ចំនួន​អ្នក​ស្លាប់​ដោយ​ការបាក់ស្ពាន​នៅឥណ្ឌា ​កើន​ឡើង​ដល់​១៣៤នាក់ ខណៈ​ប្រតិបត្តិការ​ស្វែងរក​អ្នកបាត់ខ្លួន​កំពុង​បន្ត

អ្នក​ជួយ​សង្គ្រោះ​ស្វែងរក​អ្នក​នៅ​រស់រាន្តមានជីវិត ​បន្ទាប់​ពី​ស្ពាន​មួយ​បាន​បាក់ នៅ​ក្នុង​ក្រុង Morbi ក្នុង​រដ្ឋ Gujarat ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ —– Rescuers search for survivors after a suspension bridge collapsed in Morbi town in the western state of Gujarat, India, October 31, 2022. REUTERS/Stringer NO RESALES. NO ARCHIVES. TPX IMAGES OF THE DAY

ចំនួន​អ្នក​ស្លាប់​ដោយសារការបាក់ស្ពា​ន​នៅរដ្ឋហ្គូចារ៉ាត់ (Gujarat) ក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់ ១៣៤នាក់។ នេះបើតាម​មន្ត្រីរដ្ឋាភិបាល​ក្នុងតំបន់​បានប្រាប់ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទនេះ។

ស្ពានថ្មើរជើងឆ្លងកាត់ទន្លេម៉ាឈូ (Machhu) ក្នុងទីក្រុងម៉ប៊ី (Morbi) មានមនុស្សជាច្រើន ទៅលេងក្នុងពិធីបុណ្យ Diwali និង​បុណ្យ Chhath Puja នៅពេលដែលវាបាក់កាលពីថ្ងៃអាទិត្យ ដែល​ធ្វើឱ្យមនុស្សជាច្រើនអ្នកធ្លាក់ចូលទៅក្នុងទន្លេ។

មន្ត្រីជាន់ខ្ពស់ឥណ្ឌា លោក NK Muchhar បាននិយាយថា៖ «ចំនួនអ្នកស្លាប់​នៅក្នុងឧបទ្ទវហេតុបាក់ស្ពាន​ បានកើនឡើងដល់ ១៣៤នាក់។ ប្រតិបត្តិការ​ស្វែងរក និងជួយសង្គ្រោះកំពុងបន្ត»។  

លោកបន្ថែមថា ចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត ខណៈកងកម្លាំងប្រដាប់អាវុធ រួមជាមួយនឹងក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយ និងសង្គ្រោះ​បន្ទាន់ជាតិ​មកពីស្រុកនៅក្បែរនោះ ត្រូវបានដាក់ពង្រាយ ដើម្បីរុករកអ្នកបាត់ខ្លួន និងជួយក្នុងប្រតិបត្តិការជួយសង្គ្រោះ។

អាជ្ញាធរ បាននិយាយថា មនុស្សជាង ៤០០នាក់ បាន​នៅ​លើ​ស្ពាន​នេះ​នៅ​ពេល​ដែលវា​បាក់។ ស្ពាននេះបានទាក់ទាញភ្ញៀវទេសចរ​ជាច្រើន​ឱ្យ​មក​លេងក្នុងពិធីបុណ្យ Diwali និងពិធីបុណ្យ Chhath Puja។

ក្រុមការងារមួយត្រូវបានចាត់តាំងឱ្យធ្វើការស៊ើបអង្កេតលើគ្រោះមហន្តរាយនេះ។

គួរបញ្ជាក់ថា ស្ពានដែលបានបាក់នេះមានប្រវែង ២៣០ម៉ែត្រ ត្រូវបានសាងសង់ក្នុងសម័យអាណានិគមអង់គ្លេស​​ ក្នុងសតវត្សរ៍ទី១៩។ ស្ពាននេះត្រូវបានបិទដើម្បីជួសជុលរយៈពេល៦ខែ និងត្រូវបានបើកដំណើរការឡើងវិញកាលពីប៉ុន្មានថ្ងៃមុននេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ