លោក ពូទីន នឹង​មិន​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល G20 នៅ​ឥណ្ឌូនេស៊ី​ឡើយ

លោក វ្ល៉ាឌីមៀ ពូទីន ស្បថពេលចូលធ្វើជាប្រធានាធិបតីរុស្ស៊ី អំឡុងពេលពិធីសម្ពោធនៅវិមានក្រឹមឡាំង ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨។ (REUTERS)

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Putin) នឹងមិនទៅចូលរួមក្នុងកិច្ចប្រជុំ​នៃ​ក្រុមប្រទេស​មាន​សេដ្ឋកិច្ច​ជឿន​លឿន​ទាំង​២០ (G20) ដែលនឹងធ្វើឡើងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នាសប្ដាហ៍ក្រោយឡើយ។

នេះបើតាមការឱ្យដឹងពីមន្ត្រីរដ្ឋាភិបាលឥណ្ឌូនេស៊ីមួយរូប ដែល​បាន​ប្រាប់ទីភ្នាក់​ងារ​សារព័ត៌​មាន Reuters នៅថ្ងៃព្រហស្បតិ៍នេះ។ ប្រភពដដែលបន្តថា វត្តមានរបស់ប្រធានាធិបតីរុស្ស៊ីនេះ នឹង​ត្រូវជំនួស​ដោយ​រដ្ឋមន្ត្រីការបរទេស លោក Sergei Lavrov វិញ។

កិច្ចប្រជុំកំពូល​ដែល​នឹង​ធ្វើឡើងនៅកោះបាលីនេះ គ្រោងនឹងមានការចូលរួមពីសំណាក់​មេដឹកនាំ​ពិ​ភពលោក​មួយ​ចំនួន ​ដែល​រួមមានប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ខណៈឥណ្ឌូនេស៊ី​ក៏បានអញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) ផងដែរ។

ទោះជាយ៉ាងណា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីសប្តាហ៍មុន ធ្លាប់បានលើកឡើងថា លោកនឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G20 នៅឥណ្ឌូនេស៊ីនេះឡើយ ​ប្រសិនបើមានវត្តមានរបស់លោក វ្លាឌីមៀរ ពូទីន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ