សង្គមស៊ីវិល​យល់ថា​ឧបសគ្គ​ចម្បង​រារាំង​ការ​ពង្រឹង​នីតិរដ្ឋ​គឺ​ការដឹកនាំ​បែប​សែស្រឡាយ

លោក ហ៊ុន សែន និងកូនប្រុស ហ៊ុន ម៉ាណែត ចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ – ២០១៩) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ក្រុ​​​មអ​ង្គការសង្គ​ម​ស៊ីវិលប​ង្ហាញ​ការយល់ឃើ​ញ​ថា ប្រ​ព័ន្ធ​ដឹ​កនាំ​ដែ​លប្រទាក់ក្រឡាគ្នាដោយសែស្រឡាយ ជាឧ​​ប​សគ្គចម្បង​រារាំងដ​ល់​​​​​​យន្តកា​រពង្រឹងនី​តិរ​ដ្ឋ ​ការកសាង​លទ្ធិប្រជាធិបតេ​យ្យ ​ក្រោម​ដំ​បូ​លរ​ដ្ឋ​ធ​ម្មនុ​ញ្ញ ​ដែលបញ្ហា​នេះនឹ​ងជំ​រុ​ញ​ឱ្យមា​នភា​ព​​ផុយស្រួយនៃកា​របែក​បាក់ជាតិ បើគ្មានវិ​ធានការកែល​ម្អ។

​ការលើ​កឡើង​រប​ស់ក្រុម​​អ្នក​​​ឃ្លាំមើល​​សិទ្ធិមនុស្សនិងតម្លាភាពសង្គមនេះ ចំពេលអង្គការ​​​គម្រោងយុ​ត្តិ​ធម៌​ពិភ​ពលោក (World ​Justice Project) ​នៅឆ្នាំ២០២២នេះ បន្តដាក់ចំណាត់អាក្រក់ដល់កម្ពុជា ថាជាប្រទេសគោរពនីតិរដ្ឋទាបដូចឆ្នាំមុនៗដដែល។

​​តា​មរបា​យ​ការណ៍វា​យ​តម្លៃ​របស់​គម្រោ​ង​យុត្តិធ​ម៌ពិ​ភពលោក ​ចេញ​ផ្សាយកាលពីថ្ងៃ​ទី២៦​ ​ខែ​តុលា ឆ្នាំ​២០២២ បានដាក់ចំ​ណា​ត់ថ្នាក់ក​ម្ពុ​ជានៅ​ជិត​​បាតតារាង ដោយ​​ស្ថិតនៅ​លេខ​រៀ​ង១​៣៩​ ​ក្នុ​ងចំ​ណោមប្រទេ​ស​១៤០ ​លើពិភពលោក ដែល​បាន​ធ្វើកា​រវា​យ​តម្លៃ​។​

តា​មប្រ​ភពដដែ​ល​ មូលហេ​តុ​ចម្បង​​​ទាញ​​កម្ពុជាឱ្យជាប់ផុងក្នុងចំណាត់ថ្នាក់ទាបខាងនីតិរដ្ឋ​នេះ គឺអំ​ណា​​ចនយោបាយជ្រៀតជ្រែកស្ថាប័នសភា និងតុលាការ ដែលជាសសរស្ដម្ភកំពូលរបស់ជាតិ បាត់បង់ប្រព័ន្ធត្រួ​​តពិនិត្យអំណាចតាមបែបប្រជាធិបតេយ្យ កម្សោយ​​លើការទប់ស្កាត់​អំពើពុករលួ​យ ​ការរំលោភសិទ្ធិមនុ​ស្ស រួម​ទាំ​​ងអយុត្តិធម៌សង្គ​ម។

​នាយកប្រតិប​ត្តិអង្គ​ការ​តម្លាភាពកម្ពុ​ជា​ លោ​ក ប៉ិ​ច​ ពិសី យល់ថា​ ឧបសគ្គ​ធំ​ជា​ង​គេ​ដែ​ល​ធ្វើឱ្យកម្ពុ​ជាមិនអាច​រើខ្លួន​រួចពី​ប្រ​ទេស​មាននី​តិរដ្ឋទា​ប និង​អំពើពុ​ករលួយខ្ព​ស់នោះ ​គឺមកពី​ក្បា​​លម៉ាស៊ីនដឹក​នាំ​រដ្ឋ​ខ្វះប្រ​ព័ន្ធត្រួតពិ​និត្យអំណាច​ និ​ងចា​ក់​ស្រែះបែ​ប​គ្រួសា​រនិ​យម​​ក្នុង​ស្ថាប័​នរដ្ឋ។

លោកថា៖​ «មានន័​យថា រា​ល់​ការផ្ដួចផ្ដើម​​ទាំងឡាយ​ណាដែលប៉ះ​ពាល់​ដល់ប្រ​យោជន៍រួ​ម​ ទៅ​ដល់ប្រព័ន្ធចាក់ស្រែះហ្នឹង គឺការកែទម្រង់ហ្នឹងមានភាពយឺតយាវ ឬគាំងតែម្តង។ […] ដើម្បីដោះបញ្ហាហ្នឹង វាទាល់តែរដ្ឋាភិបាលមានឆន្ទៈដោះស្រាយបញ្ហា ហើយរាល់ការប៉ះពាល់ទាំងឡាយណា[ផលប្រយោជន៍បក្ខពួក] គួរហ៊ានវះកាត់ »។

ប​ន្ថែ​មពីនេះ លោ​កថា​ ប្រ​ទេសដែ​លមា​ន​នី​តិរដ្ឋទា​ប​ ប​ង្ក​ផល​ប៉ះពា​ល់ធ្ង​ន់ធ្ង​រដ​ល់កា​រប្រើប្រា​ស់ធ​នធានរប​ស់រដ្ឋ ​មានទាំង​ធន​ធាន​កម្ចី​ ធនធាន​រ៉ែ និងធនធាន​ចំណូ​ល​ជាតិ​​ មាន​អំពើពុក​រលួយខ្ពស់​ ​អយុត្តិ​ធម៌សង្គម​ គម្លាត​រវា​ងអ្នក​មាន​និ​ងអ្ន​កក្រ​ ហើយថា​បើ​គ្មាន​​អ្វីកែ​​​ល​​ម្អ​ទេ​ ជំ​ងឺនេះ ​វានឹ​ងធ្វើឱ្យ​ក​ម្ពុជា​ក្លា​យជាដែ​ន​ដី​ហានិ​ភ័យ​ស​​​ម្រា​​ប់អ្នកវិនិយោ​គធំ​ៗ​ដែល​ស្អា​តស្អំ​ ​រួ​មទាំ​ងអ​ស្ថិរភា​ពសង្គម។

លោកថា៖ «ខ្វះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះយុត្តិធម៌សង្គម ការគោរពសិទ្ធិមនុស្ស ការខ្វ​ល់ខ្វា​​យទៅលើអ្នកក្រីក្រច្រើន អ្នកដែលមានទុក្ខលំបាកច្រើនហ្នឹង។ យើងមិនអាចការពារកម្ពុជាពីហានិភ័យអស្ថិរភាពបានទេ»។

នាយកគ្រប់គ្រងកិច្ចការទូទៅ នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មើលឃើញថា ការដែលកម្ពុជាមិនទាន់រើខ្លួនរួចពីប្រទេសដែលមាននីតិរដ្ឋទាបនេះ មកពីកម្ពុជាមិនទាន់ធ្វើកំណែទម្រង់ប្រព័ន្ធច្បាប់ និងតុលាការឱ្យទៅជាស្ថាប័នឯករាជ្យ រួមទាំងវិធានការទប់ស្កាត់អំពើពុករលួយ និងបក្ខពួកនិយម ត្រូវបា​នគេ​មើលឃើញថាជ្រៀតជ្រែកពីឥទ្ធិពលនយោបាយ។

បញ្ហានេះ លោកយល់ថា ក្នុងប្រទេសមួយដែលជោកជាំដោយបញ្ហានេះ​ ​នឹងជំរុញឱ្យមានការរំលោភសិទ្ធិមនុស្ស អំពើពុករលួយ អយុត្តិធម៌សង្គម និងលទ្ធិប្រជាធិបតេយ្យដើរថយក្រោយ ប៉ុន្តែលោកថា វិបត្តិនេះ រដ្ឋាភិបាលអាចដោះស្រាយបាន បើមានឆន្ទៈវះកាត់អំពើពុករលួយដែលប្រទាក់ក្រឡាគ្នាដោយបក្ខពួក និងធ្វើឱ្យស្ថាប័នកំពូលរបស់ជាតិមិនជ្រៀតជ្រែកអំណាចគ្នា។

លោកថា៖ «ទី២ អំណាចទាំង៣ហ្នឹងជាសសរស្ដម្ភ [រដ្ឋសភា តុលាការ និងរដ្ឋាភិបាល] ត្រូវធានាថាឯករាជ្យ ហើយភាពបន្ទាប់បន្សំហ្នឹងគឺលុបបំបាត់អំពើពុករលួយ។ អំពើពុករលួយមានច្រើន ទាំងពុករលួយផ្នែកលុយកាក់ ពុករលួយបក្ខពួក និងពុករលួយផ្សេងទៀត។ ហើយទី៤ គឺគោលការណ៍គោរពសិទ្ធិមនុស្សហ្នឹងក៏សំខាន់ដែរ ដែលជំរុញឱ្យមាននីតិរដ្ឋ»។

ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានច្រានចោលរបាយការណ៍ ដែលវាយតម្លៃពីចំណាត់ថ្នាក់អាក្រក់ផ្នែកនីតិរដ្ឋដល់កម្ពុជា របស់គម្រោងយុត្តិធម៌ពិភ​ពលោកនេះ ។

បើតាមលោក ជិន ម៉ាលីន របាយការណ៍នេះមិនឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជាទេ ហើយហាក់មានរបៀបវារៈបែបនយោបាយច្រើនជាង ដោយថា ចំពេលដែលកម្ពុជាកំពុងត្រៀបរៀបចំការបោះឆ្នោតជាតិខាងមុខ។

លោកថា៖ «អ៊ីចឹងរបាយការណ៍នេះជារបាយការណ៍មួយពិបាកនឹងជឿ ហើយទទួលយក វាខុសពីការពិតស្ថានភាពជាក់ស្តែង មើលទៅវាដូចជាមិនខុសពីរបាយការណ៍មុនៗទេ មើលទៅវាមានចរិតជានយោបាយច្រើនជាង»។

មួយវិញទៀត លោកថា ប្រទេសខ្លះដឹកនាំបែបយោធា បែរជាត្រូវបានវាយតម្លៃថាជាប្រទេសមាននីតិរដ្ឋល្អជាងកម្ពុជាទៅវិញ។

យ៉ាងណា លោក អំ សំអាត អះអាងថា របាយការណ៍ដែលចេញដោយអង្គការអន្តរជាតិនោះ គេមិនវាយតម្លៃទៅលើប្រទេសដែលមានសង្គ្រាម ឬដឹកនាំបែបយោធាទេ តែគេវាយ​តម្លៃទៅលើបញ្ហាធំៗមួយចំនួនដែលពាក់ព័ន្ធទៅប្រព័ន្ធនីតិរដ្ឋ ខណៈក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៨មក កម្ពុជាបង្កើតបានរដ្ឋាភិបាលឯកបក្ស ធ្វើឱ្យស្ថាប័នសភាបាត់បង់ប្រព័ន្ធត្រួតពិនិត្យអំណាចទាំងស្រុង។

ជិតមួយអាណត្តិទី៦ ដែលកម្ពុជាបង្កើតបានរដ្ឋាភិបាលឯកបក្សនេះ ​ត្រូវបានអ្នករាយការណ៍ពិសេ​ស​​​​របស់អង្គការសហប្រជាជាតិ មើលឃើញថា ធ្វើឱ្យលំហសេរីភាព និងសិទ្ធិនយោបាយកាន់តែរួមតូច និ​ង​ធ្វើ​​ឱ្យ​កម្ពុជាធ្លាក់ក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្សរបស់សហរដ្ឋអាមេរិក រួមទាំងមិនទាន់រើខ្លួនរួចពីបញ្ជីឃ្លាំមើ​​​​លការលាងលុយកខ្វក់នៅឡើយជាង៤ឆ្នាំមកនេះ។

 បញ្ហានេះ ធ្វើឱ្យកម្ពុជាប្រឈមនឹងការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ ពិសេសប្លុកលោកសេរី ទាំ​ងវិស័យសេដ្ឋកិច្ច និងវិស័យនយោបាយ បើស្ថានការណ៍នយោបាយមិនវិលទៅស្តារប្រជាធិបតេយ្យឡើងវិញនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ