លោក ដាំ សិទ្ធិ អតីត​តំណាងរាស្ត្រ​គណបក្ស CNRP ចុះចូល​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា

ទិដ្ឋភាពក្បួនហែគណបក្សប្រជាជនកម្ពុជា ក្នុងថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្ស៊ី)

អតីតតំណាងរាស្រ្តមណ្ឌលភ្នំពេញ កូតាមកពីគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ ហើយ​​​ធ្លាប់​​ធ្វើកិច្ចការលើប្រព័ន្ធផ្សព្វផ្សាយដែលបម្រើគោលនយោបាយឱ្យគណបក្សជំទាស់ បានចុះ​​ចូលជា​​មួយ​​គណបក្សប្រជាជនកម្ពុជា។

លិខិតសរសេរដោយដៃ លោក ដាំ សិទ្ធិ ជាចាងហ្វាងកាសែតមនសិការខ្មែរ និងជាអតីតតំ​​ណាង​​រា​​ស្រ្ត​​មណ្ឌ​​ល​​ភ្នំពេញ នៃគណបក្សសង្រ្គោះជាតិ បានដាក់លិខិតជាផ្លូវការរួចហើយកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២​​០​​២​​២ ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ តាមរយៈលិខិតនេះ លោក ដាំ សិទ្ធិ លើកឡើងថា ​​ដោយ​​មើល​​ឃើ​​ញពី​គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដើរលើផ្លូវត្រូវ លោកសម្រេចចិត្តសុំរួមរស់​​ជា​មួ​យ​​រដ្ឋា​​ភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះទៅ។

មួយវិញទៀត ការចុះចូលរបស់លោកនៅពេលនេះ មិនមានការបង្ខិតបង្ខំ ឬរងការគំរាមកំហែងណាមួយទេ តែជា​​ការ​​ស​ម្រេចចិត្តដោយត្រឹមត្រូវ និងស្មោះស្ម័គ្រជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ កាសែតសខ្មៅ ដែលមាន៤ទំព័រ ក្រោមការដឹកនាំរបស់លោក ដាំ សិទ្ធិ ធ្លាប់សរសេររិះគន់រដ្ឋាភិបាល ត្រូវបានក្រ​​សួង​​​ព័ត៌មានបើកឱ្យដំណើរការបោះ​​ពុម្ព​​ផ្សា​​យ​​ឡើងវិញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១០។ កា​​រអនុញ្ញាតឱ្យដំណើរការ​ជា​​ថ្មី​​នេះ នៅ​​បន្ទាប់ពីក្រសួងបានបិទ​​មិន​​ឱ្យ​​​​ធ្វើប្រតិបត្តិការ កាលពីខែកក្កដា ឆ្នាំ២០០៩ ក្រោយរង​​ប​​ណ្តឹ​​​ង​​ចំ​​នួ​ន​​​១៨ករណីពីមេធាវីរបស់​​រដ្ឋាភិ​​បាល ក្រោ​​​មការចោទប្រកាន់ «ផ្សាយព័ត៌មានមិនពិត និងបរិហា​​រ​​កេ​​រ្តិ៍»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ