មនុស្ស​១១នាក់​បាន​ស្លាប់​នៅក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​នៅ​ឯ​ទីកន្លែង​ប្រគុំ​តន្រ្តី​មួយ​ក្នុង​ប្រទេស​កុងហ្គោ

ទស្សនិកជនជាច្រើនសិបនាក់ បានមក​ដល់ កីឡដ្ឋាន Martyrs ក្នុង​ទីក្រុង Kinshasa សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ​ដើម្បី​ចូល​រួម​ការ​ប្រគំ​តន្ត្រី​របស់​តារា​ចម្រៀង​កុងហ្គោ Fally Ipupa កាលពីថ្ងៃ​ទី២៩ ខែ​តុលា ឆ្នាំ២០២២។ (REUTERS/Justin Makangara) —–People arrive to attend the concert of the Congolese singer Fally Ipupa, at the Martyrs stadium in Kinshasa, Democratic Republic of Congo October 29, 2022. REUTERS/Justin Makangara

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ របស់​សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានឱ្យ​ដឹង​ថា មនុស្សចំនួន១១នាក់ បានស្លាប់ នៅក្នុងព្រឹត្តិការណ៍រត់ជាន់គ្នា​នៅឯកន្លែងប្រគុំតន្ត្រីមួយ ដែលមានមនុស្សច្រើន និង​ដែល​មាន​វត្តមានរ​បស់​សិល្បករជនជាតិអាហ្វ្រិកដ៏ល្បីម្នាក់​ គឺ​ ហ្វាលី ពូប៉ា (Fally Ipupa) នៅកីឡដ្ឋាន ដ៏ធំបំផុតក្នុងរដ្ឋធានីនៃប្រទេសកុងហ្គោ។ នេះបើយោងតាមការចេញផ្សាយ​របស់ ​ទីភ្នាក់​ងារ​ព័ត៌​មាន Al Jazeera នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកុងហ្គោ លោក ដានីញ៉ែល អាសេឡូ​ អូគីតូ (Daniel Aselo Okito) បានស្តីបន្ទោសអ្នករៀបចំកម្មវិធី ដោយនិយាយថា ការប្រគុំតន្ត្រីនៅកីឡដ្ឋានម៉ាទីស៍ (Martyrs) នៅទីក្រុងឃីនសាសា (Kinshasa) «មនុស្ស​ចូលរួមលើសចំនួនកំណត់»។

អ្នករាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅទីតាំងប្រគុំតន្ត្រី បានឱ្យដឹង​ថា មនុស្សចូល​រួម​លើស​ចំនួនកំណត់ គឺមានចំនួនរហូតដល់ ៨០ ០០០នាក់ ហើយហ្វូងមនុស្សនាំគ្នាប្រជ្រៀតចូលទៅរកកន្លែង VIP។​

លោក Daniel Aselo Okito បានប្រាប់អ្នករាយការណ៍ព័ត៌មាន នៅឯកីឡដ្ឋានដោយផ្ញើសាររំលែកទុក្ខដល់សាច់ញាតិនៃជនរងគ្រោះថា៖ «មនុស្សចំនួន១១នាក់បានស្លាប់[…] រួម​ទាំង​នគរបាល​ ២នាក់ផងដែរ»។

លោក Daniel Aselo Okito បន្ថែមថា៖ អ្នករៀបចំកម្មវិធី «នឹងត្រូវផ្ទន្ទាទោស»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ