សម្ពន្ធគណបក្សក្រៅរដ្ឋាភិបាលនឹងប្រើជម្រើសថ្មីជំរុញឱ្យកែលម្អប្រព័ន្ធបោះឆ្នោត

អគារទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ស្ថិតនៅតាម វិថី រដ្ឋសភា សង្កាត់​ទន្លេ​បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ (ហ៊ាន រង្សី)

គ​​ណ​​បក្ស​​ក្រៅ​រ​​ដ្ឋាភិ​​បា​ល​ចំ​​នួ​​​ន៤ ​ស​​ម្អា​ង​​​​ថា​ ​​ពួ​​​​​ក​គេ​នឹង​​​​​ស្វែង​​​​រ​​កជួ​​ប​​ម​​​ន្ត្រី​​ស្ថា​​ន​​ទូ​តនានានៃក្រុម​ប្រ​​ទេស​លោ​​ក​​​សេ​រី ​ដើម្បី​​​​​​​​​​​​ជំរុ​ញ​​ឱ្យរ​​ដ្ឋាភិបា​ល​ពិចារណា​​​កែ​​​ល​ម្អ​​ប្រ​​​​​ព័​​ន្ធ​​បោះ​​ឆ្នោត​​​ និ​ងសិទ្ធិ​​នយោបា​យ ​ក្រោ​យពីមិនជោគ​ជ័យ​ក្នុង​ការ​តស៊ូមតិ​ជា​​មួ​យស្ថា​ប័ន​​ជា​​តិ​។ ​

ក្រោយ​ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ ​​​គណ​​បក្សប្រជា​ធិ​បតេយ្យមូល​ដ្ឋាន​ គ​ណបក្ស​ភ្លើង​ទៀ​ន ​គ​ណប​ក្ស​ឆ​ន្ទៈ​ខ្មែរ​ ​និង​​គ​​​ណប​​​ក្ស​​​​​​កែទ​ម្រង់កម្ពុ​ជា បា​នដា​ក់ញ​ត្តិ​រួម​គ្នាទៅគ​ណៈកម្មា​ធិ​ការជា​តិរៀ​​បចំ​កា​របោះឆ្នោ​ត ​(គ.ជ.ប) ​​ក្រ​​​សួ​​​​ង​​​​ម​ហា​ផ្ទៃ​ និងរដ្ឋសភា ​ទាមទារ​ឱ្យធ្វើកំណែ​ទម្រង់ប្រព័ន្ធបោះឆ្នោត និង​លើកកម្ពស់សិទ្ធិនយោបាយ​។

​​ពួ​​កគេ​​ស​ម្អាង​​ថា លទ្ធផលនៃ​ការបោះឆ្នោតនាពេល​ថ្មីៗនេះ ​មិន​ឆ្លុះបញ្ចាំង​​​ឆន្ទៈ​ម្ចាស់​ឆ្នោត​ទេ ដោយ​សារមាន​ភាព​មិនប្រក្រតីជាច្រើ​ន និងមានការយាយីពីអាជ្ញាធរមូលដ្ឋាន​​ទៅលើបេក្ខភាពឈរឈ្មោះបោះឆ្នោតរបស់គណបក្សក្រៅរដ្ឋាភិបាល​ អំឡុងដំណើរការបោះឆ្នោត ជាដើម។

ក៏​​ប៉ុន្តែ​សំណើនេះត្រូវរដ្ឋសភា​ច្រាន​ចោល​ចំនួន២​ដងរួចមក​ហើយ ខណៈ​ គ.ជ.ប​​ និង​​ក្រ​សួ​​​​​​ង​​​មហា​ផ្ទៃ​ ​​បាន​​​​​បញ្ជូន​តំណា​ង​ឱ្យពិ​ភា​ក្សា​ជុំវិ​ញ​សំណើ​​នេះ ​តែ​​ជាលទ្ធផល គ្មានការឆ្លើយតបជាវិជ្ជមានដូចការ​រំពឹងទុក​ទេ។

បញ្ហា​នេះ ​​អគ្គ​លេខា​ធិ​កា​រគ​ណប​ក្ស​ប្រ​ជា​ធិប​តេ​យ្យមូ​ល​ដ្ឋាន​ លោកប​ណ្ឌិត​ សា​ម អ៊ីន ឱ្យ​ដឹង​នៅថ្ងៃ​សុ​ក្រ​នេះ​ថា​ គ​ណ​បក្សទាំ​​ង​៤ ​នឹងប​ន្តជំ​រុ​ញប​ញ្ហានេះ ​ដោយ​ប្រើជម្រើស​​ជួ​ប​ស្ថា​នទូ​តនៃ​ក្រុ​មប្រ​ទេស​លោកសេរី​ប្រចាំ​​​កម្ពុ​ជាវិញ​ ក្នុ​ងនោះមានទាំងស្ថានទូតអាមេរិក និងសហភាពអឺរ៉ុបផងដែរ ដែលការណ៍នេះ លោក​ថា ​​ជាផ្នែក​​​​មួយ​​នៃ​ការ​​តស៊ូ​ម​តិ​ ដើ​ម្បីឱ្យប្រព័ន្ធបោះឆ្នោតល្អប្រសើរជាងមុន។

លោកថា៖ «ក្នុងគោលបំណងយើង​ចង់​ជម្រាប​ប្រជាពលរដ្ឋគាត់​ពីបញ្ហាប្រឈមនៃប្រព័ន្ធបោះឆ្នោត[កម្ពុជា]បច្ចុប្បន្ន ហើយនឹងសំណើកែទម្រង់ហ្នឹង​ ដែលយើងគិតថាជាភាពចាំបាច់ដើម្បីកែទម្រង់ប្រព័ន្ធបោះឆ្នោតយើងឱ្យកាន់តែមានភាពល្អប្រសើរ»

​​បន្ថែម​ពីនេះ ប្រ​ធាន​គណ​បក្ស​ឆន្ទៈ​ខ្មែ​រ លោ​ក​ គ​ង់ ​មុនី​កា អះ​អាង​ថា ក្រោយ​ពី​​ជំនួបកន្លងទៅ​​​​ជា​មួយ គ.ជ.​ប និងក្រសួ​ងម​ហាផ្ទៃ ពុំមានការឆ្លើយតប​ជាវិជ្ជមាន​នោះ តំណាង​គណបក្សក្រៅរដ្ឋាភិបាល​ទាំង៤ បាន​​​ជួប​​ជាមួយ​ស្ថា​ន​ទូត​នៃ​ប្រទេសលោក​សេរី​មួយ​ចំនួ​ន ក្នុងនោះមានដូចជា ​​ស្ថានទូ​តជប៉ុន និងអង់គ្លេស ជាដើម។ លោកអះអាង​ថា ​មន្ត្រីទូតទាំងនោះបានឆ្លើយត​បថា​ ពួកគេ​បាន​​​ដឹង​ពី​ភាពចម្រូងចម្រាសនៃដំណើរការ​​បោះឆ្នោតនាពេល​​កន្លងមក​នេះ​ ហើយពួកគេ​​​ចង់​ឱ្យ​ការបោះឆ្នោតនា​ពេល​ខាងមុខ មានភាព​សេរី ​ត្រឹមត្រូវ និង​យុត្តិ​ធម៌។

លោក គង់ មុនីកា ​គូស​បញ្ជាក់​ថា ជម្រើស​ថ្មី ក្នុងការ​ស្វែង​រក​ជួប​ប្រទេស​ជាមិត្ត និង​ក្រុម​ប្រទេស​លោក​សេរី ដើម្បី​​ជួយជំរុញឱ្យមានការ​​កែ​​លម្អ​ប្រព័ន្ធបោះឆ្នោត និងទប់ស្កាត់ការយាយីខាងនយោបាយនេះ គឺជារឿង​ចាំ​បាច់ ដើម្បី​ធានា​ឆន្ទៈ​ពលរដ្ឋជាម្ចាស់ឆ្នោត​។

ប៉ុន្តែនៅពេលសួរថា តើជម្រើសថ្មីនេះមានអ្វីខុសពី​​​ជម្រើស​​របស់​​គណ​ប​ក្សសង្គ្រោះ​ជាតិ​ដែល​តុ​​លា​​​​ការ​បាន​រំលា​​យចេញពីសង្វៀននយោបាយចាប់ពីចុងឆ្នាំ២០១៧ ហើយបន្តស្វែងរកអន្តរាគមន៍ពី​សហគមន៍អន្តរ​​ជាតិ​​ដែរ​​នោះ? លោក​ឆ្លើយតប​ថា នឹង​​ទទួល​​បា​ន​​ផល​ជាវិជ្ជមាន ដរាប​ណាពួក​គេមិន​បញ្ឈប់​សកម្ម​ភាព​តស៊ូមតិដោ​យអហិ​​ង្សានោះ។

លោកថា៖ «ដរាបណាយើងជួយខ្លួនឯង យើងប្រឹងប្រែងជួយខ្លួនឯងបាន ហើយស្នើសុំឱ្យមានការជួយពីបណ្តា​​​​ប្រទេសជាមិត្តមួយចំនួន ពាក់ព័ន្ធការកែប្រព័ន្ធបោះឆ្នោតអីប៉ុណ្ណេះ ខ្ញុំគិតថា វាអាច​រំកិល​ទៅ​មុខ​ខ្លះដែរ»

តែយ៉ាងណា អ្នកនាំពាក្យរដ្ឋ​​សភា ​​​លោ​​ក ឡេង ប៉េ​ង​ឡុង​ ហាក់មិន​​​ចាប់អារ​ម្មណ៍ទៅនឹង​ជម្រើសថ្មីរប​ស់គណបក្សក្រៅ​រដ្ឋាភិ​បាល​ទាំង​៤​នេះទេ។

លោកថា៖ «បញ្ហាហ្នឹងគាត់ធ្វើអីជាសិទ្ធិរបស់គាត់ ក៏ប៉ុន្តែចំពោះច្បាប់ មានតែសភាទេដែលអនុម័ត។ ស​ភា​​​អត់​មាន​យោបល់អីពីរឿងហ្នឹងទេ គាត់ធ្វើអីធ្វើទៅ»

​​សាស្ត្រាចា​រ្យវិ​ទ្យាសា​ស្ត្រ​ន​យោ​បា​យ ​លោ​ក​​ ​ឯម​ សុ​វ​ណ្ណ​រ៉ា ​យ​ល់​ថា ជ​ម្រើ​សថ្មី​​រ​ប​ស់គ​ណ​បក្ស​ទាំ​ង៤​នេះ​ ជាជ​ម្រើ​ស​ល្អ ​និង​មា​ន​ឥទ្ធិព​លទៅលើរដ្ឋាភិបាល។

ក្នុងន័យនេះ លោកគូសបញ្ជាក់ថា​ បច្ចុប្បន្ន ក្របខណ្ឌអ្នកនយោបាយកម្ពុជាលែងមានតម្លៃ ដើម្បីដាក់សម្ពា​​ធឱ្យបក្សកាន់អំណាចពិចារណាកែលម្អទៀតហើយ។

លោកថា៖ «បើយើងនិយាយទៅ វាមានឥទ្ធិពល បានន័យថា ក្នុងជំនួបកំពូលប្រជុំអាស៊ាននេះ ថ្នាក់ដឹកនាំ រហូត​ដល់សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប ហើយ​នឹង​ស្ថាប័នកំពូលអង្គការសហប្រជាជាតិ នឹង​មក​កម្ពុជាទៀត []​ ពីព្រោះបើយើងនិយាយក្នុងក្របខណ្ឌអ្នកនយោបាយកម្ពុជា រដ្ឋាភិបាលនឹងមិនលើកបញ្ហាហ្នឹងមក​ជជែកគ្នាទេ អត់​មានតម្លៃឬទម្ងន់ដើម្បីដាក់សម្ពាធទៅលើរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងការបារម្ភឬកង្វះខាតដែលគណបក្ស៤ហ្នឹងលើកឡើងទេ»

គណបក្សនយោបាយ​ទាំង៤ ធ្លាប់​អះអាង​​ថា ក្រោយ​ការ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អា​ណ​​​ត្តិទី៥​នេះ ពួកគេទទួលបានសំឡេងឆ្នោតច្រើនលានសំឡេង ហើយថា ការដែលរដ្ឋសភាទា​ត់ចោ​ល​សេ​​ច​ក្តីស្នើ ឬការទាមទាររបស់ពួកគេ ប្រៀបបាននឹង​មិនឱ្យតម្លៃពលរដ្ឋច្រើនលាននាក់ ដែលការណ៍នេះ ពួក​​​គេនៅ​តែ​ទាមទារឱ្យរដ្ឋាភិបាលពិចារណាឡើងវិញពីការឱ្យតម្លៃលើសំឡេងភាគតិច ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ