តើ​យុវជន​ត្រូវ​ត្រៀម​ខ្លួន​អ្វី​ខ្លះ​ដើម្បី​ចូល​រួម​ក្នុង​ឆាក​នយោបាយ​?

(កណ្ដាល) លោក គង់ រ៉ៃយ៉ា បេក្ខភាពគណបក្សភ្លើងទៀនឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។ (រួន រី)

អ្នកនយោបាយជំនាន់ថ្មី ដែលជាយុវជនមកពីគណបក្សក្រៅរដ្ឋាភិបាល និងអ្នកវិភាគសង្គមមើល​​ឃើ​​ញ​​​​​​​ប្រ​​ហា​ក់​​​ប្រ​​ហែល​​គ្នាថា យុវជនត្រូវមានដើមទុនជាមុនដូចជាលក្ខណៈសម្បត្តិ និងចំណេះដឹងឱ្យគ្រប់គ្រាន់​​មុន​​នឹងប្រឡូកក្នុងឆាកនយោបាយ ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាល​ទី៧ នឹងចូល​​ម​​ក​​ដល់នៅប្រមាណ ៨ខែខាងមុខទៀតនេះ។

ក្រុមការងារគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក មិន ពៅ បានប្រាប់វីអូឌីថា កត្តា​​សំ​​ខា​​ន់​ដែល​​​យុ​វ​ជនត្រូវគិតជាចម្បងមុនចូលឆាកនយោបាយនោះគឺ សមត្ថភាពអប់រំ និងដើរឱ្យទាន់ស្ថាន​​កា​​រ​​ន​​យោ​បាយ។

ក្រុមការងារគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក មិន ពៅ (កាន់មេក្រូ) ឈរថ្លែងទៅកាន់ប្រជាពលរដ្ឋមូលដ្ឋានអំឡុងពេលចុះឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
ក្រុមការងារគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក មិន ពៅ (កាន់មេក្រូ) ឈរថ្លែងទៅកាន់ប្រជាពលរដ្ឋមូលដ្ឋានអំឡុងពេលចុះឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក មិន ពៅ)

លោកបន្តថា៖«ធម្មតាដូចយើងធ្វើស្រែធ្វើស្រូវចឹង គឺត្រូវស្គាល់ភូមិសាស្ត្រ ស្គាល់ដី ស្គាល់អាកាសធាតុ បើយើងស្គាល់តិចក៏វាអត់ល្អដែរ»។

យុវជនរូបនេះបន្ថែមទៀតថា អ្នកដែលទទួលបានព័ត៌មានពេញលេញនៅក្នុងដៃ អំពីរឿងនយោបាយ និង​​​​កា​​រស្ទាបស្ទង់​​ពីតម្រូវការ​របស់ព​​ល​​​​រដ្ឋបានច្បាស់ គឺជាកត្តាជ័យជម្នះដ៏ធំ ដែលយុវជនត្រូវតាមដាន​​ដោយ​​យ​​ក​ចិត្តទុក​​ដា​​ក់។ នេះគឺជា​​បទ​ពិសោ​​ធ​ន៍​​ជាក់​​ស្ដែង​​ដែលលោកបានចូលរួម​​ប្រកួតប្រជែងក្នុងការបោះ​​ឆ្នោត​​ឃុំ​​-​​​​សង្កាត់​​​​​កា​​ល​​​​​​ពីពេលកន្លងទៅថ្មីៗនេះ។

ទន្ទឹមនឹងគ្នានេះដែរ សម្រាប់យុវជន គង់ រ៉ៃយ៉ា ដែលជាសកម្មជនមកពីគណបក្សភ្លើងទាន ឱ្យដឹងថា ដើ​​ម្បី​​​មានភាព​​ជោគ​ជ័យផ្នែកនយោបាយ យុវជនត្រូវតែមានឆន្ទៈខ្ពស់ និងមានបទពិសោធន៍នយោ​​បាយជាក់​ស្ដែ​​ង​​​ក្នុង​​សង្គម​​ពិត​​ប្រាកដ ទើបពួកគេមានគន្លងនយោបាយ ដ៏ត្រឹមត្រូវសម្រាប់​​ដើរនាពេលអនាគត។

លោកបន្តថា៖«ចឹងហើយយុវជនគួរតែប្រឹងប្រែងរៀនសូត្រ ទាំងក្នុងសាលា និងបរិបថខាងក្រៅ ដើម្បីឱ្យពួ​​​​គាត់​​មា​​ន​​​ទាំងចំណេះដឹង និងបទពិសោធន៍ដែលធ្វើឱ្យអាជីពនយោបាយ ឬគោលដៅ​​​នយោបា​​​យពួក​​​គាត់តម្រ​​ង់​​​ទៅ​​ប​​ម្រើ​ផលប្រយោជន៍ប្រទេសជាតិ»។

យុវជនដែលមានវ័យ៣១ ឆ្នាំរូបនេះបានបង្ហើបទៀតថា យុវជនគួរតែចាប់ផ្ដើមចូលរួមជា​បណ្ដើរៗក្នុងសកម្ម​​​ភា​​ព​​នា​​​នា របស់​​អង្គការសង្គមស៊ីវិលជាមុនសិនដើម្បីឱ្យពួកគេមានធនធានចំណេះដឹង មុននឹងសម្រេចចិត្ត​​ចូល​​រួម​​​ជាមួយគណបក្សនយោបាយណាមួយ។ កាលពីចុង​​ខែមិថុនា ឆ្នាំ២០២២ រដ្ឋាភិបាល បានកំណត់យកថ្ងៃទី ២៣ ខែកក្ក​​ដា ឆ្នាំ២០២៣ ជាថ្ងៃបោះ​​ឆ្នោត​​​​​​ជ្រើស​​តាំង​​​តំណា​​ង​​រាស្រ្ត​​ស​​ម្រា​ប់នីតិកាលទី៧។

របាយការណ៍ស្ទង់មតិមួយរបស់អង្គការតម្លាភាពកម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២២ ​​រកឃើញថា យុវជនកម្ពុជាភាគច្រើនមិនចាប់អារម្មណ៍ ឬចាប់អារម្មណ៍តិចតួច​លើ​​កិច្ចកា​រន​យោ​​បា​​​យ​។ ការ​​ស្ទ​​ង់​​​​​មតិដដែលបន្តថា នៅពេលសួរពេលហេតុផលចម្បង ​​​ដែលនាំឱ្យយុវជន​​មិនចាប់​​អារម្ម​​​ណ៍​​​លើន​​យោ​​បាយ យុ​​វ​​ជន ២ ភាគ ៣ក្នុងចំណោមនោះលើកឡើងថា ដោយសារតែពួកគេ​​ខ្វះខា​តចំណេះ​​​ដឹ​​ង​ផ្នែក​​នយោ​​បាយ។

បន្ថែមលើរបាយការណ៍នេះ លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាព​​កម្ពុ​​ជា​​ សម្ដែងការព្រួយបារម្ភ​​លើ​​ភាព​​អសកម្មរបស់យុវជនក្នុងវិស័យនយោបាយ ដែលអាចនាំឱ្យការអភិវឌ្ឍន៍របស់​​ប្រទេស​​កម្ពុ​​ជា មានភាព​​​យឺ​​ត​​​​យ៉ាវ។

ចំណែកលោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាវិញ ទទួលស្គាល់ថា ការខ្វះចំណេះ​​​ដឹង​​ផ្នែក​​នយោបាយពិត​​ជាជំ​​រុញ​​​ឱ្យយុវ​​​ជនឃ្លាតពីវិស័យនយោបាយពិតមែន។ ជាងនេះទៀត ប្រសិនបើយុវជន​​​​​ចង់​​ចូល​​រួម​​​​ក្នុងសកម្មភាពនយោបាយ គឺត្រូវពង្រឹងសមត្ថភាពផ្នែកពលរដ្ឋវិជ្ជាឱ្យបានច្បាស់។ ក្នុងន័យនេះ ពលរដ្ឋវិជ្ជា គឺលោកចង់សំដៅទៅដល់ការយល់ដឹងអំពី អំពីសិទ្ធិ នីតិវិធីច្បាប់ និង​លទ្ធិ​​​ប្រ​​ជា​​ធិបតេយ្យជាដើម ដែលយុវជន​​ត្រូវ​​យកធ្វើជាទុន មុនពេលធ្វើខ្លួនជាអ្នកនយោបាយកម្មមួយរូប។

ក្រុមអង្គការសង្គមស៊ីវិល ធ្លាប់លើកឡើងថា ដើម្បីធានាដល់បរិយាកាសនយោបាយឱ្យមានភាពល្អប្រសើរ មា​​ន​​​​តែរដ្ឋាភិ​​បា​​ល និង​​អ្នក​​នយោបាយទេ គឺជាអ្នកជួយជំរុញឱ្យយុវជន​​មានភាពក្លាហានចូល​​រួមក្នុងសកម្ម​​ភា​​ព​​​​​ន​​យោបាយ។ យុ​​វ​​​​ជនត្រូវបានគេផ្ដល់តម្លៃថាជាក្រុមមនុស្សមានបញ្ញាស្មារតី និងគំនិតឆ្នៃប្រឌិតថ្មីៗ ដែល​​អា​ច​​​​​រុ​​ញឱ្យវិស័យ​​ផ្សេ​​​ង​​​​​​​ៗក្នុងសង្គមរីកចម្រើបានឆាប់រហ័ស៕

អត្ថបទដោយ៖ លោក ឃី ពិសី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ