ប្រធានាធិបតីហ្វីលីពីនទៅទីក្រុងប៉េកាំង ដោយគ្រោងពិភាក្សាបញ្ហាសមុទ្រចិនខាងត្បូងជាមួយលោក ស៊ី ជីនពីង

President of the Philippines Ferdinand “Bongbong” Marcos Jr. attends a news conference after the European Union (EU) and the Association of South-East Asian Nations (ASEAN) commemorative summit in Brussels, Belgium December 14, 2022. REUTERS/Johanna Geron

ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Marcos Jr) នឹង​ធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង សម្រាប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ដោយ​​ក្នុង​នោះ លោក​ក៏​ត្រូវបាន​រំពឹង​ថានឹងជួប​ពិភាក្សាអំពីសកម្មភាពរបស់ទីក្រុងប៉េកាំង​នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង ក្នុងចំណោម​ប្រធាន​បទ​ផ្សេងៗ​ទៀត​ផង​ដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ថ្លែងមុនពេលចាកចេញពីប្រទេស ប្រធានាធិបតីហ្វីលីពីនបានលើក​ឡើង​ថា រូប​លោក​ក៏​នឹង​ត្រូវ​ជួបជាមួយ​ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ខណៈវានឹងក្លាយជាជំនួបទល់មុខគ្នាដោយ​ផ្ទាល់​ ជាលើក​ទី២ រវាង​មេដឹកនាំ​នៃ​ប្រទេសទាំ​ង​ពីរ បន្ទាប់​ពី​កិច្ចប្រជុំកាលពីខែវិច្ឆិកា​របស់ពួកគេ​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​វាក៏កើតឡើងស្របពេលដែលហ្វីលីពីនបានលើកឡើងពីការព្រួយបារម្ភលើសកម្មភាព​សាងសង់​របស់ចិ​ន​នៅក្នុងដែនទឹកនៃសមុទ្រចិនខាងត្បូងដែល​មានជម្លោះផងដែរ។

ទាក់ទិននឹងជំនួប​នេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin កាលពីថ្ងៃសុក្រកន្លងទៅ មិនបានលើកឡើងពីប្រធានបទសមុទ្រចិនខាងត្បូងឡើយ ខណៈលោកថា ដំណើរទស្សនកិច្ចនេះនឹងផ្តោតលើការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើទំនាក់ទំនងទ្វេភាគី និងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម។

លោកបន្ថែមថា ជំនួប​នឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ហេដ្ឋារចនាសម្ពន្ធ ថាមពល និងវប្បធម៌ ដើម្បីបង្កើតឱ្យបាននូវ «យុគសម័យមាស» មួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ