នាយក​រដ្ឋមន្ត្រី​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល G20 នៅ​ប្រទេស​ឥណ្ឌូនេស៊ី

ថ្ងៃទី១៤ ខែវិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំ​កំពូល G20 ក្រោម​មូល​បទ «ស្ដារឡើងវិញទាំងអស់គ្នា ស្ដារឡើងវិញកាន់តែរឹងមាំ» ចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរសៀលថ្ងៃចន្ទនេះ បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំ​កំពូល G20 ក្រោម​មូល​បទ «ស្ដារឡើងវិញទាំងអស់គ្នា ស្ដារឡើងវិញកាន់តែរឹងមាំ» ចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា នៅប្រទេសឥណ្ឌូនេស៊ី។

ទំព័រហ្វេស​ប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឱ្យដឹងថា តាម​ការ​គ្រោង​ទុក នៅ​ក្នុង​កិច្ចប្រជុំ G20​ នោះ លោក​នឹង​ថ្លែង​បទ​អន្តរាគមន៍ក្នុងសម័យប្រជុំទី១ ស្តីពី សន្តិសុខស្បៀង និង​ថាមពល និងសម័យប្រជុំទី២ ស្តីពីបញ្ហាសុខភាព ដែលនឹងសង្កត់ធ្ងន់លើសារសំខាន់នៃពហុភាគីនិយម និងកិច្ចសហការគ្នាឆ្ពោះទៅរកគោលដៅនៃការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺរាតត្បាត​ កូវីដ-១៩។

លោកបន្តថា ​ក្នុងអំឡុងពេលស្នាក់នៅ​ប្រទេសឥណ្ឌូនេស៊ី លោក​ក៏​នឹងជួបជាមួយ​បណ្ដា​មេដឹក​នាំ​មួយ​ចំនួន​នៅ​ទី​នោះផ​ង​ដែរ។

កិច្ចប្រជុំ G20 នឹងធ្វើឡើងនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដោយ​​បណ្តាមេដឹកនាំជាសមាជិក នឹង​ជួប​ប្រជុំគ្នា​ដើម្បី​ពិភាក្សាអំពីការរក្សាស្ថិរភាពសេ​ដ្ឋកិច្ច​និង​ហិរញ្ញវត្ថុរបស់សកលលោក។

សមាជិក G20 រួម​មាន សហភាពអឺរ៉ុប (EU) និងប្រទេស១៩ទៀត ដូចជា អូស្ត្រាលី ប្រេស៊ីល កាណាដា ចិន ឥណ្ឌា បារាំង អាល្លឺម៉ង់ ឥណ្ឌូនេស៊ី អ៊ី​តាលី ​ អាហ្សង់​ទីន ជប៉ុន កូរ៉េខាងត្បូង ម៉ិកស៊ិក រុស្ស៉ី អាហ្វ្រិកខាងត្បូង តួកគី ចក្រភពអង់គ្លេស អារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered