អ្នកឃ្លាំមើល​នៅតែ​បារម្ភ​ពី​លំហ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា ទោះ​មាន​ជំនួប​រវាង​លោក ចូ បៃដិន និង​លោក ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបសម្ដែងការស្វាគមន៍ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅសហរដ្ឋអាមេរិក)។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

​អ្នក​ឃ្លាំមើ​​ល​សង្គមមួ​​យចំ​នួ​ន​បង្ហាញ​​ជា​ទស្ស​​នៈ​ថា ​ផែនការ​​ប​​ន្តវេ​នរ​ប​ស់បក្សកា​ន់​អំណា​ច​គំរាម​​កំហែ​ង​ដល់​​ការ​​ជំរុ​ញ​​​ឱ្យ​​បើក​លំ​​ហប្រជា​ធិ​បតេ​យ្យឡើងវិញ​ ដែលកា​រណ៍​នេះ​នឹង​​ប​​ន្ត​ឱ្យ​​កម្ពុ​ជា​បាត់ឱកាសចាប់យកអំ​ណោយផ​លសេ​​ដ្ឋកិច្ច​ពីប្លុក​លោក​សេ​រី​ បើ​ទោះ​​​​ជា​មាន​ជំនួ​ប​កំពូល​រវា​ង​ប្រ​​ធានាធិបតីសហរដ្ឋ​​អាមេរិ​ក​ លោ​ក​ ​ចូ បៃ​ដិន និ​ងលោក​នាយ​ក​រដ្ឋម​ន្ត្រី ហ៊ុន សែន មេដឹកនាំកម្ពុជា​ក្ដី។​

​សេចក្ដីរា​យការណ៍នានា​​ រួមទាំ​ងសំ​ឡេង​សហ​រដ្ឋអាមេ​រិក​ (VOA​) បាន​រាយ​ការណ៍​​ថា ក្នុង​​​ដំណើរ​មក​​ចូ​​លរួ​ម​កិ​​ច្ច​​ប្រជុំ​កំពូល​​អាស៊ាន​នៅកម្ពុ​ជា ដែលនឹងចាប់ផ្ដើម​ពីថ្ងៃ​ទី​១​០ ដ​ល់ថ្ងៃ​ទី​១​៣ ខែ​​វិច្ឆិកា​​នេះ លោក ចូ បៃដិន នឹង​ជួបដាច់ដោយឡែកជាមួយលោកនាយករដ្ឋ​មន្ត្រី ហ៊ុន​ សែន ជជែកពីបញ្ហាប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស។

សេចក្ដីរាយការណ៍បានដកស្រ​​ង់សម្ដីអ្នក​នាំ​ពា​ក្យក្រ​សួ​ង​កា​រ​បរ​ទេសអា​មេ​រិក​ លោក​ ណេដ ​ប្រាយស៍​ (Ned Pric​e) ​មក​​ចុះផ្សាយ​ថា ​​ការ​ផ្ត​ន្ទាទោ​ស​​ម​នុស្ស​​​ជា​ក្រុម​ ​កាល​​ពី​​​ខែមិ​ថុ​នា​ ប៉ុន្មានខែមុន​នេះ​​​​​​ ថា​​ជា​​​​​អំ​ពើ​​គំ​​រាម​​កំហែ​ង កា​​របំភិត​បំ​ភ័យ ​លើ​​ក្រុម​មេដឹក​នាំ​ប្រឆាំ​ង​។

ប​ញ្ហា​នេះ ​អាមេរិ​​កអំពា​វនាវ​​​ដល់​​​​អា​ជ្ញាធ​រ​​​​កម្ពុ​ជាឱ្យ​​ដោះលែង​​រាល់អ្នកទាំ​ង​​ឡាយ​​ណាដែលត្រូ​​វបាន​​​ឃុំ​ខ្លួន​​ដោយ​​​អ​យុ​ត្តិធ​ម៌ ​រួម​ទាំ​ង​​​កញ្ញា ​សេង ធារី​ ដើម្បី​ការពារ​សេរីភា​ព​​បញ្ចេ​ញ​ម​តិ​ ​កាប្រមូ​លផ្តុំ​ដោយសន្តិវិធី តប​តាម​រដ្ឋធម្ម​នុញ្ញ​​​កម្ពុ​ជា និង​​កាតព្វកិ​ច្ចដែលកម្ពុជា​​​ប្តេជ្ញា​ចិត្ត​ជា​អន្តរជា​តិ ​ស្ដីពីការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

​​បន្ថែមពី​នេះ ស្ថាន​ទូត​អាមេរិក​​​ប្រចាំ​​កម្ពុ​ជា​ ​កាលពី​ថ្ងៃ​ទី​៨ ខែ​វិ​ច្ឆិកា​​នេះ បានលើកឡើងថា ខ្លួន​​សាទរកម្ពុជាជា​​ប្រធាននៃសមាគម​អាស៊ាននៅក្នុងឆ្នាំ​នេះ ដែល​ថាជាឆ្នាំប្រក​ប​ដោ​យប​ញ្ហា​ប្រឈម។​

ស្ថានទូត​អាមេរិក​ថា៖ «យើង​នឹង​បន្តឈ​រ​​នៅជាមួយប្រជាជនកម្ពុជា ក្នុងពេលដែលពួកគេខិតខំធ្វើឱ្យ​​អនាគត​​របស់​គេ​ប្រកប​ទៅ​ដោយ​វិបុល​ភាព ប្រជាធិបតេយ្យ និង​ឯ​ករាជ្យភាព»។

ជុំវិញបញ្ហានេះ ​​អ្នកវិភាគ​នយោបាយវ័​យក្មេង ​កញ្ញា លី ស្រីស្រស់ កត់​សម្គាល់​ថា ការ​ដែល​អាមេរិក​ជំរុញបញ្ហា​ប្រជាធិបតេយ្យនៅកម្ពុជា ​មិន​មែន​ជា​រឿង​ថ្មី​ទេ ដោយ​ថា​កន្លងទៅ មហាអំណាចលោកសេរីនេះក៏បាន​បញ្ជូន​មន្ត្រីជា​ន់​ខ្ពស់មកជួបមេដឹកនាំកម្ពុជាដែរ ដើម្បីជជែកពីបញ្ហានេះ ប៉ុន្តែជាការឆ្លើយតបរបស់រដ្ឋាភិបាលកម្ពុជា មិនមានអ្វីប្រសើរឡើងទេ។

កញ្ញាគូសបញ្ជាក់ថា បើមានជំនួបទល់​មុខរវាងលោក ចូ បៃដិន និងលោក ហ៊ុន សែន មែននោះ ការ​ដោះដូរ​ណាមួយ​ពីអំ​ណោយផលសេដ្ឋកិច្ច ជាថ្នូរនឹងការបើកលំហប្រជាធិបតេយ្យឡើងវិញ ដូចជា ប្រព័ន្ធអនុ​គ្រោះ​ពន្ធ GSP ជាដើម ខណៈប្រព័ន្ធនេះបានផុតកំណត់ចាប់​ពីឆ្នាំ​២០​២០​ម​ក។​

ប៉ុន្តែបើការចរចានោះឈាន​ដល់កា​រ​ដាក់​លក្ខខណ្ឌចាំបាច់ត្រូវផ្ដាច់អំណោយផ​​លសេដ្ឋកិច្ច បើគ្មានវត្តមានឥស្សរជននយោបាយបក្សប្រឆាំងឡើងវិញ សម្រាប់ការប្រកួតបោះឆ្នោតជា​តិឆ្នាំ២០​២​៣នោះ អ្នកវិភាគវ័យក្មេងរូបនេះយល់ថា មេដឹកនាំកម្ពុជានឹងមិនជ្រើសរើសយកផលប្រយោជន៍សេដ្ឋកិច្ចទេ តែនឹងជ្រើ​ស​យក​ផែនការស្នងតំណែង​​បន្តវេន។

កញ្ញា​​ថា៖ «ទោះបីកម្រិតការចរចាយ៉ាងណាក៏ដោយ ការបើកលំហឱ្យឥស្សរជននយោបាយ លោក សម រង្ស៊ី ឬលោក កឹម សុខា ឱ្យទៅចូលនោះ ខ្ញុំគិតថា វាស្ទើរតែមិនអាចសង្ឃឹមទេ​នៅឆ្នាំ២០២៣ ហើយមូលហេតុដូចខ្ញុំបានបញ្ជាក់»។

របត់នយោបាយបែបនេះ កញ្ញាមើលឃើញថា លំហប្រជាធិបតេយ្យនៅតែបន្តស្ថិតក្នុងរូប​ភាពតូចចង្អៀត ដោយ​​សក្តានុពលទាក់ទាញសន្លឹកឆ្នោតរបស់កូនប្រុសនាយករដ្ឋមន្ត្រី ដែលបានប្រកាស​ជា​​​​បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត​​នោះ មិនអាចយកប្រៀបលោក សម រង្ស៊ី និងលោក កឹម សុខា បានទេ។

កញ្ញា លី ស្រីស្រស់​ បន្ថែម​​ថា ជម្រើសនេះនឹងធ្វើឱ្យកម្ពុជាបន្តដើរលើផ្លូវ​បាត់​ឱកាស​ចាប់​យក​អំណោយផល​សេដ្ឋកិច្ច​ពី​ប្លុក​លោក​សេរី​បន្ត​ទៀត ដែល​បញ្ហានេះ វា​បានកើតឡើងច្រើនឆ្នាំមកហើយ។

ស្ថា​ប​និក​អង្គការអភិវឌ្ឍន៍​ផ្នត់​គំនិត លោក សេក សុជាតិ ចាត់ទុកជំនួបកំពូលនេះជា​​ឱកាសសម្រាប់​មេដឹកនាំ​ខ្មែរចាប់​យក​ផលប្រយោជន៍សេដ្ឋកិច្ចពីបណ្ដាប្រទេសលោកសេរី។ ប៉ុន្តែ​លោក​ថា ដោយ​សារផែន​ការ​បន្ត​វេនខ្វះទំនុក​ចិត្ត​ពី​ជ័យជម្នះលើទី​លាន​ប្រកួត​នយោបាយក្រោមប្រព័ន្ធប្រជាធិបតេយ្យពិតប្រាកដនោះ មេដឹកនាំបក្សកាន់អំណាចនឹងបន្តលេងល្បែងនយោបាយតាមទម្រង់ចាស់ ដោយយកចិនធ្វើជាខ្នងបង្អែក​បន្តទៀត។

ទោះជាយ៉ាងណា លោកថា យុទ្ធសាស្ត្រដែលឆ្លាតវ័យ គឺកម្ពុជាត្រូវចាប់យកប្រយោជន៍ទាំងប្លុកលោកសេរី និងប្លុកកុម្មុយនីស្ត។

លោក សេក សុជាតិ ថ្លែង​​ថា៖ «ចំណុចសំខាន់ដែលយើងបារម្ភបំផុតនោះ គឺ​យើង​ដើរ​បញ្ច្រាស​រដ្ឋ​ធម្ម​នុញ្ញ​ ធ្វើ​ឱ្យនីតិរដ្ឋរបស់យើ​ង​កា​ន់តែដុនដាប ដោយ​សារ​តែ​កម្ពុជា​កំពុង​តែ​ឈ្លោះគ្នាផ្ទៃក្នុង ហើយវាជាឱកាស​ជនទុច្ចរិត»។

អ្នក​នាំពាក្យ​គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានច្រានចោលការលើកឡើងនេះ ដោយថា ផែ​ន​ការផ្ទេរអំណាចមិនគំរាមកំហែងដល់លំហប្រជាធិប​តេយ្យទេ បើ​​គ​ណ​​បក្សដែលចូលរួមប្រកួតការបោះឆ្នោត​នោះមិនធ្វើអ្វីខុសច្បាប់។

លោកថា៖ «គណបក្សនយោបាយដែលចង់ចូលរួមការបោះឆ្នោត សុទ្ធតែត្រូវត្រៀមបេក្ខភាពនាយករដ្ឋមន្ត្រី​របស់ខ្លួនដើម្បីចូលរួមការបោះឆ្នោត មាននរណាហាមឃាត់? ដូច្នេះ រឿងបេក្ខភាពឯកឧត្តម ហ៊ុន ម៉ាណែត អាហ្នឹងវាជារឿងផ្ទៃក្នុងរបស់គណបក្សប្រជាជនតើ!»

ជុំវិញ​បញ្ហានេះ​ ប្រធាន​សមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា យល់​ថា ជំនួប​កំពូល​​ជា​មួ​យ​មេដឹកនាំ​មហា​អំណាច​លោក​សេរី ជា​ជំនួប​សំខាន់​បំផុត​សម្រាប់​កម្ពុជា ក្នុង​ការ​បង្ហាញ​ឆន្ទៈ ដើម្បី​ច្បា​ម​យក​​ទាំង​ផល​ប្រយោជន៍សេ​ដ្ឋកិច្ច និង​មុខ​មាត់​កម្ពុជា​លើ​ឆាក​អន្តរ​ជាតិ។

បញ្ហានេះ លោកយល់ថា ជារឿង​​ចាំបាច់ណាស់ដែលមេដឹកនាំខ្មែរចាប់​យក​ផលប្រយោជន៍សេដ្ឋកិច្ច​ តាមរយៈការ​បើកលំហប្រជាធិបតេយ្យ ផ្តល់ជំនឿទុកចិត្តដល់ស​ហ​​​គមន៍អន្តរជាតិ តបតាមស្មារតីរដ្ឋធម្មនុញ្ញ ជាជាង​បក​ស្រាយដើម្បីគេចចេញពីការទទួលខុសត្រូវប្រ​​​យោជន៍បក្ខពួក និងគ្រួសារនិយមនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ