វិភាគ៖ តើចាំបាច់អ្វីត្រូវមានគណបក្សប្រឆាំងក្នុងប្រព័ន្ធដឹកនាំរដ្ឋបែបប្រជាធិបតេយ្យ?

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកដៃគាំទ្រការសម្រេចមួយក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី៦ រៀបចំដោយរដ្ឋសភា លើរបៀបវារៈចំនួន៥ ក្នុងនោះក៏លើកឡើងអំពី «ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម នូវមាត្រាចំនួន៨» នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ National Assembly Of Cambodia)

ជិត៥ឆ្នាំ ដែលរដ្ឋសភាអាណត្តិទី៦ បាត់បង់តុល្យភាពអំណាចទាំងស្រុងក្នុងការតាមដានការអនុវត្តច្បាប់ ក្រោ​​​​​យគ​ណ​បក្សប្រឆាំ​ងត្រូវបានរំលាយចេញពីសង្វៀននយោបាយ ហើយបទឧក្រិ​ដ្ឋ រួមទាំងបទល្មើសបំផ្លាញធ​ន​ធានធម្មជាតិ សំណុំរឿងបង្ខាំងមនុស្ស ចាប់ជំរិត គ្រឿងញៀន​ ការរឹតត្បិតសេរីភាពបញ្ចេញមតិ និងការជួបជុំជាដើមនោះ ត្រូវបា​​ន​​គេរកឃើញថាកើតឡើងលើទឹកដីកម្ពុជាកាន់តែច្រើន​ ដែលការណ៍នេះបង្កើតជាការចោទសួរជុំវិញទំ​នួល​ខុសត្រូវរ​បស់​​​រដ្ឋា​ភិបា​​លចំពោះមុខម្ចាស់ឆ្នោតនិងរដ្ឋធម្មនុញ្ញ។

​ថ្មីៗនេះ រ​ដ្ឋមន្ត្រីក្រ​សួងម​ហា​ផ្ទៃ លោ​ក​ ស​ ខេង​ បាន​សម្អាងពី​ការរកឃើ​ញបទ​ឧក្រិ​ដ្ឋ​ជាច្រើន​លើទឹកដីក​ម្ពុជា​ ដូ​ចជា បទឧក្រិ​​ដ្ឋជួញ​ដូ​​រ​​ម​នុស្សឆ្លងដែន​ ជួញដូ​រអាវុធ គ្រឿងញៀ​ន អំពើឆបោ​ក និងចាប់ជំរិតតាមប្រព័ន្ធអនឡាញ ដែលលោកថា កម្ពុជាបានក្លាយជាប្រទេសរងគ្រោះ។

ក្រោយមក បញ្ហាទាំងនេះ រដ្ឋាភិបាលប្រកាសបើកយុទ្ធនាការបង្ក្រាបល្បែងស៊ីសងទូទាំងប្រទេស ដើម្បីទប់ស្កាត់បទល្មើស​ថ្មីៗលើដែនដីកម្ពុជាមិនធ្លាប់កើតមានទាំងនោះ។

ជាការកត់សម្គាល់ ការទម្លាយព័ត៌មាននេះ ក្រោយពីស​ហរដ្ឋអាមេរិក​ទម្លាក់ចំណា​​ត់ថ្នាក់កម្ពុជាទៅក្នុងបញ្ជីខ្មៅនៃអំពើជួញ​​​​ដូរមនុស្ស ខណៈកម្ពុជាមិនទាន់រើខ្លួនរួចពីប​ញ្ជីប្រផេះ ឬប្រទេសតាមដានការលា​ង​លុយកខ្វក់រយៈពេល៤ឆ្នាំ ពីក្រុមហិរញ្ញវត្ថុអន្តរជាតិនៅឡើយ។

បន្ថែមពីនេះ កម្ពុជាក៏ត្រូវបានអង្គការតម្លាភាពអន្តរជាតិ វាយតម្លៃថា មានអំពើពុករលួយខ្ពស់ ខណៈគ​ម្រោ​ង​យុ​ត្តិធម៌ពិភពលោក (World Justice Project) បន្តដាក់ចំណាត់ថ្នាក់អាក្រក់ដល់កម្ពុជា ជាប្រទេសគោរពនីតិរដ្ឋទាប ដោ​យឈរនៅលេខរៀងទី១៣៩ ក្នុងចំណោមប្រទេស១៤០លើពិភពលោកដែលបានធ្វើការវាយតម្លៃ។

​​បញ្ហាដាច់ដោយឡែកពីនេះ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាយជាសា​ធារណៈពីការរកឃើញបទល្មើសទ្រង់ទ្រាយធំ ជុំវិញការទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកជុំវិញបឹងទន្លសាប រាប់ម៉ឺនហិកតា ព្រមទាំងថ្លែ​ងចំឈ្មោះអតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួ​រ ច័ន្ទ​ឌឿ​ន ​ថាគាត់ជាប់ពាក់ព័ន្ធនឹងបទល្មើសនេះ លើផ្ទៃដី​​ទំហំជាង២ ០០០ហិកតា ។

ស្ថា​បនិ​កអង្គកា​រអភិវឌ្ឍន៍ផ្ន​ត់​គំនិ​ត លោ​ក​ សេក សុជា​តិ លើកឡើ​ងថា គ​ណបក្ស​ប្រឆាំង​ ជាតួអ​ង្គសំខាន់មួយក្នុងក្បាលម៉ាស៊ីនដឹកនាំរដ្ឋ ព្រោះជាតួអង្គតម្រង់ទិសបក្សកាន់អំណាច ឱ្យដើរលើគន្លងច្បាប់ ជំរុញតម្លាភាពសង្គម។

ប៉ុន្តែលោកថា ការផាត់ចោលគណបក្សប្រឆាំងចេញពីសង្វៀននយោបាយជិត៥ឆ្នាំមកនេះ កម្ពុជាត្រូវបានឧក្រិដ្ឋជនប្រើប្រាស់ធ្វើជាដែនដីប្រតិបត្តិការបទឧក្រិដ្ឋច្រើនទម្រង់ រួមទាំងបទចាប់ជំរិតតាមប្រព័ន្ធអនឡាយ និងជួញដូរមនុស្ស និងជាប់ចំណាត់ថ្នាក់អាក្រក់ពីអំពើពុករលួយ រួមទាំងអយុត្តិធម៌សង្គម។

លោកថា បញ្ហាសិទ្ធិមនុស្សវិញ កម្ពុជាកំពុងរងការរិះគន់លើឆាកអន្តរជាតិ ដែលការណ៍នេះ រដ្ឋាភិបាលគួរពិចារណាកែលម្អ ដើម្បីស្តារមុខមាត់កម្ពុជា និងបញ្ហាផ្ទៃក្នុងជាតិ​។

លោកថា«យើងឃើញហើយ ដោយសារតែសង្គមយើងមិនមានគណបក្សប្រឆាំងហ្នឹងហើយ ទើបធ្វើឱ្យថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលមួយចំនួន គាត់មានឱកាសប្រើប្រាស់ផលប្រយោជន៍រួម ផលប្រយោជន៍ជាតិមកធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈធ្វើអនុបយោគដែលមានច្បាប់ការពារអីជាដើម ដូចជា តំបន់បឹងតាមោក ភ្នំតាម៉ៅ និងសៀមរាបអីជាដើម»

លោកគិតថា បើគ្មានអ្វីកែលម្អទេ បញ្ហានេះ វានឹងបង្កឱ្យមានបញ្ហាធំពីរនៅពេលខាងមុខ គឺកម្ពុជាអាចនឹងត្រូវបានប្លុកលោកសេរីកាត់ផ្តាច់ទំនាក់ទំនងខាងពាណិជ្ជកម្ម និងបញ្ហាសង្គមមិនចេះចប់ បើរដ្ឋាភិបាលបរាជ័យពង្រឹងនីតិរដ្ឋ។

ជ្រុងមួយទៀតនៃបញ្ហា ៣១ឆ្នាំក្រោយពីកម្ពុជាប្តូររបបដឹកនាំពីរបបកុម្មុយនីស្ត មកអនុវត្តរបបប្រជាធិបតេយ្យ តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សិ​​ទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវ​ភា​​​ព​ន​យោបា​យដែលការ​ពា​រដោយរដ្ឋធម្មនុញ្ញ នៅតែរង​ការគំរាមកំហែងទៅលើអ្នកមាននិន្នាការផ្ទុយនឹងបក្សកាន់អំណាច។

ករណីនេះ មានជាង៣០ករណីហើយ ដែលជនមិនស្គាល់មុនបានលបវាយអតីតសកម្មជនបក្សប្រឆំាង ឱ្យរងរបួស ពិសេសផ្នែកក្បាល ចាប់តាំងពីចុងឆ្នាំ២០១៧ ក្រោយបក្សប្រឆាំងត្រូវបា​ន​រំលាយពីសង្វៀននយោបាយ តែមកដល់ពេលនេះ គ្មានជនដៃដល់ណាម្នាក់ត្រូវបាននាំខ្លួនយកមកផ្តន្ទាទោសទេ។

និន្នាការនយោបាយនេះធ្វើឱ្យក្រុមអ្នកមានជម្លោះដីធ្លី សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន រួមទាំងក្រុមអង្គការសង្គមស៊ីវិលខ្លះ ត្រូវបានរដ្ឋាភិបាលកំណត់មុខសញ្ញាជាក្រុមបដិវត្តពណ៌ ចង់ផ្តួលរំលំរដ្ឋាភិបាល ឬបម្រើឱ្យនិន្នាការគណបក្សប្រឆាំង ជាដើម ដែលការណ៍នេះជាដើមចមជំរុញឱ្យមានហានិភ័យជាតិផងដែរ។

នាយកប្រតិបត្តិ​​សម្ព័ន្ធគ​ណនេ​យ្យភាព​​សង្គម​កម្ពុ​ជា ​លោ​ក​ ស​ន​ ​ជ័យ លើក​ឡើ​ងថា ​ប្រព័​ន្ធន​យោ​បាយ​កម្ពុ​ជាដែល​កំណត់ដោយ​រដ្ឋធ​ម្មនុ​ញ្ញ ចាំ​បាច់ត្រូវមាន​ពហុ​បក្ស​ ​ហើយ​សង្វៀនប្រកួតន​យោបា​យ​ត្រូវ​សេរី​ ត្រឹ​មត្រូវ និ​ងយុ​ត្តិធម៌។

ក្នុងន័យនេះ លោក​ពន្យល់ថា​ គោលន​យោបាយនៅ​ថ្នាក់មូលដ្ឋា​ន ស្ដីអំ​ពីវិ​ម​ជ្ឈ​កា​រ​ ​និ​ង​ស​ហ​វិ​ម​ជ្ឈការ ​រួមទាំងយ​ន្តការ​​អនុវត្តអភិបាលកិច្ចល្អ គេតម្រូវឱ្យមានពហុបក្ស រួមទាំងតួអង្គសង្គមស៊ីវិលដែលសកម្ម និងសំឡេងទាមទារនៅមូលដ្ឋាន ស្របនឹងស្មារតីរដ្ឋធម្មនុញ្ញ។ លោកថា បញ្ហានេះ អាជ្ញាធរគួរតែបង្កបរិយាកាសអំណោយផលដល់សំឡេងទាមទារ មិនគួរមានការចោទប្រកាន់ផ្លូវច្បាប់លើសំឡេងទាមទារនោះទេ។

លោកយល់ថា បើបញ្ហានេះមិនត្រូវបានកែលម្អទេ វានឹងជំរុញឱ្យមានការរំលោភអំណាចកាន់តែធ្ងន់ធ្ងរក្រោមដំបូលរដ្ឋធម្មនុញ្ញ។

លោកថា«គោលការណ៍អភិបាលកិច្ចល្អ គឺមិនមាននរណាម្នាក់ត្រូវបានបំភ្លេច ហើយគ្មាននរណាម្នាក់ត្រូវបានរើសអើង ហើយមានន័យថា ក្រុមប្រឹក្សាដែលជាប់ឆ្នោតត្រូវដោះស្រាយបញ្ហាតម្រូវការរបស់ប្រជាពលរដ្ឋ នេះជាផ្នែកមួយនៃទំនាក់ទំនងរវាងតុល្យភាពនៃអំណាចទៅនឹងគោលការណ៍ដែលកំពុងអនុវត្តនៅពេលបច្ចុប្បន្ន។ ហើយនៅពេលអតុល្យភាពអំណាចនេះនៅមានរយៈពេលយូរ វានឹងអាចកើតឡើងនូវការរំលោភអំណាចចាប់ពីថ្នាក់មូលដ្ឋានឡើង»

ដូចគ្នានេះដែរ នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា ជាគោលការ​ណ៍ច្បាប់ កម្ពុជាបានធានានូវលំហនយោបាយបែបចម្រុះបក្ស ដែលការណ៍នេះ វត្តមានគណបក្សប្រឆាំងលើសង្វៀននយោបាយជាការឆ្លើយតបទៅនឹងស្មារតីរដ្ឋធម្មនុញ្ញ។

ដោ​​យឡែក លោកស្រីថា បើគេមើលពីគោលការណ៍អភិបាលកិច្ច បក្សជំទាស់នេះហើយជួយជំរុញអ​ភិបាល​កិច្ចល្អនៅក្នុងសង្គម។

ដោយឡែកពីនេះ ចំពោះយន្តការដឹកនាំប្រទេស រដ្ឋាភិបាលជាអ្នកតាក់តែងគោលនយោបាយ តែបក្សជំទា​ស់ជាអ្ន​ក​​ចូលរួមធានាថា រាល់ការតាក់តែងច្បាប់ទាំងឡាយ គឺបានអនុលោមទៅតាមគោលការណ៍នីតិរដ្ឋនិងគោ​​ល​ការណ៍សិ​ទ្ធិមនុស្ស និងច្បាប់សកលនានាដែលកម្ពុជាទទួលស្គាល់ ដើម្បីធានាតម្លាភាពសង្គម និងការទទួលខុសត្រូវចំពោះមុខម្ចាស់ឆ្នោត។

លោកស្រីថា«ការដែលមានចម្រុះបក្សនេះ វាជួយ! ប្រសិនបើគណបក្សជំទាស់មាននៅក្នុងរដ្ឋសភាហ្នឹងក៏ជួយដល់ការតាក់តែងច្បាប់ ហើយអាចមានឱកាសក្នុងការដេញដោលដល់ការបំពេញភារកិច្ចរបស់រដ្ឋាភិបាល ព្រោះយើងដឹងហើយថា តួនាទីតំណាងរាស្ត្រ គឺអាចមានសិទ្ធិ គឺអាចកោះហៅមន្ត្រីដែលទទួលបន្ទុកតាមផ្នែកនីមួយៗហ្នឹងមកឆ្លើយតបទៅនឹងចម្ងល់ និងបញ្ហាដែលបានកើតឡើងក្នុងសង្គម»

ប៉ុន្តែផ្ទុយទៅវិញ លោកស្រីយល់ថា នៅពេលដែលគណបក្សមួយក្តោបក្តាប់ស្ថាប័នរដ្ឋទាំងមូល ​យ​​ន្តការសួរដេ​ញដោលដើម្បីជំរុញការទទួលខុសត្រូវសង្គមនឹងមិនកើតឡើងទេ ហើយប្រព័ន្ធនេះនឹងជំរុញការធ្លាក់ចុះទំនួលខុសត្រូវសង្គមពីសំណាក់អាជ្ញាធររដ្ឋ។

ប៉ុន្តែយ៉ាងណា លោកស្រីចង់ឃើញរបត់នយោបាយនៅកម្ពុជាលុបបំបាត់ហិង្សាខាងនយោបាយ ដូចដែលបានកើ​តឡើងលើសកម្មជននយោបាយគណបក្សប្រឆាំង ហើយងាកមកគោរពរដ្ឋធម្មនុញ្ញ ធានាឱ្យមានលំ​ហចម្រុះបក្ស លុបបំបាត់បាននូវវប្បធម៌គុំកួន ដើម្បីបញ្ចៀសហានិភ័យក្នុងសង្គមខ្មែរ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ