មេបញ្ជាការ​រុស្ស៊ី​ផ្ដល់​យោបល់​ឱ្យ​ប្រើប្រាស់​អាវុធនុយក្លេអ៊ែរ និង​ថា​ជា​ជម្រើស​តែមួយគត់​ដើម្បី​ឈ្នះសង្គ្រាម​នៅ​អ៊ុយក្រែន

FILE PHOTO SEP96 – Russia published a revamped national security concept January 14 that makes clear Moscow has lowered the threshold for using nuclear weapons to counter what it sees as a growing military threat. Under a previous draft, Russia reserved to the right to use its arsenal only if its very existence was threatened. Under the new version, Acting President Putin now envisages the potential use of atomic weapons “to repel armed aggression”, a much less specific term. Russian officers take off the camouflage covering from a “Topol-12M” mobile nuclear missile at a strategic forces base near the central Russian city of Yoshkar-Ola.KM/

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek នៅថ្ងៃពុធនេះ បានឱ្យដឹងថា មេបញ្ជាការរុស្ស៊ីបានផ្តល់យោបល់ឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលជាមធ្យោបាយតែមួយគត់ដែលរុស្ស៊ីអាចយកឈ្នះសង្គ្រាមនៅអ៊ុយក្រែន។

ការលើកឡើងនេះ គឺបន្ទាប់ពីរយៈពេលជាង៩ខែនៃការលុកលុយរបស់រុស្ស៊ីចូលអ៊ុយក្រែនចាប់តាំងពីខែកុម្ភៈ ដោយសង្ឃឹមថានឹងទទួលបានជ័យជម្នះភ្លាមៗលើប្រទេសជិតខាងរបស់ខ្លួនមួយនេះ។

ផ្ទុយទៅវិញ ប្រតិបត្តិការនេះមិនដូចការរំពឹងទុកឡើយ។ ការការពារខ្លួនដ៏ខ្លាំងក្លារបស់អ៊ុយក្រែន តាមរយៈជំនួយទាំងផ្នែកមនុស្សធម៌ និងយោ​ធាពីប្រទេស​​លោក​ខាង​លិច បានធ្វើឱ្យទីក្រុង​ម៉ូស្គូ​បាត់​បង់​ផល​ប្រយោជន៍ផ្នែកយោធាជាច្រើននៅអ៊ុយក្រែន។

លោក អាឡិចសាន់ដឺ ខូដាកូស្គី (Alexander Khodakovsky) មេបញ្ជាការកងទ័ពរុស្ស៊ីប្រចាំនៅតំបន់ដូណេតស៍ (Donetsk) បានលើកឡើងថា អាវុធនុយក្លេអ៊ែរ គឺជាវិធីតែមួយគត់ដែលរុស្ស៊ីអាចយកឈ្នះអ៊ុយក្រែន។

លោក​បន្ត​ថា ​រុស្ស៊ី​ដឹង​ថា​ធនធាន​របស់ខ្លួន «នៅមានកម្រិត» ដោយ​ផ្ដល់​យោបល់​ថា​ ​ប្រហែល​ជារុស្ស៊ីត្រូវ​ងាកទៅ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ ដើម្បី​យកឈ្នះ​អ៊ុយក្រែន។

លោក Alexander Khodakovsky បានថ្លែងថា៖ «យើងមិនមាន​សមត្ថភាពទេ យើង​ជា​ប្រទេសមួយដែលឥលូវនេះកំពុងប្រយុទ្ធជាមួយលោកខាងលិចទាំងមូល ហើយ​យើងមិនមានធនធានដើម្បីយកឈ្នះសម្ពន្ធមិត្តណាតូ [NATO] ដោយប្រើមធ្យោបាយធម្មតាឡើយ។ ទោះយ៉ាងណា យើងមានអាវុធនុយក្លេអ៊ែរ យើងបានផលិតវាជាពិសេសសម្រាប់ស្ថានភាពបែបនេះ នោះហើយជាមូលហេតុដែលយើងមានជម្រើសតែមួយគត់»។

គួរបញ្ជាក់ថា រុស្ស៊ី​បាន​គំរាមប្រើប្រាស់​​អាវុធ​នុយក្លេអ៊ែរជាច្រើនលើកក្នុងជម្លោះជាមួយអ៊ុយ​ក្រែន។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡូយដ៍ អូស្ទីន (Lloyd Austin) បានព្រមានកាលពីសប្តាហ៍មុនថា លោក ពូទីន កំពុងបង្កើន និងធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ