអាចដោះស្រាយបញ្ហានេះបាន បើអ្នក​នយោបាយតម្កល់ប្រយោជន៍ជាតិជាធំ ធ្វើឱ្យមន្ត្រីទទួលបន្ទុករៀបចំការបោះឆ្នោតជាបុគ្គលឯករាជ្យ មិនជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នយោបាយ ស្ថា​ប័នដោះស្រាយវិវាទនយោបាយប្រកប​ដោយការជឿទុកចិត្ត ហើយពលរដ្ឋយល់ដឹងពីគុណតម្លៃការបោះឆ្នោត រួមទាំងការចូលរួមជំរុញនិងជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិ។

បញ្ហានេះ នាយកប្រតិបត្តិ នៃអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក គឹម ឈន ថ្លែងក្នុងពិធីរំឭកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថា ដំណើរការបោះឆ្នោតមួយដែលចាត់ទុកថាសេរី ត្រឹមត្រូវ និងយុត្តិធម៌បាន យ៉ាងហោចណាស់ មន្ត្រីកាន់កិច្ចការបោះឆ្នោត មិនមែនជាមន្ត្រីបក្ស កងកម្លាំងប្រដាប់អាវុធ រួមទាំងអាជ្ញាធរ ត្រូវបំពេញការងារដោយឯករាជ្យមិនលម្អៀង ការសម្តែងមតិ-ការប្រមូលផ្តុំរបស់ពលរដ្ឋគ្មានការរារាំង និងគ្មានការយាយីខាងនយោបាយ ចាប់ពីមុនពេលបោះឆ្នោត អំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត រួមទាំងស្ថាប័នដោះស្រាយបណ្តឹងនយោបាយ មិនស្ថិតក្រោមឥទ្ធិពលនយោបាយ។

លោកថា៖ «ទាល់តែវាសរុបទៅតាមពេលវេលាអស់ហ្នឹង បានយើងអាចវាយតម្លៃថាសេរីបាន។ ឧទាហរណ៍ បើសិនជាគណបក្សនយោបាយមួយនៅតែមានភាពតានតឹង នៅតែមានភាពហិង្សា អត់មានមូលមតិគ្នា ដើម្បីកាត់បន្ថយភាពតានតឹងឬក៏ហិង្សាអីទាំងអស់ហ្នឹង ហើយពលរដ្ឋនៅតែមានភាពភ័យខ្លាច គេមិនអាចនិយាយបានថាសេរីបានទេ។ យើងត្រូវចាំថា ដោយសារតែមានការបោះឆ្នោតហ្នឹងហើយ បានជាវាគ្មានសង្គ្រាម នេះជារឿងសំខាន់ណាស់»។

ប្រហាក់ហែលគ្នានេះដែរ ជារួម លោក វណ្ណ ប៊ុនណា មើលឃើញថា បើទោះបីជាមនុស្សប្រើគ្រប់មធ្យោ​បាយដើម្បីតែអំណាច តែថាតាមការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ មានតែការបោះឆ្នោតដោយសេរី ត្រឹ​មត្រូ​​វ និងយុត្តិធម៌ទេ ទើបអាចបញ្ចៀសកុំឱ្យប្រទេសជាតិធ្លាក់ក្នុងសង្គ្រាមពេលមានការផ្ទេរអំណាច​ ។

បញ្ហានេះ លោកបារម្ភថា បើគ្មានអ្វីប្រែប្រួលទេ ប្រព័ន្ធបោះឆ្នោតខ្វះភាពត្រឹមត្រូវនិងយុត្តិធម៌ វានឹងបង្កើតជាប៉ូលនយោបាយបង្កជាសង្គមបែកបាក់ គ្មានទីបញ្ចប់។

លោកថា៖ «ការដែលមិនព្រមប្រើប្រាស់យន្តការត្រឹមត្រូវសេរីយុត្តិធម៌ ក្នុងការផ្លាស់ប្តូរអំណាចហ្នឹង វាធ្វើឱ្យសង្គមហ្នឹងអយុត្តិធម៌ខ្លាំង។ ហើយយូរៗទៅ វាក្លាយជាជំងឺមហារីកសង្គម។ ហើយកាលណា មហារីកសង្គម វានឹងធ្វើឱ្យសង្គមបែកបាក់ ផុយស្រួយ ប្រជាពលរដ្ឋភ័យខ្លាចនិងរងទុក្ខដោយសារអ្នកនយោបាយ ហើយធ្វើឱ្យសង្គមហ្នឹងរស់នៅក្នុងភាពមិនជឿនលឿននិងស៊ីវីល័យទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ